ល្បែង​នាំទៅរក​មាត់ជ្រោះ​ដ៏​គ្រោះថ្នាក់​របស់​អ៊ីរ៉ង់​ទំនងជា​មិន​សម​តាម​បំណង​

7314
ចែករម្លែក

​ការវាយប្រហារ​លើ​ទីតាំង​ចម្រាញ់​ប្រេង​អា​រ៉ាប៊ីសាអូឌីត​កាលពីស​ប្តា​ហ៍​កន្លង​ទៅ​ប្រហែលជា​ការព្យាយាម​ចុងក្រោយ​របស់​អ៊ីរ៉ង់​ដើម្បី​បង្កើន​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ដើម្បី​​ទប់ទល់​នឹង​ទណ្ឌកម្ម​«​ដាក់​សម្ពាធ​អតិបរមា​»​របស់​អាម៉េរិក នេះ​បើ​តាម​លោក បេន រី​ច នៅ​សកល​វិទ្យាល័យ​Curtin University​។​

​មិន​ដូច​ឧបទ្ទវហេតុ​មុនៗ ផល​នៃ​ការវាយប្រហារ​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ក្នុងស្រុក​អា​រ៉ាប៊ីសាអូឌីតដែ​លកាត់​បន្ថយ​ការផលិត​ប្រេង​ពាក់កណ្តាល ប្រមាណ​៦​ភាគរយ​នៃ​ផលិតកម្ម​​ប្រេង​ពិភពលោក តែ​វា​បាន​ធ្វើ​អោយ​ថ្លៃ​ប្រេង​ពិភពលោក​ហក់​ឡើង​ដល់​ទៅ​ជាង​ដប់​ភាគរយ​។​

​អ្នកទទួលខុសត្រូវ​ពិត​ប្រាក​ចំពោះ​ការវាយប្រហារ​នៅ​មិន​ច្បាស់ តែ​ក្រុម​ឧទ្ទាម​ហូ​ទី​នៃ​ប្រទេស​យែ​ម៉ែន បាន​ចេញ​មក​ទទួល​ខុស​ត្រូវ ខណៈ​ទាំង​អា​រ៉ាប៊ីសាអូឌីត និង​អាម៉េរិក​សម្តែង​​ការមិនជឿ ហើយ​ប្រភពព័ត៌មាន​និង​ភស្តុ​ង​តាង​បាន​ចង្អុល​ទៅកាន់​ប្រភព​មួយ​នៅ​អ៊ីរ៉ាក់ គឺ​ក្រុម​សកម្ម​ប្រយុទ្ធ ហាស អាល់​-​សា​អាប៊ី​។​

​ប្រភព​ព័ត៌មាន​ខ្លះ​នៅក្នុង​រដ្ឋាភិបាល​អាម៉េរិក ក៏​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ចំៗ​តែម្តង​ទោះជា​អ៊ីរ៉ង់​តែងតែ​ប្រើ​ក្រុម​តំណាង​របស់​ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​និង​ពូកែ​​ខាង​បដិ​សេធក្តី​។​

​មិន​ថា​នរណា​ជា​អ្នកបញ្ជា​កេះកៃ​ការវាយប្រហារ​នេះ​ដោយផ្ទាល់ តែ​វា​ស្ទើរតែ​ប្រាកដ​ដែលថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​។​រដ្ឋ​នេះ​មាន​ប្រវត្តិ​យូរ​មក​ហើយ​ខាង​ផ្គត់​​ផ្គង់​តួអង្គ​តំណាង​មិន​ជា​រដ្ឋ នូវ​គ្រឿង​បរិក្ខា ព័ត៌មាន​ចារកម្ម​និង​ការហ្វឹកហាត់​សំរាប់ធ្វើ​ការវាយប្រហារ​ដូច្នេះ​។​

សំណល់​កាំជ្រួច​និង​ដ្រូ​ន ដែល​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត អះអាង​ថា​ប្រើ​ក្នុង​ការវាយប្រហារ​នៅ​រោងចក្រ​ប្រេង​មួយ​របស់​ខ្លួន​

