ល្វី​ស វ៉ាន​ហ្គា​ល់ ៖ ដេលី ប្លា​ញ គួរ​ចាក​ចេញពី​យូ​ណាយ​ធី​តទៅ Barcelona

112

លោក ល្វី​ស វ៉ាន​ហ្គា​ល់ (Louis van Gaal) អតីត​គ្រូបង្វឹក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​អះ អាង​ថា ខ្សែការពារ ដេលី ប្លា​ញ (Daley Blind) មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់ ហើយ​គួរតែ ពិចារណា​ចាកចេញ​ពី​ក្លឹប​នេះ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Barcelona វិញ​។​
​ ​
​ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ក្លាយជា​កីឡាករ​មិន​សំខាន់​នៅ​ពហុកីឡាដ្ឋាន Old Trafford នៅ​រដូវ​កាល​នេះ ដោយ​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ពេញចិត្ត​ដាក់​ជម្រើស​ផ្សេង​។​
​ ​
​ប្លា​ញ បាន​ក្លាយជា​កីឡាករ​ប្រចាំ​ក្នុង​ក្រុម​ជម្រើស​របស់​យូ​ណាយ​ធី​ត​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បាត់បង់​កៅអី​របស់ខ្លួន បន្ទាប់ពី​ការមកដល់​របស់​កីឡាករ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) និង​ការសម្រេចចិត្ត​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ ដែល​ប្តូរ អា​ស្លឺ យ៉ាំង (Ashley Young) ទៅជា​ខ្សែការពារ​ស្លាប​ឆ្វេង​។​
​ ​
​លោក វ៉ាន​ហ្គា​ល់ ដែល​ផ្ទេរ បា្ល​ញ មក​យូ​ណាយ​ធី​ត​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៤ ជឿថា កីឡាករ​រូបនេះ​សម​នឹង​ទទួលបាន​ឱកាស​លេង​ច្រើនជាង​នេះ ហើយ​គួរតែ​ចាកចេញ​នៅ​ខែមករា​នេះ ទៅ​ចូលរួម​នៅ​ពហុកីឡាដ្ឋាន Nou Camp ។​
​ ​
​លោក វ៉ាន​ហ្គា​ល់ បាន​និយាយថា “ ប្លា​ញ យក​ល្អ​គួរតែ​ចាក​ចេញទៅ​ចូលរួម​ក្លឹប Barcelona ជាជាង​បន្ត​អនាគត​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដេលី ប្លា​ញ (Daley Blind)