វត្តមាន​បវរកញ្ញា​ពិភពលោក​ប្រ​ឆ្នាំ​២០១៧​នៅ​មណ្ឌលកុមារ កំព្រា​ខេត្តកំពង់ឆ្នាំង​

1459
ចែករម្លែក
កញ្ញា​បា​បា​រា វី​តូ​រ៉េ​លី​( Barbara Vitorelli , Miss Global ) ជា​បវរកញ្ញា​ពិភព​កញ្ញា​លោកប្រចាំឆ្នាំ២០១៧(រូបសនសក្តា)

ដោយៈ​សន​សក្តា​/ កំពង់ឆ្នាំងៈ កាលពី​ថ្ងៃទី ៩ ខែមេសា លោកស្រី វ៉ាន់ លុយ នាយិកា​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេ​រ៉ូ​តិច និង កញ្ញា​បា​បា​រា វី​តូ​រ៉េ​លី​( Barbara Vitorelli , Miss Global ) ជា​បវរកញ្ញា​ពិភព​កញ្ញា​លោក ប្រចាំឆ្នាំ​២០១៧ បាប​ចុះសាកសួរ​សុខទុក្ខ និង​បានរៀបចំ​អាហារ​ត្រង់​មួយពេល​ដ៏​ឆ្ងាញ់​និង​បាន​ចែក​នំ ទឺ​ក​ក្រូច ថវិកា ដល់​កុមារកំព្រា​ចំនួន​៣៦​នាក់ ដែល​កំពុង​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង​។​

លោកស្រី ប៉ាល់ ច​ន្ទ័​មុនី នាយិកា​រង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថាកុមារកំព្រានៅក្នុងមណ្ឌល​​​​សរុប​មាន​ចំនួន​៤៦​នាក់ កំពុង​រៀនសូត្រ​បណ្តុះបណ្តាល​វិជ្ជាជីវ​នៅក្នុង​ខេត្ត និង​នៅ​ភ្នំពេញ កុមារ​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល​មាន​ចំនួន​៣៦​នាក់​។​

​នាពេលនោះ​កញ្ញា Barbara Vitorelli បាន​និយាយថា នាង​ពិតជា​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ដោយបាន​ជួប​សាកសួ​សុខទុក្ខ​កុមារ កំ ព្រា​ដែល​កំពុង​រស់នៅ​ក្នុ​មណ្ឌល​ទាំងអស់ ។ ពួកគេ​ជា​ទំពាំង ស្នង​ឬ​ស្សី ។​បើ​មាន​យើង​ជា​អ្នកថែរក្សា និង​បង្រៀន បណ្តុះបណ្តាល​ឲ្យ​ពួកគេ​ខិតខំ​រៀនសូត្រ និង​ធ្វើអំពើ​ល្អ​នោះ គេ​ពិតជា​ក្លាយជា​មនុស្ស​ល្អ​មាន​ប្រយោជន៍​សំរាប់​ប្រទេសជាតិ​ទៅ​អនាគត ។

​នៅក្នុង​ពេលនោះ​កញ្ញា Barbara Vitorelli , Miss Global ក៏បាន​ជួយ​រៀបចំ​បាយទឹក ម្ហូបអាហារ នំចំណី​និង​ភេសជ្ជៈ​ជូន​កុមារកំព្រា​ទាំងអស់​ហូប​យ៉ាង​សប្បាយ​រី​រាយ​និង​ចូលរួម​ថតរូប​ទុកជា​អនុស្សាវរីយ​ជាមួយ​កុមារ​ទាំងអស់ និង​ក្រុមការងារ​ផងដែរ​។​
​បន្ទាប់មក លោកស្រី វ៉ាន់ លុយ​និង បវរកញ្ញា​ពិភពលោក និង​ក្រុមការងារ ក៏បាន​បន្តដំណើរ​ទៅ​ទស្សនា សួន​ច្បារ មាត់ទន្លេ​ផ្សារ​ក្រោម និង​សមិទ្ធិផល​មួយចំនួនទៀត ដែល​កំពុង​អភិ វឌ្ឍន៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង ៕​មន​

កញ្ញា​បា​បា​រា វី​តូ​រ៉េ​លី​( Barbara Vitorelli , Miss Global ) ជា​បវរកញ្ញា​ពិភព​កញ្ញា​លោកឆ្នាំ២០១៧