ល្បីពេញហ្វេសប៊ុក ស្រីស្អាត Love Riya ចូលរោងការជាមួយ បុរសសង្ហារវ័យក្មេងជាងជិត១០ឆ្នាំ

283
ចែករម្លែក
  • 9
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាហ្វេសប៊ុក Love Riya បានចូលរោងការហើយ ជាមួយនិងការតុបតែងយ៉ាងស្រស់ស្អាត និងមើលទៅឡូយល្បីមិនចាញ់តារាសិល្បៈ ប៉ុន្មានទេ ប៉ុន្តែអ្វីដែលគួរអោយសម្គាល់នោះគឺមង្គលការរបស់នាង ក៏មានតារា ល្បីៗចូល រួមផងដែរ។

អ្នកនាង Love Rita ដែលល្បីខាងឡាយលក់ឡេ ផ្អើលពេញហ្វេសប៊ុក ដោយសារតែនាង ក៏មានសម្រស់ស្រស់ស្អាត មិនចាញ់អ្នកសិល្បៈផងនោះ បានរៀបការជាស្វាមីវ័យក្មេង កាលពី រាត្រី ថ្ងៃ១៨ មីនា ២០១៩ យប់មិញ នៃអាគារ កោះពេជ្រ រាជធានីភ្នំពេញ បានត្រូវគេមើលឃើញថា ញញឹមបិទមាត់មិនជិតនោះទេ ព្រោះនោះជាអ្វីដែលស្ត្រីគ្រប់រូបប្រាថ្នាស្រម៉ៃចង់ឃើញពិធីសិរីមង្គលសំពះផ្ទឹមតាមច្បាប់ប្រពៃណីតបគុណមាតាបិតា។ លើសពីនេះឆ្លងកាត់ពេលវេលា ពិសោធន៍ស្នេហ៍ យ៉ាងយកចិត្តទុកដាក់ផងនោះ ទើបសម្រេចគោលដៅឈានដល់ការរួមរស់ចាប់ដៃ គូរកស៊ីពេញមួយជីវិតថែទាំគ្នាដល់ចាស់។

កញ្ញា love riya បានដឹងថា ស្វាមីរបស់អ្នកនាងមានឈ្មោះ Handry Sary វ័យប្អូននាង ១០ឆ្នាំ ហើយយើងបានចាប់ចិត្តស្រឡាញ់គ្នា និងមើលចិត្តថ្លើម គ្នា មួយ រយៈ។ ចំណងស្នេហ៍រវាងយើងទាំង ២មានរយៈពេលមួយឆ្នាំជាង ទើបឆ្លងដល់ការភ្ជាប់ និស្ស័យសំពះផ្ទឹមជាប្តីប្រពន្ឋ។ ទាក់ទងថ្លៃបណ្ណាការថៅកែលក់ឡេឆ្លាតរូបនេះបន្តថា ខាងប្រុសជូននាង៤ម៉ឺនដុល្លារនិងខ្សែកពេជ្រ១០ម៉ឺនដុល្លារហើយរបស់ទាំងនេះនាងសន្យាថានឹងមើលថែឲល្អ។ ចំណងដៃដែលបានពីពិធីការយើងទុករកសុបន្តទៀត។ ចំពោះការបរិច្ចាកជួយសង្គមនាងធ្វើច្រើនមកហើយនឹងនៅតែបន្តជួយជាបន្តទៀតក្នុងនាមភាពមនុស្សធម៌។

អ្នកសិល្បៈដែលចូលរួមមង្គល ថៅកែលក់ឡេដ៏ល្បីឈ្មោះ Love Riya ដូចជា កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញារ៉ូលីន និង កញ្ញា ម៉ាក់សែន សូនីតា ជាដើម ចំណែកពិធី មង្គលការនោះក៏ទទួលបានការចាប់អារម្មណ៍មិនធម្មតា ចំណែករូបភាព មង្គលការ របស់អ្នកទាំងពីរ ត្រូវបាន​គេ Share ចែករំលែកជាច្រើន កក្រើកពេញហ្វេសប៊ុក៕