ល្បី​ថា​ក្រុម​ចម្រៀង​តែង​និពន្ធ​ខ្លួនឯង​ត្រៀមខ្លួន​ចូល​ផលិតកម្ម​

526

(​ភ្នំពេញ​)៖​ក្រោយ​ព័ត៌មាន​ផ្លូវ ការ​បានចេញ​ថា តារាចម្រៀង​លំដាប់ ប្រទេស ខេមរៈ សិរីមន្ត បាន​ចូលក្នុង ផលិតកម្ម​ហង្ស​មាស រួមទាំង​ដំណឹង​ខ្សឹប ខ្សៀវ​ថា តារាចម្រៀង​អ៊ី​វ៉ា​មក​តាម​ផង ដែរ​នេះ​បានធ្វើឱ្យ​មជ្ឈដ្ឋាន ខាងក្រៅ​គិត ថា ការចាកចេញ​ជើង​ខ្លាំង​ទាំង​មួយ ទាំងពីរ​បែបនេះ​នឹងធ្វើ​ឱ្យ​ផលិតកម្ម​សាន់​ដេ​បាក់ស្រុត ប្រជាប្រិយភាព ព្រោះ តែ​បាត់បង់​ជើង​ខ្លាំង​ម្តង​រហូតដល់​ទៅ ពីរ​នាក់​ភ្លាមៗ​បែបនេះ ។
​ ​
​ទន្ទឹមនឹង​ការ​បែកធ្លាយ​បែប នេះ គេ​ក៏​កំពុង​រង់ចាំ​ដំណឹង​មួយ​ដែល បាន​អេចអូច​ថា ក្រុម​តារាចម្រៀង​តែង និពន្ធ​ខ្លួនឯង​( Original Song) ដែល មាន​ទេពកោសល្យ​និង​សមត្ថភាព​កំពុងតែ​ប្រមូលផ្តុំ​នូវ​គំនិត​ប្លែកៗ ត្រៀម​ទប់ទល់ ទីផ្សារ​ដើម្បី​បង្កើន​ភាព​ល្បី​ល្បាយ​នៅក្នុង ផលិតកម្ម​សាន់​ដេ ដែល​មជ្ឈដ្ឋាន​ទូទៅ ក្នុង​សិល្បៈ​កំពុងតែ​ខ្សឹប​ថា តារាចម្រៀង Original Song រួមមាន​តារាចម្រៀង អេ​ដា ហេង ពិ​ទូ និង​ក្រុម​ក្មេង​ខ្មែរ ។
​ ​
​ឆ្លើយតប​ទៅនឹង​ដំណឹង​ថ្មី​នេះ អ្នកចាត់ការ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ធ្លាប់ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ផលិតកម្ម​កំពុងតែ​នឹង​ត្រៀម​វត្តមាន តារាចម្រៀង​វ័យក្មេង​ជាច្រើនរូប និង កំពុងតែ​ផលិត​បទ​ចម្រៀង​រួចហើយ សម្រាប់​បម្រើ​អារម្មណ៍​របស់​អ្នកគាំទ្រ ផលិតកម្ម​សាន់​ដេ​កន្លងមក ។ ប៉ុន្តែ លោក​នៅតែ​មិនទាន់​បញ្ជាក់ថា តារាចម្រៀង​ទាំងនោះ​ជា​អ្នកណា ឬ​ចំនួន ប៉ុន្មាន​នាក់​ទេ ។
​ ​
​ក្នុងពេលដែល​មានការ​បែក ធ្លាយ​បែបនេះ ក៏មាន​ការផ្គូផ្គង​ពី​កម្លាំង នៃ​ការដណ្តើម​ឱ្យបាន​នៅ​ទីផ្សារ​បទ ចម្រៀង​ជាពិសេស​បទ​ចម្រៀង ដែល កំពុង​ពេញនិយម​នៅពេលនេះ គឺ​ការផលិត​បទ​ចម្រៀង​ថ្មី ធ្វើ​បទ​ភ្លេង​ថ្មី ដើម្បី​ជា​មោទនភាព​មួយ ព្រោះថា បច្ចុប្បន្ន​ការផលិត​បទ​ចម្រៀង​ថ្មី​កំពុងតែ​អន្ទង​បានការ​គាំទ្រ​យ៉ាង​ភ្លូក​ទឹក ភ្លូ​កដី ពេលដែល​មាន​បទ​ចម្រៀង​ផលិត​ថ្មី​ម្តងៗ​។
​ ​
​ការប្រៀបធៀប​រវាង តារា ចម្រៀង​ល្បីៗ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស និង​តារាចម្រៀង Original Song ស្តីពី ការចូល​ខ្លួន​ក្នុង​ទ្រនំ​សាន់​ដេ​នោះបាន ធ្វើ ឱ្យ​តារាចម្រៀង​ហេង ពិ​ទូ បញ្ចោ​ញ ទស្សនៈ​ថា “​សម្រាប់​ខ្ញុំ​គ្មាន ការប្រកួត ប្រជែង​អី​ទេ ។​សិល្បៈ​ម្តង​គេ​ម្តង​យើង ចែករំលែក​គ្នា​ទៅ គ្មាន​អ្នកណា​ដែល ល្បី​បាន​១០០​ឆ្នាំ​ទេ​”​។
​ ​
​ទស្សនិកជន នៅតែ​ទន្ទឹង​រង ចាំមើល​ការឈាន​ជើង​ចូលក្នុង​ទ្រនំ ហង្ស​មាស​របស់​តារាចម្រៀង​ខេមរៈ សិរីមន្ត​ដូចគ្នា នឹង​តារាចម្រៀង អេ​ដា ហេង ពិ​ទូ និង​ក្រុម​ក្មេង​ខ្មែរ ថា​តើ​មាន​អ្វី​ថ្មីៗ​សម្រាប់ បម្រើ​អារម្មណ៍​ដល់​អ្នក គាំទ្រ​របស់​ពួកគេ​ទាំងអស់គ្នា​ឬ យ៉ាង ណា​ស្រប​ពេលដែល​អ្នកគាំទ្រ​បច្ចុប្បន្ន នឹង​សាទរ​ចំពោះ​ការផលិត​បទ​ចម្រៀង ថ្មីៗ​មិន​ចម្លង​ស្នាដៃ​ពី​បរទេស ៕ ដោយ​៖ បញ្ញា​សាស្ត្រ​

តារាចម្រៀង​ក្រុម​ក្មេង​ខ្មែរ
តារាចម្រៀង​នាង អេ​ដា​
​តារាចម្រៀង លោក ហេង ពិ​ទូ​