វង់រាំ​នៅ​កំពង់ចាម​ឆ្នាំនេះ​មាន​រហូតដល់​៥០១​វង់​

638
ចែករម្លែក
  • 204
    Shares

​ដោយ​: ប​.​ខុន / ភ្នំពេញ​: នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យចូលឆ្នាំថ្មី នៅ​ខេត្តកំពង់ចាម មាន​សកម្មភាព​កម្សាន្ត​សប្បាយ​រហូតដល់​៥៥៩​កន្លែង​ដែល​ក្នុងនេះ ចំនួន​៥០១​កន្លែង គឺជា​វង់រាំ​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០១៩​ត្រូវ​នឹង​ថ្ងៃទី​២ នៃ​បុណ្យចូលឆ្នាំថ្មី​នេះ​ថា គ្រប់​រមណីយដ្ឋាន​ដែលមាន​នៅក្នុង​ខេត្ត សុទ្ធតែ​ត្រូវបាន​រៀបចំ​ឲ្យ​មាន​សកម្មភាព​លេង​កម្សាន្ត​សប្បាយ រាប់ទាំង​នៅតាម​វត្ត និង​សាលាស្រុក​នានា​ផង​។​

​លោក​អភិបាលខេត្ត និង​លោកស្រី រួម​ជាមួយនឹង​មន្ត្រី​នៃ​ស្ថាប​ន័នា​នា​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ទៅ​ចូលរួម​លេង​កម្សាន្ត​ជាមួយនឹង​ប្រជាពលរដ្ឋ​យ៉ាង​សប្បាយរីករាយ និង​មាន​ភាពស្និទ្ធស្នាល​ក្រៃលែង​។​

​លោក គួច ចំរើន បាន​កក់​សម្គាល់​ឃើញថា សកម្មភាព​កំសាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ នៅក្នុង​ខេត្តកំពង់ចាម​មាន​រហូត ដល់​ចំនួន ៥៥៩​កន្លែង ក្នុងនេះ​មាន​វង់រាំ​កំសាន្ត ចំនួន ៥០១​កន្លែង ទីតាំង​សង្ក្រាន្ត ៥២​កន្លែង និង​សិល្បៈ​ផ្សេងៗ​៦​កន្លែង​នៅក្នុង​ក្រុង​និង​ស្រុក​ទាំង​១០​ដែលមាន​នៅក្នុង​ខេត្ត​៕ ល​