វគ្គ​រដ្ឋបាល​កីឡា​ស្ដីពី​អភិបាលកិច្ច​ល្អ គណនេយ្យភាព និង​ព័ត៌មាន​កីឡា​

84

(​ភ្នំពេញ​): គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បើ​វគ្គ​សិក្សា​មួយរយៈ​ពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​១១​ដល់​១៣​តុលា ដោយមាន​ការចូលរួម​ពី​បណ្ដា​អ្នកយកព័ត៌មាន​កីឡា និង​មន្ត្រី​របស់​សហព័ន្ធ​ជាតិ​នានា ប្រមាណ​៦០​នាក់​។​

​វគ្គ​នេះ​ឧទ្ទេសនាម​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ធ្វើ​បទ​បង្ហាញ​ពី​ពី​អភិបាលកិច្ច​ល្អ ក្នុង​សហព័ន្ធ​កីឡា​ជាតិ ភាពជា​អ្នកដឹកនាំ​ក្នុង​វិស័យ​កីឡា បច្ចេកទេស ទ្រឹស្ដី​កីឡា គោលការណ៍​ហិរញ្ញប្បទាន​ដល់​សហព័ន្ធ​កីឡា​ជាតិ​។ នីតិវិធី​និង​យន្ដការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​សហព័ន្ធ​កីឡា​ជាតិ និង​យន្តការ​គ្រប់គ្រង​សាច់ប្រាក់ ។​

​ឯកឧត្តម ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ធ្វើ​បទ​បង្ហាញ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ សម្រាប់​អ្នក​សារពត៌មាន​។ លោក​វេជ្ជបណ្ឌិត ស្ដើង ជា ជា​ប្រធាន​អនុគណៈកម្មការ​វេជ្ជសាស្ត្រ អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ធ្វើ​បទ​បង្ហាញ​ពី​ការប្រើប្រាស់ និង​ហាមឃាត់​សារធាតុ​ដូ​ពីង​(Doping) ក្នុង​កីឡា​។ លោក​បណ្ឌិតសភា​ចា​រ្យ ច័ន្ទ សំណព្វ បង្ហាញ​ពី​ការប្រើប្រាស់​ភាសា​ខ្មែរ ក្នុង​សំណេរ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍​ក្នុង​ពី​ធី​ចាប់ផ្ដើម​វគ្គ​ថា ក្នុងខណៈដែល​កីឡា​កំពុងតែ​មានការ​រីកចម្រើន​នោះ វិធីសាស្ត្រ​ដឹកនាំ និង​គ្រប់គ្រង​កីឡា ត្រូវតែមាន​ភាពច្បាស់លាស់​ជាមួយគ្នានេះ អ្នក​ពត៌មាន​ត្រូវតែមាន​ចំណេះដឹង​ពី​កីឡា ដើម្បី​តម្រង់​ទឹ​ស​និង​ធ្វើ​ឲ្យ​គុណភាព​ជំនាញ​កាន់​តែមាន​កម្រិត​ខ្ពស់​៕L ដោយ​: រ៉ូ​ហ្សា​