ល្បី​ថា តារាចម្រៀង កែវ សុ​បញ្ញា កំពុង​ត្រៀមខ្លួន​ថតកុន

1076
ចែករម្លែក

(​ភ្នំពេញ​)៖ មួយរយៈ​នេះ គេ​សង្កេតឃើញថា​បទ​ចម្រៀង របស់​តារាចម្រៀង កែវ សុ​បញ្ញា កំពុងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​តាមរយៈ​បទ​ចម្រៀង​ពីរ​បទ​ចុងក្រោយ “​ពេលណា​ឈប់​ឈ្លោះ​គ្នា​” និង “Message ចុងក្រោយ​” តាមរយៈ​បទ​ចម្រៀង ពីរ​បទ​នេះ កែវ សុ​បញ្ញា រឹតតែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព របស់​នាង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​។

​កែវ សុ​បញ្ញា បញ្ចា​ក់ថា បទ​ចម្រៀង​ពីរ​បទ​នោះ បាន​អង្រួន​ដួងចិត្ត​យុវវ័យ ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​នាង មានការ​គាំទ្រ​ច្រើន ជាង​បទ​មុនៗ ចាប់តាំងពី​ពេលដែល​នាង​បាន​ឈាន​ជើង​ចូលក្នុង​ផលិតកម្ម We Production ដែល​ផលិតកម្ម​មែកធាង​នៃ ផលិតកម្ម​ធំ របស់​ផលិតកម្ម​ហង្ស​មាស​។

​ស្របពេល​ដែល​នាង​កំពុងតែ​ឡើង​កូត​ជាមួយនឹង​បទ​ចម្រៀង​ផ្ទុះៗ​ពីរ​បទ​នេះ ក៏​លេចឮ​ដំណឹង​ថា កែវ សុ​បញ្ញា កំពុង​ត្រៀមខ្លួន​ក្លាយជា​តារា​សម្តែង​ផងដែរ​។ ប៉ុន្តែ​សាមីខ្លួន បាន​ច្រានចោល​នូវ​ដំណឹង​ថា នាង​ត្រូវបាន​ក្រុមហ៊ុន​មើលឃើញ​ពី​ទេពកោសល្យ​សម្តែង នឹង​សាកល្បង​ផ្តល់ឱកាស​ឲ្យ​នាង ចូលរួម​សម្តែង នៅក្នុង​រឿង​ភាគ​ខ្មែរ ដែល​ត្រៀម​ចាក់​បញ្ចាំង​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​។

​បើ​យោងតាម​ប្រភព​ស្និទ្ធ​នឹង​តារាចម្រៀង រូបនេះ បាន​បញ្ជាក់ថា តាមពិត កែវ សុ​បញ្ញា គឺមាន​វត្តមាន ក្នុង​រឿង​ភាគ​សម្រាប់​ដាក់​បញ្ចាំង​នៅក្នុង​ទូរទស្សន៍​នោះ ហើយ​គ្រាន់តែ​គេ​មិន​ទម្លាយ​ឲ្យ​ដឹង​តែប៉ុណ្ណោះ​។

​បើ​ពិត​ដូច​ជាការ​បង្ហើប​របស់​ប្រភព​ខាងលើ​ពិតប្រាកដ​មែន នេះ​សបញ្ជាក់​ឲ្យ​ឃើញថា យីអ៊ុន របស់​តារាចម្រៀង កែវ សុ​បញ្ញា កំពុង​ហក់​ឡើង​ខ្ពស់​ជា​បណ្តើរៗ​ស្របពេល​ដែល​នាង​បាន​ឈាន​ជើង មកកាន់​វិថី​សិល្បៈ តាមរយៈ​ការប្រលង​ចម្រៀង ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Cambodai រដូវ​កាល​ទី​១ ។

​បន្ថែម​ពីលើ​នេះ​ទៀត កែវ សុ​បញ្ញា បញ្ជាក់ថា ប្រសិនបើ​នាង​បានក្លាយ​ជា​តួស​ម្តែ​ពិតមែន​នាង​ពិត ជា​បានសម្រេច​ក្តី​ប្រាថ្នា​របស់​នាង​ហើយ (​ខ្ញុំ​ស្រលាញ់​ផ្នែក​សម្តែង ច្រើនជាង ព្រោះ​ពី​តូច​ពិតជា​ស្រ​ម៉ៃ ចង់​ក្លាយជា​តារា​សម្តែង ប្រសិនបើ​បានក្លាយ​ជាតា​រា​សម្តែង​ពិតជា​ល្អ​ណាស់​) ៕ ដោយ​:​បញ្ញា​សាស្ត្រ​

​តារាចម្រៀង កញ្ញា កែវ សុ​បញ្ញា