ល្បែង​បបួល​គេ​ភ្នាល់​របស់លោក សមរង្ស៊ី កំពុងតែ​វ័ណ្ឌក​

575
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ភ្នាល់​ជាមួយ​ទណ្ឌិត សម រង្ស៊ី ជាថ្មី​ម្តង​ទៀតថា បើសិនជា​ទណ្ឌិត​រូបនេះ ហ៊ាន​ជាន់ដី​កម្ពុជា ក្រោយ ២៤ ម៉ោង បើ​សមត្ថកិច្ច​ចាប់ខ្លួន​ជននេះ មិនបាន សម្តេច​សុខចិត្ត​ចុះ​ចេញពី​តំណែង ។​

​ការប្រកាស​ភ្នាល់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន គឺជា​ការឆ្លើយតប​ទៅនឹង​ទណ្ឌិត សម រង្ស៊ី ដែល​បាន​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​ថា បើ​សម្តេច មិន​ជឿថា​ខ្លួន​វិល ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តើ​សម្តេច​យល់ព្រម​ចុះចេញ ពី​តំណែង​ភ្លាម​មួយ​រំពេច​ដែរឬទេ​? ហើយ​អ្នកនយោបាយ​និរទេស​ខ្លួន​រូបនេះ ក៏បាន ស្នើ​ឲ្យ​ប្រទេស​ចិន​ធ្វើជា​សាក្សី​ក្នុងការ​ភ្នាល់​នេះ​ផងដែរ​។​ការណ៍​ប្រហែលជា​ទណ្ឌិត​សមរង្ស៊ី គិតថា សម្តេច​តេ​ជោ​ខ្លាច​ខ្លួន​។​បើ​មិន​ហ៊ាន​ភ្នាល់​មានន័យថា​ស្រឡាញ់​អំណាច​។​

​ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា មុន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៅកាន់​អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​យល់ព្រម​ទទួល​ការ​ភ្នាល់​ជា មួយ​អា​ម្សៀ សម រ​ង្ស៉ី ប្រសិនបើ​អ្នកឯង​ជាន់​ទឹកដី​ខ្មែរ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ ខ្ញុំ​ចាប់​អ្នកឯង​មិនបាន ក្នុង​រយៈពេល ២៤ ម៉ោង ខ្ញុំ​នឹង​សុខចិត្ត ចុះ​ចេញពី តំណែង​។ ប៉ុន្តែ​បើ​ខ្ញុំ​ចាប់ខ្លួន​អ្នកឯង​បាន​វិញ អ្នកឯង​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ ព្រមទាំង​រំលាយ​អង្គការ​ចាត់តាំង​ទាំងឡាយណា​ដែល​អ្នកឯង​បាន​បង្កើតឡើង​។ ផ្ទុយទៅវិញ​ប្រសិនបើ​អ្នកឯង​មិន​ក្លាហាន​ហ៊ាន​ចូលមក​កម្ពុជា​វិញ​ទេនោះ​អ្នកឯង​ក៏​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ និង​រំលាយ​អង្គការ​ចាត់តាំង​ដែល​អ្នកឯង​បង្កើត​ដែរ​។ តើ​អ្នកឯង​ហ៊ាន​ឬ​មិន​ហ៊ាន​ចំពោះ​ការ​ភ្នាល់​នេះ​?”​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បន្តទៀតថា​“​ចំណុច​មួយទៀត​លើ​ការស្បថ ប្រសិន បើ​អ្នកណាម្នាក់​មិន​គោរព​លើ​ការសន្យា​នៃ​ការ​ភ្នាល់​នេះ​!​ខ្ញុំ​សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​លើ លោក​ផ្តាច់ជីវិត​អ្នក​ដែល​មិន​គោរព​ការសន្យា​និង​ក្រុមគ្រួសារ​ទាំង​ពូជ​តែម្តង​។ តើ​អ្នកឯង​ហ៊ាន ឬ​មិន​ហ៊ាន ?​ខ្ញុំ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​សាក្សី​សម្រាប់​ការ​ភ្នាល់​នេះ …»​។​
​ ​
​សម្តេច​តេ​ជោ​បាន​បន្តទៀតថា ទណ្ឌិត សម រង្ស៊ី បានស្នើ​ឲ្យ​ប្រទេស​ចិន​ធ្វើជា​សាក្សី សម្រាប់ ការ​ភ្នាល់​នេះ តែ​យើង​មិនអាច​ឲ្យ​ប្រទេសមួយ​មក​ធ្វើ​សាក្សី​បានទេ​យើង យក​ប្រជាពលរដ្ឋ​របស់​យើង​ធ្វើជា​សាក្សី​តែម្តង ។