​បើ​ពិនិត្យ​មើល​ហេតុការណ៍​៥-៦​ខែ​មកនេះ ការវាយប្រហារ​នេះ​ទំនង​ជា​កិច្ចខិតខំ​ចុងក្រោយ​របស់​អ៊ីរ៉ង់​ដើម្បី​បង្កើន​ភាព​តានតឹង​និង​អសន្តិសុខ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ដើម្បី​រុញ​​ច្រាន​យុទ្ធនាការ​ទណ្ឌកម្ម​«​ដាក់​សម្ពាធ​អតិបរមា​»​របស់​អាម៉េរិក​។​

​ចាប់តាំងពី​ដើម​ឆ្នាំ​មក អ៊ីរ៉ង់​បានដាក់​យុទ្ធសាស្ត្រ​ធ្វើអោយ​បាត់បង់​ស្ថិរភាព​នៅក្នុង​និង​ជុំវិញ​ឧបទ្វីប​អារ៉ាប់ នេះ​បើ​តាម​ទស្សនៈ​ក្រុម​និយម​អាម៉េរិក​។​ហេតុផល​មាន​ច្រើន​អនេក​​តែ​សំខាន់​បំផុត​ពាក់ព័ន្ធ​នឹង​ការដកខ្លួន​របស់​អាម៉េរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយ​គ្លរ​អ៊ែរ​ឆ្នាំ​២០១៥​របស់​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​។​វា​នាំ​អោយ​អ៊ីរ៉ង់​ឯកោ​ខា​ការទូត មាន​បញ្ហា​សេដ្ឋកិច្ច​និង​មាន​អារម្មណ៍​ថា​ហាក់​ត្រូវ​សហគមន៍​អន្តរជាតិ​ក្បត់​។​

​ដោយ​មើលឃើញ​ជំរើស​ល្អ ក្រុម​មេដឹកនាំ​អ៊ីរ៉ង់​បានសំរេច​ជំរុញ​ចលាចល​និង​អស្ថិរភាព​ដើម្បី​បង្ក​ការឈឺចាប់​ក្នុង​ទីផ្សារ​ប្រេង​សកលលោក​។​គោល​បណ​ង​របស់​រដ្ឋាភិបាល​ក្រុង​តេ​​អេ​រ៉ង់​គឺថា ខ្លួន​សង្ឃឹមថា​នឹង​បន្ថែម​ភាព​បន្ទាន់​នៃ​ការចរចា​ជាមួយ​មហាអំណាច​ពិភពលោក និង​បង្ខំ​អោយ​ពួកគេ​ស្វះស្វែង​រក​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​ការ​ប្រឈម​​មុខ​ខាង​សន្តិសុខ​ក៏​ដូចជា​សេដ្ឋកិច្ច ដោយ​ផ្តល់​ច្រកចេញ​ដែល​អាច​ទទួលយកបាន​មួយ​សំរាប់​អ៊ីរ៉ង់​។​

​យោង​តាម​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក អ៊ីរ៉ង់​បាន​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ជិត​១០០​នៅ​ពីរ​បី​ខែ​មកនេះ ដោយ​ផ្តោត​លើ​ប្រេង គមនាគមន៍​និង​ហេដ្ឋារចនាសម្ពន្ធ​ព្រម​ទាំង​គ្រឿង​​បរិក្ខា​សន្តិសុខ​។​វា​រួម​មាន​ការវាយប្រហារ​និង​ចាប់​នាវា​ដឹក​ប្រេង​ជា​ច្រើន​នៅក្នុង​ឈូង​សមុទ្រ ព្រម​ទាំង​ការ​វាយប្រហារ​លើ​អាកាសយានដ្ឋាន មូលដ្ឋាន​ទ័ព អាគារ​ទូត​និង​ទីតាំង​​ប្រេង​នៅ​អា​រ៉ាប៊ីសាអូឌីត ជា​ចុងក្រោយ​។​

​នៅពេល​អ៊ីរ៉ង់​អះអាង​ទទួលខុសត្រូវ​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ដោយ​ផ្ទាល់​ចំពោះ​ឧបទ្ទវហេតុ​ន​មួយចំនួន​តូច​ក្នុងចំណោម​ហេតុការណ៍​ទាំងនេះ ក៏​ភាគច្រើន​ត្រូវបាន​អនុវត្ត​ដោយ​តួអង្គ​​ជា​តំណាង​ដែល​មិន​ជា​រដ្ឋ នៅ​អ៊ីរ៉ាក់​និង​យែ​ម៉ែន​។​

