ល្ហុង​១​សណ្តែកដី​មួយ​ក្តាប់​ធានាថា​ជំងឺ​ក្រពះ​នឹង​ចាក​ឆ្ងាយ

502

​ជំងឺ​ក្រពះ ជា​ជំងឺ​ដែល​មនុស្ស ជាច្រើន​កំពុងតែ​ប្រឈមមុខ​ក្នុងពេល បច្ចុប្បន្ននេះ ។ ដូចនេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រូបមន្ត​មួយ ដែល​អាច​បណ្តេញ​វា​ចេញពី​អ្នក ។ តើ មាន​អ្វី​ខ្លះទៅ​? ដំបូង​អ្នក​អាច​យក ល្ហុង​ចំនួន​មួយ​ផ្លែ​ចិត​សម្បក​និង​យក គ្រាប់​ចេញរួច​លាង​ទឹក​ឱ្យ​ស្អាត​ហើយ ចិត​ក្រាស់ៗ​។ បន្ទាប់មក​អ្នក​អាច​យក សណ្តែកដី​ដែលមាន​បរិមាណ​ចំនួន ១៥០​ក្រាម​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​៣០​នាទី​។ បន្ទាប់មកទៀត​អ្នក​អាច​យក​ឆ្អឹងជំនីរ ជ្រូក​ដែលមាន​បរិមាណ​៥០០​ក្រាម លាង​ទឹក​ឱ្យ​ស្អាត​រួច​ចិត​ជា​ដុំ​តូចៗ ហើយ​យក​ពុទ្រា​ក្រហម​ចំនួន​៩ គ្រាប់ លាង​ទឹក ឱ្យ​ស្អាត​រួច​យក​គ្រាប់​ចេញ​។ ក្រោយ ពេលដែល​រៀបចំ​គ្រឿងផ្សំ​រួច​អ្នក​អាច​យក​គ្រឿងផ្សំ​ទាំងឡាយ ខាងលើ ដាក់​ក្នុង ឆ្នាំង​មួយ រួច​ចាក់ទឹក​ដែលមាន បរិមាណ​ល្មម​ចូលទៅក្នុង​ឆ្នាំង​នោះ ។ បន្ទាប់មក​អ្នក​អាច បើកភ្លើង​ធំ​ដាំ​ឱ្យ​ពុះ​ទើប ប្តូរ​មក​ភ្លើង​តូច​រម្ងាស់​ចំនួន​៣​ម៉ោង​ទើប ដាក់​អំបិល​បន្តិច​ចូល​ជាការ​ស្រេច​។ អ្នក​អាច​ញ៉ាំ​ចំនួន​ពី​១​ទៅ​៣​ដង​ក្នុង​មួយ ថ្ងៃ ដោយ​ម្តង​ពិសា​ចំនួន​ពី​១៥០​ដល់ ២០០​មិ​ល្លីត្រ​នោះ​អ្នកនឹង ឃើញ​លទ្ធផល ៕ ដោយៈ health.com.kh​

ល្ហុង​១​សណ្តែកដី​មួយ​ក្តាប់​ធានាថា​ជំងឺ​ក្រពះ​នឹង​ចាក​ឆ្ងាយ