​នៅតែ​សម្តេច​តេ​ជោ ហ៊ុន សែន ទទួលយក​ការ​ភ្នាល់​របស់លោក​សមរង្ស៊ី ហើយ​សួរ បញ្ជាក់​ទៅ​លោក​សមរង្ស៊ី ដែល​បាន​បបួល​សម្តេច​ភ្នាល់​ថា “​ហ៊ាន ឬ​មិន​ហ៊ាន​” បែរជា​លោក​សមរង្ស៊ី កាលពី​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​ដែល​ត្រូវ​នឹង ពេលព្រឹក​ព្រលឹម ម៉ោង​នៅ​ប្រទេស​បារាំង ដែលជា​កន្លែង​លោក​សមរង្ស៊ី​រស់នៅ បែរជា​លោក​សមរង្ស៊ី ស្ទាក់ស្ទើរ ដោយ​បង្ហោះ​អត្ថបទ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ថា សម្តេច​តេ​ជោ ដែល​បានទទួល​ការ​បបួល​ភ្នាល់​របស់គាត់​ថា​បង្ហាញ​ចរិត​ក្រឡេច ក្រ​ឡុ​ច ទៅវិញ​។​
​ ​
​តាមពិត​ក្រឡេចក្រឡុច គឺ​លោក​សមរង្ស៊ី ខ្លួនឯង​ទេតើ​! ព្រោះថា នៅក្នុង​សារ​តាម ហ្វេ​ស​ប៊ុ​ក លោក​សមរង្ស៊ី បែរជា​ដាក់​លក្ខ​ខ័​ណ្ឌ​តថ្លៃ​ការ​ភ្នាល់​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​លើ​អ្វីដែល​គាត់​ប្រកាស​ពីមុន ដោយ​យក​អ្នកគាំទ្រ មក​ធ្វើជា​លក្ខ​ខ័​ណ្ឌ ភ្នាល់ នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១៩​។ នោះ​គឺ​បើ​អ្នកគាំទ្រ​លោក​មាន​តិច ១​លាន​នាក់ នោះ​លោក​សុខចិត្ត​ឲ្យ​ចាប់ខ្លួន និង​យល់ព្រម​បញ្ចប់ជីវិត​នយោបាយ​។ តែបើ​មាន អ្នកគាំទ្រ ទៅ​ទទួល​លោក​ច្រើនជាង​មួយ​លាន​នាក់ ដូច​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ នោះ លោក​សមរង្ស៊ី ទាមទារ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន​ចុះ​ចេញពី​តំ​ណែ ង​ភ្លាម​មួយ​រំពេច​។ លើក​នេះ លោក​សមរង្ស៊ី សុំ​ឲ្យ​អង្គការសហប្រជាជាតិ ឬ​សារ ព័ត៌មាន​អន្តរជាតិ ធ្វើជា​សាក្សី​នៃ​ការ​ភ្នាល់​នេះ​វិញ​ម្តង​។​

​យ៉ាងណា​ក៏ដោយចុះ នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្នុង​បទសម្ភាសន៍​ជាមួយ Fresh News ដោយ​សម្តេច​ចាត់ទុក​ការលើកឡើង របស់​ទណ្ឌិត សមរង្ស៊ី ថា​ជា​ទង្វើ គួរ​ឲ្យ​អស់សំណើច និង​មាន​ចេតនា​ចង់​គេចចេញ ពី​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ក​ម្ពុ​ជា តែ​ទោះបី សម រង្ស៊ី ហ៊ាន​ភ្នាល់ ឬ​មិន​ហ៊ាន ភ្នាល់ មិន​សំខាន់​ទេ សំខាន់​គឺ​សមត្ថកិច្ច ត្រៀម​ចាប់​ទណ្ឌិត​សមរង្ស៊ី បញ្ចូល​គុក បើ​ហ៊ាន​ចូល​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សួរ​បញ្ជាក់​ម្តងទៀត​ទៅកាន់​ទណ្ឌិត​សមរង្ស៊ី​ថា កម្លាំង​សមត្ថកិច្ច​នឹង​ចាប់​អ្នកឯង​ញាត់​គុក​តាម​ដីកា​តុលាការ ក្នុង​រយៈពេល ២៤​ម៉ោង បើ​ក្លាហាន​ហ៊ាន​ចូល​ប្រទេស​កម្ពុជា ។​បើ​ចាប់​មិន​បានទេ ខ្ញុំ​សុខចិត្ត​ចុះ​ចេញពី តំណែង​។ អ្នកឯង​គ្រាន់តែ​ឆ្លើយ​ហ៊ាន ឬ​មិន​ហ៊ាន ? ។​

​យ៉ាងណា​ក៏ដោយចុះ ពលរដ្ឋ​ខ្មែរ​យើង នៅចាំ​មិន​ភ្លេច​ទេ ទណ្ឌិត សមរង្ស៊ី​ដែល​ពូកែ បោក​នេះ បានប្រកាស​ច្រើនដង​ហើយ ពី​ការដាក់​ថ្ងៃ​វិល​ចូល​ប្រទេស​កម្ពុជា​ចាប់​តាំង ពី​អ្នកនយោបាយ​មាន់ស្ងោរ មិនមែន​ត្រឹមតែ​ជាមាន់​សម្ល​រូបនេះ បាន​រត់គេច​ពីសា​ល ដីកា​របស់​តុលាការ ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៥​។

