ល្បី​ថា​ម្តាយបង្កើត​ម្នាក់​បាន​ដាច់ចិត្ត​លក់​ទារិកា​អាយុ​៥​ខែព្រោះគ្រួសារ​ជីវភាពទីទាល់ក្រ​

889
ចែករម្លែក

​(​ព្រះវិហារ​)៖​ម្តាយបង្កើត​ម្នាក់​ហេតុតែ​ជីវភាព​គ្រួសារ​ទីទាល់ក្រ​បាន​ដាច់ចិត្ត​លក់​កូនស្រី​បង្កើត​ទើបតែ​មាន​អាយុ​៥​ខែ​នៅ​ភូមិ​ពោ​ទាប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​លក់​ទៅ​ឲ្យ​អាជីវករ​ម្នាក់​នៅក្នុង​ផ្សារ​កំពង់​ប្រណាក​សង្កាត់​កំពង់​ប្រណាក​ក្រុង​និងខេត្តព្រះវិហារ​។
ប៉ុន្តែ​សមត្ថកិច្ចថាករណី​នោះ​បានកើតយូរ​មកហើយ។​

​លោក​ហេង​ភួ​ន​មេឃុំ​ម្លូព្រៃ​មួយ​បានអោយ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​៣១​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​នេះ​ថា​ម្តាយ​ដែល​លក់​ទារិកា​ស្រី​អាយុ​៥​ខែ​ត្រូវជា​កូនបង្កើត​របស់ខ្លួន​នោះ​មានឈ្មោះ​អួន​អ៊ឹម​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​មុខរប​កសិករ​រស់នៅ​ភូមិ​ពោធិ​ទាប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

លោក​មេឃុំ​បានបញ្ជាក់​ទៀតថា​ស្ត្រីជាម្តាយ​ដែល​លក់​កូនគឺជា​លើក​ទី​២​ហើយ​។​លើកទីមួយ​បាន​លក់​ទៅ​ឲ្យ​ជនជាតិ​ចាម​ហើយ​ក្នុង​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​នេះ​បាន​លក់​ទារិកា​បង្កើត​ម្នាក់​ទៀ​តទៅ​ឲ្យ​អាជីវករ​ផ្សារ​កំពង់​ប្រណាក​ក្រុង​និង​ខេត្តព្រះវិហារ​។​

​លោក​មេឃុំ​ម្លូព្រៃ​បាន​បន្តថា​បច្ចុប្បន្ននេះ​បងស្រី​បង្កើត​ត្រូវជា​ម្តាយធំទារិកា​អាយុ​៥​ខែ​នោះបាន​ដាក់​ពាក់​បណ្តឹង​ទៅ​អធិការ​នគរបាលស្រុក​ឆែប​ដើម្បី​ទាបមទារ​យក​ទារិកា​នោះ​ត្រឡប់មក​ចិញ្ចឹម​វិញ​។​ទាក់ទិន​និង​ករណី​ម្តាយបង្កើត​លក់​ទារិកា​ខាងលើ​នោះ​លោក​ឈូរ​ម៉ា​ឌី​អធិការនគរបាល​ស្រុក​ឆែប​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​៣១​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​ថា​មិនទាន់​ច្បាស់​នោះទេ​រឿង​ករណី​ម្តាយបង្កើត​លក់​កូន​ខ្លួនឯង​នោះ​។​

ព្រោះ​ម្តាយបង្កើត​ដែលថា​លក់​កូន​ខ្លួនឯង​នោះ​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ​។​លោក​អធិការ​បានបញ្ជាក់​ទៀតថា​ចំណែកឯ​ពាក្យបណ្តឹង​មាន​ដាក់​មកដល់​ប៉ុស្តិ៍​ម្លូព្រៃ​មួយ​ហើយ​។លោក​កំពង់តែ​បញ្ជា​អោយ​ប៉ុ​សិ៍្ត​ស្រាវជ្រាវ​ជាថ្មី​ព្រោះ​ករណីនោះបាន​កើតឡើង​យូរ​មកហើយ​៕S/​ដោយ​សៅ​វ៉ាន់ឌី​


​ ​

#