ល្ពៅ​យក្ស​ទម្ងន់​រហូតដល់​ទៅជិត​មួយ​តោន​

213
ចែករម្លែក

បុរស​ម្នាក់​ដែលជា​អ្នកមាន​ចំណូលចិត្ត​ខាង​ដាំ​ល្ពៅ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ គួរឱ្យ​ត្រេកអរ​នៅក្នុង​ការប្រកួត​ជើង ឯក​ល្ពៅ​ធំ​បំផុត​ក្នុង​ពិ​លោក Safeway World Championship Pumpkin Weigh Off ប្រចាំឆ្នាំ​ទី​៤៦ ដោយ​បំបែក បានកំណត់​ត្រា​ឯតទគ្គ​កម្ម​ល្ពៅ​ធំ​បំផុត​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក​។
​ ​
​លោក លី​អូ​ណា​ដូ យូ​រី​ណា (Leonardo Urena) ដែល​មកពី​ក្រុង​ណា​ផា (Napa) រដ្ឋ​ខាងលើ​បានឈ្នះ​រង្វាន់​ទឹកប្រាក់ ១៥.០០០ ដុល្លារ​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែតុលា នៅពេល​ល្ពៅ​របស់គាត់​មាន​ទម្ងន់​រហូតដល់​ទៅ ៩៨៦ គីឡូ​។
​ ​
​លោក ធី​ម៉ូ​ស៊ី ប៊ី​មែន (Timothy Beeman) អ្នកនាំពាក្យ​ការប្រកួត​និយាយថា ល្ពៅ​របស់លោក លី​អូ​ណា​ដូ យូ​រី​ណា គឺជា​ល្ពៅ​ធំ​បំផុត​ទី​២ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​។

​សូម​រំឭកថា ល្ពៅ​មួយ​ដែល​បាន​ពី​រដ្ឋ​វ៉ាស៊ីនតោន មាន​ទម្ងន់​រហូតដល់​ទៅ ១.០៨៨ គីឡូ ហើយ​បានឈ្នះ​ការប្រកួត នៅ​ក្រុង​ហា​ហ្វ មូ​ន បេ (Half Moon Bay) រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្នុង​ឆ្នាំ​២០១៧​។​
​ ​
​លោក លី​អូ​ណា​ដូ យូ​រី​ណា ដែលមាន​វ័យ ៥១ ឆ្នាំ​និយាយថា គាត់​បានចាប់ផ្តើម​ចូលចិត្ត​ដាំ​ល្ពៅ​ក្នុង​ឆ្នាំ​២០០០ ហើយ​គាត់​ក៏​ធ្លាប់​ឈ្នះ​ការប្រកួត​នៅ​ក្រុង​ហា​ហ្វ មូ​ន បេ ដែរ​កាលពី​ឆ្នាំ​២០១១៕ ប្រែ​សម្រួលៈ​ខុម​