វង្ស ថា​ណាន់ បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ជាមួយ កញ្ញា ចែម ស្រី​លក្ខណ៍

857

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: តាមរយៈ​បទ​ចម្រៀង​មួយ​បទ​របស់​អតីត​បេក្ខភាព Cambodian Idol លោក វង្ស ថា​ណាន់ និង កញ្ញា ចែម ស្រី​លក្ខណ៍ បាន​បង្ហើរ​បទ​ចម្រៀង មួយ​បទ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​មន្ទិល​សង្ស័យថា អ្នក​ទាំងពីរ​អាចមាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​មិន​ខាន​។

​អ្នក​ទាំងពីរ​បាន​បង្ក​រ​ភាព​ភ្ញាក់ផ្អើល នៅក្នុង​ស្ថានីយ​ហង្ស​មាស ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​មួយ​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ២០១៨ តាមរយៈ​បទ​ចម្រៀង “​សុំ​រៀបការ​” ចំណែក​កាយវិកា​ក៏​មិនធម្មតា​ថា អ្នក​ទាំងពីរ​អាចមាន​ទំនាក់ទំនង​ពិសេស​ជាក់​ជាមិនខាន​។

​អ្នកគាំទ្រ​ខ្លះ​សង្ស័យថា លោក​បង្វែរ​ទំនាក់ទំនង​ពី​នារី​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ​មក ចែម ស្រី​លក្ខណ៍ ដើម្បី​កុំអោយ​មានការ​ចាប់អារម្មណ៍ ប៉ុន្តែ​ក៏មាន​អ្នកតាមដាន​មួយចំនួន យល់ថា​អ្នក​ទាំងពីរ​អាច​នឹង​សាង​ពន្លក​ស្នេហ៍​ផងដែរ ខណៈដែល​ទំនាក់ទំនង​រវាង​លោក និង​តារាចម្រៀង​ដែល​ត្រូវគេ​ផ្គូរ​ផ្គង​ថា ស្រឡាញ់គ្នា​ក្រៅ​ឆាក​ពិតប្រាកដ​ម្នាក់​នោះ ក៏​មិនទាន់​បើកចំហរ​អោយ​ច្បាស់លាស់​។​

​ម្យ៉ាង​រូបភាព​ផ្អែមល្ហែម របស់លោក និង កញ្ញា ចែម ស្រី​លក្ខណ៍ ក្រោយ​ការ​បង្ហោះ​លើ​បណ្ដាញ​យូរ​ធូប ហាក់ជា​មន្ទិល ពិបាក​អោយ​អ្នកគាំទ្រ​លោក​ភាគច្រើន​គិត​មិន​ចេញ ថា​នោះ​គឺជា​គ្រាន់តែ​ជា​ឈុត​ឆាក​សម្ដែង ឬក៏​លោក​បាន​បង្វែរ​ស្នេហា​ពី​នារី​ដែល​គេ​ធ្លាប់​ដឹង ងាក​មក​ស្រលាញ់ ចែម ស្រី​លក្ខណ៍ វិញ​។​

​តារាចម្រៀង​វង្ស ថា​ណាន់ បាន​បដិសេធ​រៀបរាប់​ពី​ចម្ងល់​មួយ​នេះ ជា​សាធារណៈ ដោយ​លោក​បញ្ជាក់​យ៉ាងខ្លី​ថា ទុកអោយ​មហាជន​ជា​អ្នក​រង់ចាំ​តាមដាន​រវាង​ខ្លួន និង ចែម ស្រី​លក្ខណ៍ និង​រវាង​ខ្លួន និង​នារី​ម្នាក់​ដែល​គេ​អះអាងថា ជា​សង្សារ​ក្រៅ​ឆាក​នឹង​គ្នា​៕ ល​