ល្ពៅ​ជួយ​ឲ្យ​បេះដូង​មាំមួន សូម្បីតែ​ចំពោះ​មនុស្ស​ធាត់​

1335
ចែករម្លែក
  • 6
    Shares

​ធាត់​ជា​កក្តា​ហានិភ័យ​ចំបង​មួយ​សម្រាប់​ការរីកចម្រើន​របស់​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ផ្សេងទៀត ។​

​ថ្មីៗ​នេះ ពួក​អ្នកស្រាវជ្រាវ​បាន​រកឃើញ​វិធី​ធម្មជាតិ ដើម្បី​ទប់ស្កាត់​ការចាប់ផ្តើម​របស់​ជំងឺ​នេះ ។​

​ក្នុងការ​ស្រាវជ្រាវ​មួយ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ល្ពៅ​អាចជួយ​ឲ្យ​បេះដូង​មាន​សុខ​ភាពល្អ សូម្បីតែ​ចំពោះ​អ្នកជំងឺ​ធាត់ ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ត្រួតពិនិត្យ​ប្រសិទ្ធភាព​ប្រឆាំង​ធាត់​របស់​ផ្លែ​ល្ពៅ​នៅ​សត្វ​កណ្តុរ​ធាត់ ។ លទ្ធផល​បង្ហាញថា ពពួក​កណ្តុរ​បានទទួល​សារជាតិ​ចម្រាញ់​ពី​ផ្លែ​ល្ពៅ បាន​ថយចុះ​ជាតិ​ខ្លាញ់​យ៉ាងច្រើន រួមទាំង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ ទន្ទឹម​នោះ កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក៏បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។​

​ផ្អែកលើ​របកគំហើញ​នេះ ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ល្ពៅ​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង ចំពោះ​មនុស្ស​ធាត់ ដោយ​វិធី​បន្ថយ​ស្ត្រេ​ស​អុកស៊ីតកម្ម និង​កែប្រែ​ឲ្យ​ប្រសើរឡើង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ។​

​ចូរ​ចាំ​ថា ធាត់​ក៏​ជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ដូចជា​ទឹកនោមផ្អែម​, ស្ត្រូ​ក​, រលាក​សន្លាក់ និង​ជំងឺមហារីក​មួយចំនួន ៕ ប្រែ​សម្រួល​: ខុម