ល្បី​ថា អេ​ឡិច ចាន់​ត្រា និយម​ទិញ​អចលនទ្រព្យ​ច្រើនជាងសំភារៈ​និយម​

1247
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង អេ​ឡិច ចាន់​ត្រា ត្រូវបាន​អ្នកគាំទ្រ​ជាច្រើនរូប​និយាយ​សរសើ​មិន​ដាច់ ពី​មាត់​ថា ជា​តារា​ប្រុស​មួយ​ដួង ដែល​មិនសូវ​និយម​សម្ញែង​សម្ភារៈ​និយម​ដូច​តារា​ផ្សេងទៀត​។ នេះ​គ្រាន់តែ​ជា​មតិ​មួយ​ជ្រុង​ប៉ុណ្ណោះ ដែល​អ្នកគាំទ្រ​តារាចម្រៀង អេ​ឡិច ចាន់​ត្រា បាន​លើក​ថា ឃើញ​តារា​ផ្សេងៗ​ទៀត នាំគ្នា​ដោះដូរ​រថយន្ត ក្នុង​តំលៃ​ខ្ទង់​ជាង​១០ ម៉ឺន​ដុល្លារ ប៉ុន្តែ​បែ​ជា អេ​ឡិច ចាន់​ត្រា មិន​ផ្លាស់ប្តូរ​រថយន្ត តែ​ងា​កមក​ទិញ ផ្ទះ ខុន​ដូ​ដែលមាន​តម្លៃ​មិន​ក្រោម​កន្លះ​លាន ដុល្លារ​នោះទេ​។

​បើតាម​ប្រភព​ស្និទ្ធ នឹង​តារាចម្រៀង​ខាងលើ បាន​បង្ហើប​ថា អេ​ឡិច ចាន់​ត្រា មានផ្ទះ​មិនតិចជាង បី​ឡើយ ពោល គឺ​រូបគេ​មានផ្ទះ​តំលៃ​ជាង​ម្ភៃ​ម៉ឺន នៅ​ម្តុំ​ទឹក​លក់​៣ ដែលជា​ផ្ទះ​ចាស់​សម្រាប់ ក្រុមគ្រួសារ​ស្នាក់នៅ មិន​ត្រឹមតែ​ប៉ុណ្ណោះ អេ​ឡិច បាន​ទិញ​ផ្ទះមួយ​ជង់ នៅក្នុង​ផ្សារ​យូរ​ណៃ សម្រាប់​ទុក​ជួល​ផង​ដែល ចំណែក​តំលៃ​ផ្ទះ​នោះ ប្រហាក់ប្រហែល​ជាង​៣០​ម៉ឺន ដុល្លារ​។

​ក្រោយ​លេច​ផ្ទះ​ទី​ពីរ មិនបាន​ប៉ុន្មាន តារាចម្រៀង​ប្រុស​វ័យក្មេង​រូបនេះ ក៏បាន​ទៅ​ទិញ​ផ្ទះ​វីឡា​ភ្លោះ នៅក្នុង​បូរី​ប៉េង​ហ៊ួ​ត បឹង​ស្នោ ជាមួយ​តំលៃ​ជិត​កន្លះ​លាន ដុល្លារ​។ នេះ​គ្រាន់តែ​រាប់​លេងៗ ទើបតែ​ដឹងថា អេ​ឡិច ចាន់​ត្រា មានផ្ទះ​មិនតិច​ក្រោម​បី​នោះទេ​។

​រីឯ​ថ្មីៗ​នេះ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ អេ​ឡិច ចាន់​ត្រា បានបង្ហាញ​រូបថត​បី​-​បួន​សន្លឹក អប​ជាមួយ​ពាក្យ​ពេជ្រ​រៀបរាប់ថា រូបលោក​កំពុងតែ​ដាក់​ជួល​ខុន​ដូរ មួយកន្លែង នៅ​ទល់មុខ កន្លែង​ហាត់ប្រាណ ភ្នំពេញ​ស្ព័​រ​ក្លឹប​។ នេះ​សរ​បញ្ជាក់ថា អេ​ឡិច ចាន់​ត្រា ពិតជា​អ្នក​ស្រលាញ់ អចលនទ្រព្យ ពិតប្រាកដ​មែន ព្រោះ​គ្រាន់តែ​រាប់​លេងៗ ផ្ទះ​បី ខុន​ដូរ មួយ នៅ​ក្រុងភ្នំពេញ​។ ចំណែក​នៅក្នុង​ក្រុង​សៀមរាប អេ​ឡិច ក៏មាន​វីឡា​តឿ​មួយកន្លែង​ផងដែរ​សម្រាប់​ការ​សម្រាក លំហែរ​កាយ​ពេលដែល​លោក​ត្រូវ​ទៅ​សម្រាកលំហែរ​នៅ​ថ្ងៃ​ឈប់សម្រាក​៕ ដោយ​: បញ្ញា​សាស្ត្រ​

#