វឌ្ឍន, វ៉ាលិស, ​វិស្សម, ​វិនិច្ឆយ, បាតុភូត, ​បរិច្ចាគ, ​បម្រាម

188
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វឌ្ឍន វ័ត​-​ឍៈ​នៈ បា​.; សំ​. ( ន​. ) (​វឌ្ឍន​; វ​ទ៌្ធ​ន ឬ វ​ធ៌​ន​) សេចក្ដីចម្រើន​; ការលូតលាស់​; ដំណើរ​ដុះដាល​; ដំណើរ​កើត​កាល​វាលគុម្ព ។ ព​. ផ្ទ​. ហាយន ឬ ហាយនៈ ។ វឌ្ឍនកម្ម អំពើ​ឬ​ការងារ​ដែល​នាំ​ឲ្យ​ចម្រើន​ផលប្រយោជន៍ ។ វឌ្ឍនកាល ឬ​–​សម័យ កាល​ឬ​សម័យ​ដែលមាន​សេចក្ដីចម្រើន​ប្រយោជន៍​ផ្សេងៗ ។ វឌ្ឍនធម៌ ធម៌​ឬ​សភាវៈ​ដែល​នាំ​ឲ្យ​កើត​សេចក្ដីចម្រើន ។ វេ​វ​. វប្បធម៌ ។ វឌ្ឍនភាព ភាវៈ​ឬ​ដំណើរ​នាំ​ឲ្យ​ចម្រើន ។ វឌ្ឍនាការ (​បា​. < វឌ្ឍន + អាការ​) អាការ​នៃ​សេចក្ដីចម្រើន ។​ល​។

​វ៉ាលិស បារ​. ( ន​. ) (Valise; អ៊ីតាលី Valigia) ហិប​តូច​ស្រាល ធ្វើ​ដោយ​ស្បែក​សម្លាប់ ឬ​ធ្វើ​ដោយ​សំពត់​សាច់​ក្រាស់​ជាដើម មាន​ដៃ​យួរ​បាន សម្រាប់​ដាក់​អីវ៉ាន់​ស្រាលៗ មាន​សម្លៀកបំពាក់​ជាដើម : វ៉ាលិស​ស្បែក ។

​វិស្សម វិះ​-​សៈម៉ៈ បា​. ( ន​. ) ការ​សម្រាក​; ការឈប់​សម្រាក​, ដំណើរ​ឈប់ (​មិន​ធ្វើការ​); ការ​សំណាក់ ។ វិស្សមកាល​, វិស្សមមាស ឬ​វិស្សមោកាស (​បា​. < វិស្សម + ឱកាស​) ពេល​, ខែ ឬ​ឱកាស ដែល​ឈប់សម្រាក​មិន​ធ្វើការ​ឬ​មិន​ចូល​សាលារៀន ។ វិស្សមដ្ឋាន ទី​សម្រាប់​ឈប់សម្រាក​; ទី​សម្រាប់​សំណាក់​; ទី​សម្រាប់​ចត​, ទីសំចត ។ វិស្សមមាល ឬ វិស្សមសាលា រោង​សម្រាប់​សំណាក់​, សាលាសំណាក់ ។ វិស្សមសង្គ្រាម ការឈប់​ច្បាំង​, ការ​ស្ងប់សឹក​; ប្រទេស​ដែល​ស្ងប់ ឥត​ចម្បាំង ។​ល​។

​វិនិច្ឆយ –​និ​ច​-​ឆៈ​យ៉ៈ បា​.; សំ​. ( ន​. ) (​វិ​និឆ្ឆ​យ​; វិ​និ​ឝ្ច​យ​) ការពិចារណា​ដោយ​ល្អិត​, ការពិនិត្យ​មើល​ឲ្យ​ឃើញ​ពិត​; ដំណើរ​កាត់​សង្ស័យ​, ការ​រម្លីង​សេចក្ដី​ឲ្យ​អស់​សង្ស័យ​; ការជំនុំជម្រះ​សេចក្ដី​, ការ​កាត់សេចក្ដី ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. “​ជំនុំជម្រះ​អធិករណ៍​, ជម្រះក្តី​, កាត់ក្តី​” : ចៅក្រម​វិនិច្ឆ័យ​សេចក្ដី​តាម​មាត្រា​ច្បាប់ ។ វិនិច្ឆយដ្ឋាន​; វិនិច្ឆយសភា ឬ​–​សាលា សាលាជម្រះក្តី​, សាលាជំនុំ​ក្តី ។

​បាតុភូត ប៉ា​- បា​. ( ន​. ) (​បា​តុ + ភូត​) ហេតុដែល​កើតមានឡើង​យ៉ាង​ប្រា​ដក​ជាក់ស្ដែង ។ ហេតុដែល​បណ្ដាល​ឡើង​ឯងៗ​ដោយ​ធម្មជាតិ ហើយ​ដែល​គួរ​ឲ្យ​ចង់​មើល​ចង់​ត្រិះរិះ​ពិចារណា​មើល ដូច​ជាការ​កក្រើក​ផែនដី​ជាដើម​; សត្វ​, មនុស្ស​ឬ​វត្ថុ​ផ្សេងៗ​ដែលមាន​អាការ​ណាមួយ​ចម្លែក​អស្ចារ្យ​ខុសពី​ធម្មតា : ផ្កាយដុះកន្ទុយ​ជា​បាតុភូត​មួយ​ក្នុង​សកលលោក ។

​បរិច្ចាគ ប​-​រ៉ិ​ច​-​ចាក បា​.; សំ​. ( ន​. ) (​បរិ​ត្យា​គ​) ការ​លះ​, កា​រលះ​ទ្រព្យ​, ការចំណាយ​ទ្រព្យ​ធ្វើ​ទាន ឬ​ធ្វើ​អ្វីមួយ​ឲ្យ​ជា​ប្រយោជន៍​ក្នុងស្រុក ក្នុង​នគរ ។ ច្រើន​ប្រើ​ជា កិ​. :បរិច្ចាគ​ប្រាក់កាស​ចែកជា​ទាន​, បរិច្ចាគ​ទ្រព្យ​ឲ្យ​ទាន(​ម​. ព​. ទសពិធរាជធម៌ ផង​)។

​បម្រាម បំ​-​រ៉ា​ម ( ន​. ) សំបុត្រ​ហាមប្រាម​, សេចក្ដី​ហាមប្រាម : មាន​បម្រាម​បិទ​នៅ​ជិត​មាត់ទ្វារ​ប្រាប់ថា​កុំ​ឲ្យ​អ្នក​ក្រៅ​ចូល​…៕ ​ដកស្រង់ៈ សម្បត្តិ​កញ្ញា