វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាប់ផ្ដើម​ហើយ​

299
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បានមក​ដល់​ហើយ នៅ​យប់​ថ្ងៃទី​៩ កុម្ភៈ ខាងមុខនេះ ។​
​នេះ​ជាវ​គ្គ​ដ៏​សំខាន់ ដើម្បី​ឈានឆ្ពោះ ទៅ​ដណ្ដើមពាន ដែលមាន​រង្វាន់​អម ចំនួន ៤.០០០ ដុល្លារ​អាមេរិក ។

​អ្នក​ប្រដាល់​ជើង​ខ្លាំង ៤ រូប ចុងក្រោយ ដែល​សល់​ពី​ការប្រកួត​ជម្រុះ ចំនួន ៣២ រូប សុទ្ធតែ​តាំងចិត្ត​ថា គេ​ត្រូវតែ​ឆ្លង​ឲ្យ​ផុត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ឲ្យ​ខាងតែបាន​។ ខ្លាំង​ជួប​ខ្លាំង អស្ចារ្យ​ណាស់ ។

​បឺត សង្ឃឹម របស់​ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវ​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង របស់​ក្រសួងការពារជាតិ ធន អៀង​ឡៃ ។ ប្រកួត​ជម្រុះ ៣ វគ្គ ក្នុង​ព្រឹត្តិការណ៍​នេះ សង្ឃឹម ឈ្នះ​ទាំង ៣ វគ្គ ។ នៅ​ជុំ​ទី​១ សង្ឃឹម ឈ្នះ សយ សី ក្លិប​ពន្លឺ​វិបុល ដោយ​ពិន្ទុ ។ ជុំ​ទី​២ ឈ្នះ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ដោយ​ពិន្ទុ ។​

បឺត សង្ឃឹម និង ធន អៀង​ឡៃ​

​ចំពោះ​ធន អៀង​ឡៃ​វិញ នៅ​ជុំ​ទី​១ ឈ្នះ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ក្លិប​កុសល​កីឡា ដោយ​ពិន្ទុ ។ ជុំ​ទី​២ ឈ្នះ​សេក គឹម​សាន្ដ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប នៅ​ទឹក​ទី​១ និង​ជុំ​ទី​៣ ឈ្នះ​សៀវ ង៉ុ​យ ក្លិប​កងពលធំ អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ ។​

​ជុំ​ទី​៤ ឬ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ មិន​ងាយស្រួល ដូច​កាលពី ៣ ជុំ កន្លងមក​ឡើយ ។ ធន អៀង​ឡៃ ឬ បឺត សង្ឃឹម ឈ្នះ​ក្នុង​វគ្គ​ដ៏​តឹងតែង​នេះ ? ។​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ត្រូវ​តស៊ូ​ជាមួយ អ្នក​ប្រដាល់ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ។ ជុំ​ទី​១ សា​ម៉េ​ត ឈ្នះ ឯម សុធី ក្លិប​ថ្មគោល​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ពិន្ទុ ។ ជុំ​ទី​២ ឈ្នះ​មិត្ត​រួម​គ្រូ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នៅ​ទឹក​ទី​២ និង​ជុំ​ទី​៣ ឈ្នះ​យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​។​

​ម៉ន សា​ម៉េ​ត និង គួ​ន ប៊ុន​ហ៊ីម​

​ចំពោះ ប៊ុន​ហ៊ីម​វិញ នៅ​ជុំ​ទី​១ ឈ្នះ រិ​ទ្ធ ប្រាក់​បិ​ន្ដ ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ ។ ជុំ​ទី​២ ឈ្នះ ជា ចំរើន ក្លិប​កងចក្រ​ភ្នំ​តូច ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ យ៉​ន ពីសី ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ពិន្ទុ ។ សម្រាប់​គូ​នេះ ទោះបី ប៊ុន​ហ៊ីម មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលស្រាល​បាន ក៏ពិតមែន តែ​ភាគរយ ក្នុងការ​ប្រជែង យកជ័យ​ជំនះ សា​ម៉េ​ត ហាក់ដូចជា លើ​ជាង​ហើយ ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​ថៃ​វិញ​នោះ អ្នក​ប្រដាល់​ជើងចាស់ ព្រំ សំណាង ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ជួប​ជាមួយ ម៉ា​នូវ វ៉ាន់ (Manouv Van) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧៧ គីឡូក្រាម ។​

​ព្រំ សំណាង និង ម៉ា​នូវ វ៉ាន់​

​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ន​ន់ ជំនិត ក្លិប​ស្វា​រលំ​ឫទ្ធិ​ជ័យ ប្រកួត​ជាមួយ ទេស សំខាន់ ក្លិប​កងពលតូច លេខ​៧០ ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ ឡុង ចិ​ន្ត្រា ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ អេ ស៊ុត​យ៉​ត ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v