ល្វី​ស អែន​រិ​ក ជា​បេក្ខភាព​ឈានមុខ​គេ​ក្នុងការ​ជំនួស​តំណែង​លោក អែន​តូ​នី​ញ៉ូ កុន​តេ​

96

លោក ល្វី​ស អែន​រិ​ក (Luis Enrigque) អតីត​អ្នកចាត់ការ​ក្លិប បា​សេ​ឡូ​ណា​(Barcelona) គឺជា​បេក្ខភាព​នាំមុខគេ ដើម្បី​ជំនួស​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)​។​
​ ​
​ក្រុមហ៊ុន​ភ្នាល់​ជាច្រើន​បាន​ផ្អាក​ការ​ភ្នាល់​ជុំវិញ​ថា គ្រូបង្វឹក​ឆេ​ល​ស៊ី​រូបនេះ នឹង​ក្លាយជា​អ្នកចាត់ការ បន្ទាប់​នៅ​ព្រី​មី​ញ៉េ​លី​ក​ដែល​ត្រូវ​បណ្តេញចេញ ក្រោយពី​ក្រុម​ឆេ​ល​ស៊ី​របស់លោក​ចាញ់​ក្រុម Watford យ៉ាង​ចាស់ដៃ​។​
​ ​
​លោក ល្វី​ស អែន​រិ​ក ដែល​គ្មាន​ការងារ​ធ្វើ​ចាប់តាំងពី​ចាកចេញ​ពី​ក្លិប​យក្ស Barcelona កាលពី​ឆ្នាំមុន​នោះបាន​ក្លាយជា​បេក្ខភាព​នាំមុខគេ​។​
​ ​
​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) អតីត​គ្រូបង្វឹក​តោ​ខៀវ​ឆេ​ល​ស៊ី ដែល​ត្រូវ​ក្លឹប Baryern Munich បណ្តេញចេញ​កាលពីដើម​រដូវ​កាល​នេះ ក្លាយជា​បេក្ខភាព​មានប្រៀប​ទី​២​ជាមួយនឹង​លោក ម៉ូ​រី​ហ្ស៊ី​យ៉ូ សារី (Maurizio Sarri) របស់​ក្លឹប Napoli ។​
​ ​
​លោក សារី មាន​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​របស់លោក ដែល​អនុញ្ញាត​ឲ្យ​លោក​ចាក​ចេញពី​ក្រុម​នាំមុខ នៅ​ក្របខណ្ឌ Serie A ក្នុងតម្លៃ​៧​លាន​ផោន ប៉ុន្តែ​ក្លឹប Napoli នឹង​ជួប​ជាមួយ​លោក​នៅ​សប្តាហ៍​នេះ ក្នុង​កិច្ចប្រឹងប្រែង​ចរចា​កិច្ចព្រមព្រៀង​ឡើងវិញ​។​
​ ​
​បរាជ័យ​កាលពី​ថ្ងៃ​ច័ន្ទ​ធ្វើ​ឲ្យ​លោក កុន​តេ ដែល​បានទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្លឹប​ឆេ​ល​ស៊ី​ផ្តល់​ការគាំទ្រ​ដល់ លោក​ជា​សាធារណៈ​មុន​ចាប់ផ្តើម​ការប្រកួត​នោះ ស្ថិតក្នុង​ស្ថានភាព​លំបាក​ស្របពេល​ក្រុម​របស់ លោក​នាំមុខ​ក្រុម Tottenham តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​
​ ​
​លោក កុន​តេ បាន​និយាយថា “​សង្ឃឹមថា អ្នកនឹង​យល់​អំពីខ្ញុំ​។ ខ្ញុំ​មិន​បារម្ភ​។ ខ្ញុំ​មិន​បារម្ភ​អំពី​ការងារ របស់ខ្ញុំ​ទេ​។ ខ្ញុំ​មានការ​ខកចិត្ត​ខ្លាំង​។ ការលេង​របស់​យើង​មិនបាន​ល្អ​ទេ​នៅ​រាត្រី​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) និង​លោក ល្វី​ស អែន​រិ​ក (Luis Enrigque)