ល្វី​ស ស្វា​រ៉េ​ស រិះគន់​មិត្ត​រួម​ក្រុម បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម លី​វឺ​ភូ​ល ទាំង​មិន​អស់ចិត្ត​

794
ចែករម្លែក

ខ្សែប្រយុទ្ធ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) បាន​និយាយថា មិត្ត​រួម​ក្រុម​របស់ខ្លួន​ការពារ ដូចជា​កូនក្មេង​ចឹ​ង​នៅពេល​ពួកគេ​របូត​គ្រាប់​បាល់​ទី​៤ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម លី​វឺ​ភូ​ល​(Liverpool) ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​អង្គារ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខ្ទាត​ចេញពី ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ជាមួយនឹង​លទ្ធផល​សរុប ៤-៣ ។​

​ខ្សែប្រយុទ្ធ ឌី​វ៉ុ​ក អូ​រី​ហ្គី (Divock Origi) រកបាន​គ្រាប់​បាល់​កាត់សេចក្តី​ដែលជា​រឿង អស្ចារ្យ​បំផុត​សម្រាប់​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ដោយ​កីឡាករ រូបនេះ​បាន​ទាត់​បន្ថែម​បាល់​ទាប​ដែល​ប​ញ្ចូ​ន​ដោយ​កីឡាករ ត្រេ​ន អា​ឡិ​កសាន​ដឺ អា​ណុល (Trent Alexander Arnold) បន្ទាប់ពី​ខ្សែការពារ​រូបនេះ​បានសម្រេច​ទាត់​បាល់ ប​ញ្ចូ​ន​លឿនៗ​។​
​ ​
​ស្វា​រ៉េ​ស បាន​ប្រាប់​អ្នកកាសែត​ថា “​សម្រាប់​គ្រាប់​បាល់​ទី​៤​យើង​ហាក់ដូចជា​ក្មេង​សិស្ស សាលា​។ យើង​ត្រូវ​ត្រៀមខ្លួន​ទទួលយក​ការរិះគន់ ដែល​នឹង​កើតមាន​មកលើ​យើង នៅពេលនេះ​។ យើង​សោកស្តាយ យើង​មានការ​ឈឺចាប់​មែនទែន​។ យើង​មាន អារម្មណ៍​ថា នេះ​គឺជា​ការឈឺចាប់ បើទោះបីជា​យើង​ជា​កីឡាករ​អាជីព​ក៏ដោយ​”​។​
​ ​
​ក្រុម​យក្ស​អេ​ស្ប៉ា​ញ បា​សេ​ឡូ​ណា (Barcelona )​គឺជា​ក្រុម​តែមួយគត់​ដែល​មិនទាន់ ស្គាល់​ពាក្យ​ថា ចាញ់​សោះ​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​នេះ ប៉ុន្តែ​បែរជា​ត្រូវ​គ្រ​ប់ដ ណ្ត​ប់​ដោយ​ក្រុម លី​វឺ​ភូ​ល ហើយ​វា​ជាការ​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ជា លើក​ទី​២​ជាប់​គ្នា បន្ទាប់ពី​ចាញ់​ក្រុម រ៉ូ​ម៉ា ៣-០ កាលពី​រដូវ​កាល​មុន​ផងដែរ​នោះ​នៅ វគ្គ​៨​ក្រុម​ចុងក្រោយ​។​
​ ​
​កាលណោះ ក្រុម បា​សេ​ឡូ​ណា​ឈ្នះ​ក្នុង​ជើង​ទី​១​លើ​ក្រុម រ៉ូ​ម៉ា ៤-១ ហើយ ស្វា​រ៉េ​ស វ័យ​៣២​ឆ្នាំ រិះគន់​ក្រុម​របស់ខ្លួន ដែល​បណ្តោយ​ឲ្យ​របូត​គ្រាប់​បាល់​ជាថ្មី ម្តងទៀត​។​
​ ​
​ស្វា​រ៉េ​ស និយាយថា “​យើង​រិះគន់​ខ្លួនឯង​ច្រើន ពីព្រោះ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល រឿង​ដដែល​បាន​កើតឡើង​ចំពោះ​យើង​។ យើង​មិនអាច​បង្កើត​កំហុស​ដដែល​ពីរ​ឆ្នាំ​ជាប់ គ្នា​នោះទេ​។ មាន​ចំណុច​ជាច្រើន​ដែល​យើង​ត្រូវ​ពិចារណា​និង​គិតគូរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​