វគ្គ​ជម្រុះ​ជុំ​ទី​២ បានចាប់ផ្ដើម​ហើយ នរណា​ក្លាយជា​ជន​ខ្លាំង​ទាំង​៨ ?

327
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​២ បានចាប់ផ្ដើម​ហើយ នៅ​យប់​ថ្ងៃទី​៥ ឧសភា ខាងមុខនេះ ។​

​ជុំ​ទី​២ នៅសល់​អ្នក​ប្រដាល់​តែ ១៦ រូប​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​ផុត វគ្គ​ជម្រុះ​ជុំ​ទី​១ ដែល​កាលនោះ មាន​ចំនួន ៣២ រូប មកពី ៣២ ក្លិប​ទូទាំងប្រទេស ។ ជុំ​ទី​២ នេះ គឺ​ប្រកួត​ជម្រុះ ៨ រូប​ចេញ ដើម្បី​រក​អ្នកឈ្នះ​ចំនួន ៨ រូប ទៅ​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​៣ បន្តទៀត ។​

​អ្នក​ដែល​បង្ហាញមុខ ប្រកួត​ជម្រុះ​មុនគេ​នេះ គឺ ម៉ន ភារម្យ ក្លិ​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ អ្នក​ប្រដាល់ ចាន់ សាន់ មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ ។ កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ ភារ​ម្យ ប្រកួត​ឈ្នះ ចាន់ សាន់ ដោយ​ពិន្ទុ ឯ ចាន់ សាន់ វិញ នៅ​ជុំ​ទី​១ ឈ្នះ រិ​ទ្ធ ប្រាក់​ប៊ិន ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ ។​

ម៉ន ភារ​ម្យ និង ចាន់ សាន់​

​ការប្រកួត​ជម្រុះ​ជុំ​ទី​២ នេះ ពិតជា​មិន​ស្រួល ដូច​កាល​ប្រកួត​ជម្រុះ​ជុំ​ទី​១ ឡើយ ។ អ្នក​ឡើងមក សុទ្ធតែ​អ្នកឈ្នះ​ដូចគ្នា ។ រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ នរណា ខ្ទាត​ចេញ​ត្រឹម​ជុំ​ទី​២ ហើយ​នរណា​មាន​សមត្ថភាព ដណ្ដើមបាន​កៅអី ឡើងទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ បន្តទៀត ។​

​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​២ នេះដែរ អ្នក​ប្រដាល់ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង គួ​ន សុវណ្ណ ក្លិប​យុ​វាល​ស្បូវ ។​

​ណង​សៅ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង​មែន តែ​គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ ។ គេ​ហ៊ាន​វ៉ៃ​ប្ដូរ និង​មាន​កលល្បិច​វ៉ៃ មិន​អន់​ជាង​អ្នក​ប្រដាល់​ជើងចាស់ នោះឡើយ ។ កាល​ប្រកួត​ជម្រុះ​ជុំ​ទី​១ ណង​សៅ ផ្ដួល​អ្នក​ប្រដាល់ ប្រាក់ ស៊ី​ណាត ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ឲ្យ​សន្លប់ មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១ ។​

​ចំពោះ គួ​ន សុវណ្ណ គេ​មាន​វ័យ​ចំណាស់​បន្តិច តែ​គេ​មាន​កលល្បិច​អស្ចារ្យ​ណាស់ ។ ទាំង​ការពារ ទាំង​ការវាយលុក គេ​ធ្វើ​បានល្អ និង​រហ័ស​ណាស់ មិនតែប៉ុណ្ណោះ គេ​មាន​ប្លង់​វ៉ៃ​ល្អ កែង​មុត ជង្គង់​ស្រួច និង​កណ្ដាប់ដៃ​រហ័ស ។ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា​ដណ្ដើមបាន​កៅអី សម្រាប់​ជុំ​ទី​៣ ក៏​ពួកគេ​នឹង​ទ្រមខ្លួន​ដូចគ្នា មិន​ខាន ។​

​កៅអី​សម្រាប់​ឡើង ទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ បាន​ទៅ គួ​ន សុវណ្ណ ឬ​បាន​ទៅ​អ្នក​ប្រដាល់​វ័យក្មេង ឡុង ណង​សៅ ? ៕v

​ឡុង ណង​សៅ និង គួ​ន​សុវណ្ណ
#