វត្តមានលោកប្រធានាធិបតីកូរ៉េ​នៅតំបន់រមណីយដ្ឋានអង្គរ​ម្សិលមិញ

395
ចែករម្លែក
  • 51
    Shares
លោក មូ​ន ចេ​អ៊ី​ន​(Moon Jae-In) និង​លោកស្រី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សាធារណរដ្ឋ​កូរ៉េ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប​(រូបថតអាជ្ញាធរអប្សារា)

ដោយៈ​បូព៌​ព្រឹក្ស​,​គូលែន​/​ភ្នំពេញៈ​ដូច​អ្វីដែល​បានគ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​ដែលជា​ថ្ងៃ​បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេលបីថ្ងៃរបស់លោក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លោក មូ​ន ចេ​អ៊ី​ន​(Moon Jae-In) និង​លោកស្រី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សាធារណរដ្ឋ​កូរ៉េ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប​។​

​ប្រភព​អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​បាន​ផ្តោត​សំខាន់​លើ​ទីតាំង​ពីរ​គឺ​ក្រុម​ប្រាសាទព្រះពិធូរ​និង​ប្រាសាទអង្គរវត្ត​។ នៅ​ទីតាំង​ក្រុម​ប្រាសាទព្រះពិធូរ​លោក​ប្រធានាធិបតី និង​លោកស្រី​បាន​ទស្សនា​ប្រាសាទ​និង​ស្តាប់​ការពន្យល់​ពី​ដំណើរការ​នៃ​ការជួសជុល អភិរក្ស​ក្រុម​ប្រាសាទ​នេះ​ដែល​ស្ថិតក្រោម​កិច្ចសហការ​កូរ៉េ​ជាមួយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​។​

លោក មូ​ន ចេ​អ៊ី​ន​(Moon Jae-In) និង​លោកស្រី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សាធារណរដ្ឋ​កូរ៉េ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប​(រូបថតអាជ្ញាធរអប្សារា)

​បន្ទាប់មក​លោក​ប្រធានាធិបតី​និង​លោកស្រី​រួមទាំង​គណៈប្រតិភូ​ទាំងអស់​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ដែលជា​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​និង​ពិភពលោក រួមទាំង​ស្តាប់​ការពន្យល់​អំពី​ទេវ​កថា​និង​ប្រវត្តិ​នៃ​ចម្លាក់​យ៉ាង​រស់​រវើក​ល្អ​ឯក​នៅតាម​ជញ្ជាំង​នៃ​ប្រាសាទអង្គរវត្ត​។​

​អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​នេះ​ជា​មោទនភាព​ណាស់​ដែល​តំបន់​អង្គរ​តែងតែ​ជាទី​ចាប់អារម្មណ៍​បំផុត​សម្រាប់​ឥស្សរជន​ល្បីៗ​របស់​ពិភពលោក​មក​ទស្សនា​មិនដែល​ខកខាន​ក្នុងពេល​បំពេញ​ទស្សនកិច្ច​ឬ​ដំណើរ​កម្សាន្ត​ផ្ទាល់ខ្លួន​។ តាមរយៈ​ទស្សនកិច្ច​នេះដែរ អាជ្ញា​រធរ​ជាតិ​អប្សរា​សង្ឃឹមថា រមណីយដ្ឋាន​អង្គរ​នឹង​បន្ត​ចំណងមិត្តភាព​កូរ៉េ​-​អាជ្ញាធរ​ជាតិ​អប្សរា​កាន់តែ​រឹងមាំ​លើ​ផ្នែក​កិច្ចការ​អភិរក្ស​ប្រាសាទ​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​បន្ថែមទៀត​៕​សរន​