​បើ​ពិនិត្យ​អំពី​ប្រវត្តិ​នៃ​ការ​ឃុំគ្រង​និង​ទំនុកបំរុង​អង្គការ​ដូច្នេះ វា​គ្មានអ្វី​ត្រូវ​ភ្ញាក់ផ្អើល​ទេ​។​ចាប់តាំងពី​បដិ​វត្តិ​ន៍​ឆ្នាំ​១៩៧៩ ប្រទេស​នេះ​សកម្ម​ក្នុង​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុម​​ដូច្នេះ ដែល​វា​ជា​ផ្នែក​នៃ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន ភាគច្រើន​ជា​មួយ​ក្រុម​ហេហ្ស៍​បូឡា​នៅ​លីបង់​។​

​សម្ពន្ធភាព​ដូច្នេះ​អនុញ្ញាត​អោយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ដាក់​ឥទ្ធិពល​របស់ខ្លួ​ន​នៅក្នុង​តំបន់​ណា​ដែល​ខ្លួន​ពិបាក​ជ្រាតចូល​ផ្ទាល់​។​វា​ក៏​អាច​អោយ​អ៊ីរ៉ង់​អាច​ច្រានចោល​ការជាប់​​ពាក់ព័ន្ធ​នឹង​សកម្មភាព​រ៉ាឌីកាល់​នានា ដូច​ជា​ការវាយប្រហារ​នៅ​អា​រ៉ាប៊ីសាអូឌីត​។​

​ក្នុងករណី​វាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​នេះ ក្រុម​មេដឹកនាំ​អ៊ីរ៉ង់​បាន​ច្រានចោល​ដាច់អហង្ការ​ការទទួល​ខុស​ត្រូវ​ណាមួយ​ដោយ​ចង្អុល​ការវាយប្រហារ​នេះ​ទៅ​កាន់​ក្រុម​​ឧទ្ទាម​ហូ​ទី និង​ថា​វា​ជា​ការ​សងសឹក​អា​រ៉ាប៊ីសាអូឌីត​ដែល​បញ្ឆេះ​សង្គ្រាម​នៅយែ​ម៉ែន​។​

​ទោះជា​យ៉ាងណា ឧបទ្ទវហេតុ​នៅ​អា​រ៉ាប៊ីសាអូឌីត​កាលពីស​ប្តា​ហ៍មុន​ត្រូវបាន​គេ​គិត​ថា​តំណាង​អោយ​ការ​បង្ករឿង​មិន​អាច​ប្រកែក​បាន​ពី​សណាក់​អ៊ីរ៉ង់ ទោះ​ជា​មិន​បាន​ប្រព្រឹត្ត​​ដោយផ្ទាល់ ក្នុង​យុទ្ធនាការ​បង្ក​ព្យុះ​ភ្លៀង​នៅក្នុង​តំបន់​។​វា​ក៏​បង្កើន​ឱកាស​ផ្ទុះ​សង្គ្រាម​រវាង​អ្នកដើរតួ​ក្នុង​តំបន់​និង​សកលលោក បន្ទាប់​ពី​អាម៉េរិក​បាន​សំរេចចិត្ត​បញ្ជូន​ទ័ព​​បន្ថែម​ទៅ​កាន់​អារ៉ាប់ប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​។ក្រោយហេតុការណ៍លើកនេះក្រៅពីមិនបានបន្ថូរបន្ថយ អាម៉េរិកក៏បន្ថែមទណ្ឌកម្មលើក្រុមមេដឹកនាំអ៊ីរ៉ង់រីឯក្រុមចំរុះការពារផ្លូវដឹកជញ្ជូននៅឈូងសមុទ្រដែលដឹកនាំដោយអាម៉េរិកក៏កាន់តែមានកម្លាំងរឹងមាំដោយសារអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមចូលរួមបន្ថែម៕​ដោយ​៖​វាសនា​