ល្បី​ថា តារា​សម្តែង សុ​ផា លីន​ដា កំពុង​ត្រៀម​ជំនួញ​ថ្មី​តម្លៃ​រាប់ម៉ឺន​ដុល្លារ​

1016
ចែករម្លែក

​ភ្នំពេញៈ​ថ្មីៗ​នេះ​មាន​ដំណឹង​ថា តារា​សម្តែង សុ​ផា លីដា ដែល​គេ​ស្គាល់​ថា​ជា​គូស្នេហ៍​តារាចម្រៀង នៅ ស៊ី​នឿន កំពុងតែ​ត្រៀមខ្លួន​ទទួល​រឿង Suprise មួយ​ដែល​នាង​បាន​អះអាងថា គឺជា​កិច្ចការ​ធំ​ដែល នាង​កំពុង​រងចាំ និង​រក្សា​ពេលវេលា​យ៉ាង​គត់​ម៉ត់ ព្រោះតែ​រឿង​មួយ​នោះ​នាង​បាន​បដិសេធ​មិន​ទទួល ថត​ភាពយន្ត​រហូត​បី​-​បួន​រឿង​។

​ក្រៅពី​អាជីព​ជា​តារា​បង្ហាញ​ម៉ូត កញ្ញា សុ​ផា លីន​ដា ក៏​ជា​តារា​សម្តែង​យ៉ាង​លេចធ្លោ​មួយរូប​ដែល​នាង ឧស្សាហ៍​បង្ហាញ​វត្តមាន​ដ៏​តូច​ច្រឡឹង​របស់​នាង​នៅក្នុង​បទ​ចម្រៀង​ល្បីៗ​របស់​តារាចម្រៀង លំដាប់​ប្រទេស ដូចជា ឱក សុគន្ធ​កញ្ញា​, ពេជ្រ សោភា ,​ឆន សុវណ្ណ​រាជ និង ព្រាប សុវត្ថិ ជាដើម​។

​ទោះបី​មានការ​ជជីក​សួរ​អំពី​គម្រោង​មួយ​នោះ​យ៉ាងណា សុ​ផា លីន​ដា បានត្រឹមតែ​និយាយថា នាង​សូម​លាក់​រឿង​មួយ​នេះ​រហូតដល់​ជាង​ពាក់កណ្តាល​ខែសីហា នេះ​តែម្តង ។​លទ្ធផល​យ៉ាងណា នាង​បង្ហាញ​តាម​ក្រោយ​។
​ ​
​គេ​មិនទាន់​ដឹងថា នាង​មានបំណង​ចង់​ធ្វើ​អ្វី ប៉ុន្តែ​បើតាម​ការ​បង្ហើប​របស់​អ្នក​ស្និទ្ធ​នឹង សុ​ផា លីន​ដា ខ្សឹប​ប្រាប់ថា តារា​ស្រី​វ័យ​២០​ស្តើង​រូបនេះ កំពុងតែ​ត្រៀមខ្លួន​បើក​ជំនួញ​ដ៏​ធំ​មួយ​ដែល​មិនអាច​ឲ្យ នាង​បោះបង់​ជំនួញ​ដែល​គ្រោង​នឹង​បើក​ថ្មីៗ​នេះ ខកខាន​ដោយសារតែ​ការទទួល​ថត​ភាពយន្ត របស់​នាង​ឡើយ​។

​ទន្ទឹមនឹង​ការ​បង្ហើប​ពី​គម្រោង​ជំនួញ​បែបនេះ នាង​បាន​ច្រាល​ចោល​ថា នាង​គ្មាន​គម្រោង​ជំនួញ​ណា មួយ​ឡើយ ដូច្នេះហើយ ការមិន​ទទួល​ថត​ភាពយន្ត​នៅពេលនេះ​គឺ​នាង​មាន​ហេតុផល​ដោយសារ តែ​រវល់​ការងារ​ផ្ទាល់ខ្លួន មិនអាច​មាន​ពេល​ឲ្យ​ខាង​ផលិតកម្ម​បាន​ទើប​នាង​មិនទាន់​ទទួល​ថត​។

​កញ្ញា សុ​ផា លីដា និយាយថា មិនមែន​មិន​ទទួល​ថត​រឿង​ឡើយ គឺ​ខ្ញុំ​មិនទាន់មាន​ពេល​គ្រប់គ្រាន់ អីចឹង​ហើយ ប្រសិនបើ​ទទួល​ថត ហើយ​គ្មាន​ពេលវេលា​បែបនេះ​វា​នាំ​ឲ្យ​យើង​មាន​បញ្ហា​ជាមួយ ផលិតករ ឬ​អ្នកដឹកនាំ​សម្តែង ដូច្នេះហើយ​ខ្ញុំ​រងចាំ ខែ​៩ (​ខែកញ្ញា​) ខ្ញុំ​នឹង​ទទួល​ថត​រឿង ប្រសិនបើ​ផលិតកម្ម​ដែល​ទាក់ទង​មក​គេ​មិនទាន់​យក​តួរ​ថ្មី​ជំនួស​ខ្ញុំ​បែបនេះ ខ្ញុំ​នឹង​ទទួល​ថត​ភ្លាម​៕ ​ដោយៈ​បញ្ញា​សាស្ត្រ​ ​

​តារា​សម្តែង កញ្ញា សុ​ផា លីន​ដា ។