​គេ​នៅ​ចាំបាន​ថា កាលណោះ ក្នុងពេល​ប្រជុំ​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ទណ្ឌិត​សមរង្ស៊ី តាំងពី​នៅ​ជា​ប្រធាន​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ក្តែ​ងៗ​ពី​ការវិល ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​។ ដល់​ថ្ងៃ​ត្រូវ​ឡើង​យន្តហោះ បែរជា​ទណ្ឌិត​សមរង្ស៊ី ជិះ​យន្តហោះ ទៅ​ស្រុក​បារាំង ធ្វើ​ឲ្យ​អ្នកគាំទ្រ​បាត់មាត់ ដូច​គេ​ចុក​។​

​បោក​ទើបបាន​ម្តង មិនទាន់​អស់ចិត្ត​ទេ​។ លោក​សមរង្ស៊ី នៅ​ខែមិថុនា ឆ្នាំ​២០១៦ ក៏បាន​ប្រកាស​ម្នាក់ឯង​ទៀត ប្តេជ្ញា​ថា នឹង​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ឲ្យ​បាន មុន​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ខែមិថុនា ឆ្នាំ​២០១៧​។ ប៉ុន្តែ​ចូលដល់​ឆ្នាំ​២០១៧ ទណ្ឌិត​ខ្មែរ​សញ្ជាតិ​បារាំង​នេះ រក​លេស​នេះ​លេស​នោះ ហើយ​បោះឆ្នោត​រួច ក៏​នៅតែ​មិន​មក​ដដែល​។

​ផុត​ការបោះឆ្នោត​ឃុំ​សង្កាត់ មកដល់​ឆ្នាំ​២០១៨ ទណ្ឌិត​សមរង្ស៊ី ស្រាប់តែ​ប្រកាស ទៀតហើយ ថា​ខ្លួន​នឹង​វិលត្រឡប់​ចូល​ស្រុក​វិញ ឲ្យ​បាន​មុនពេល​បោះឆ្នោតជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១៨​។ តែ​ស្ងាត់ឈឹង​ដដែល​។​

​ឥឡូវ ចូលដល់​ឆ្នាំ​២០១៩ ចាប់តាំងពី​ប៉ុន្មាន​ខែ​មុន ទណ្ឌិត​សមរង្ស៊ី​បានកំណត់​យក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ថា​នឹង​វិល​ត្រលប់​ចូល ប្រទេស​កម្ពុជា​វិញ​។ ប៉ុន្តែ​គ្រាន់តែ​ដាក់​ថ្ងៃខែ​ចុងក្រោយ​នេះ​ភ្លាម ទណ្ឌិត​សមរង្ស៊ី ចាប់ផ្តើម​ធ្វើដំណើរ​ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ រ៉ៃ​លុយ សូម្បីតែ​ពលករ​ខ្មែរ នៅ​កូរ៉េ ក៏​មិន​លើកលែង ដើម្បី​យកលុយ​ទិញ​សំបុត្រ​យន្តហោះ ធ្វើដំណើរ​មក​កម្ពុជា​។ ចុះបើ​ទណ្ឌិត​សមរង្ស៊ី មាន​ចេតនា ចូល​ស្រុក​មែនហើយ​មិនមាន​លុយ​ទិញ​សំបុត្រ យន្តហោះ ពី​បារាំង មក​កម្ពុជា​ទេ ចុះ​ហេតុអ្វី ក៏​លោក​សមរង្ស៊ី​មាន​លុយ​ទិញ​សំបុត្រ យន្តហោះ ពី​បារាំង ទៅ​កូរ៉េ ទៅ​អូស្ត្រាលី ទៅ​អាមេរិក ដើរ​រ៉ៃ​អង្គាស​លុយ​ទៅវិញ​?

​សរុបមក នៅពេល​សម្តេច​តេ​ជោ ហ៊ុន សែន ទទួលយក​ការ​ភ្នាល់​បែរជា​ទណ្ឌិត សមរង្ស៊ី បង្ហាញ​ការស្ទាក់ស្ទើរ ព្រោះ​ខ្លួន​មិន​ហ៊ាន​ចូល​ស្រុក​ទេ ហើយ​ធ្វើ​ចរិត មិនមែន​ត្រឹមតែ​ដូច​មាន់​សម្ល​ទេ គឺ​ដូច​មាន់ស្ងោរ​។ មាន់ស្ងោរ ដែល​លោក​សមរង្ស៊ី នៅតែ​មានជំនឿថា មាន់ស្ងោរ អាច​ងើប​ជល់​ឡើងវិញ​បាន​។ តែ​តាមពិត​មាន់ស្ងោរ របស់​ទណ្ឌិត​សមរង្ស៊ី គឺ​រង់ចាំតែ​ទឹកជ្រលក់ ។ ល្បែង​បបួល​គេ​ភ្នាល់​របស់លោក សមរង្ស៊ី​ពេលនេះ​មិន​ខុសពី​ពាក្យចាស់​មួយ​ឃ្លា​ថា “​តម្រិះ​ជិះ​ក​ឯង​” ឬ​និយាយ​មួយ បែប​ទៀត​គឺ “​កំពុង​វ័ណ្ឌក​ខ្លួនឯង​”​យ៉ាងពិត​ប្រាកដ​៕ ដោយ​: ម៉េង​ឆៃ

#