វត្តមាន​លោកពូ​ទីន​នៅ​ចិន​បាន​បង្កើត​នូវ​កិច្ចព្រមព្រៀង និង​បញ្ជាក់​ពី​បញ្ហា​ពិភពលោក​ជាច្រើន​

1404

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់លោក នៅ​ចិន កាលពី​ថ្ងៃ​សុក្រ ទី​០៨ ខែមិថុនា និង​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នៅ​ក្រុង​ប៉េកាំង ដែល​ក្នុងអំឡុង​ពេលនេះ ភាគី​ទាំង​ពីរបាន​ពិ​ភ្សា​លើ​បញ្ហា​អន្តរជាតិ និង​ទ្វេភាគី​មួយ ចំនួន ។​

​ក្រោយ​ជំនួប​លោកពូ​ទីន បាន​និយាយថា ការចរចា​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិយាកាស​ស្ថាបនា និង​បែប ធុរកិច្ច​ដែល​អាច​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទស្សនៈ​ធំដុំ​មួយ​លើ​បញ្ហា​បច្ចុប្បន្ន និង​ទំនាក់ទំនង​ទ្វេភាគី ។​

​ក្រោយ​កិច្ចពិភាក្សា​រវាង​ប្រធានាធិបតី​ទាំងពីរ និង​ការចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ គណៈប្រតិភូ នៃ​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយកញ្ចប់ ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ផ្លូវការ នូវ​កិច្ចព្រមព្រៀង​ដែល​សម្រេច​ដោយ​លោកពូ​ទីន និង​លោក​ស៊ី ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកពូ​ទីន បាន​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ ដែល​ត្រូវបាន​ចិន ប្រគល់​មេដាយ​មិត្តភាព ដោយសារ​ការចូលរួម​ចំណែក​របស់លោក​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង ចិន​-​រុស្ស៊ី ។​

​សេចក្ដីថ្លែងការណ៍​រួម​ចេញ​ក្រោយ​ជំនួប​រវាង​លោកពូ​ទីន និង​លោក​ស៊ី មិន​ត្រឹមតែ​ដាក់ចេញ​គោល ជំហរ​របស់​ប្រទេស​ទាំងពីរ​ពាក់ព័ន្ធ​បញ្ហា​គោ​លន​យោ​បាប​រទេស តែ​ក៏​បង្ហាញ​ទស្សនាទាន​ទូទៅ របស់​ពួកលោក​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ ។ ដូច្នេះ ប្រទេស​ទាំងពីរ​បា​នស​ម្ដែ​ង​ការប្រឆាំង ជំទាស់​របស់ខ្លួន​ចំពោះ​ប្រតិបត្តិការ​យោធា​ជា​ឯ​តោ​ភាគី​ណាមួយ​ដែល​គ្មាន​ការសម្រេច​ពី​អង្គការ សហប្រជាជាតិ ។​

​សេចក្ដីថ្លែងការណ៍​បាន​និយាយថា ”​ភាគី​ទាំងពីរ​នឹង​…​តំណាង​ឲ្យ​ការទទួលខុសត្រូវ​ដ៏​ធំ​របស់​ក្រុម ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​ការពង្រឹង​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ប្រឆាំង ការប៉ុនប៉ង​របស់រ​ដ្ឋ​ណាមួយ ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា​ដោយ​ឯ​តោ​ភាគី​ដោយ​គ្មាន​អាណត្តិ​ពាក់ព័ន្ធ របស់​អង្គការសហប្រជាជាតិ និង​ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ស្របច្បាប់​នៃ​ប្រទេស​ណា មួយ​ដែល​ប្រតិបត្តិការ ដូច្នេះ ត្រូវបាន​ធ្វើឡើង​” ។​

​ភាគី​ទាំងពីរ​ក៏បាន​សន្យា​ប្រឆាំងនឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ណាមួយ​ដែល​ត្រូវ​បានអនុម័ត​ឡើង​ដោយ​មិន ឆ្លងកាត់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ព្រមទាំង​វិធានការ​ណា​ដែល​រំលោភ​គោលការណ៍ នៃ​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌ ។​

​រុស្ស៊ី និង​ចិន បាន​ព្រមព្រៀង​ចាត់វិធានការ​ប្រឆាំងនឹង​ការ​គាំពារ​និយម​ខាង​ពាណិជ្ជកម្ម ជា​ផ្នែក​នៃ កិច្ចការ​រក្សា និង​ពង្រឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ ក្រៅពីនេះ សេចក្ដីថ្លែងការណ៍​រួម​នោះ ក៏បាន​បញ្ចេញ​ផែនការ​របស់​ក្រុង​មូ​ស្គូ និង​ប៉េកាំង ដើម្បី​បង្កើន​ការគាំទ្រ​គ្នា​នៅក្នុង​កិច្ចការ​អន្តរជាតិ ។​

​និយាយ​អំពី​កូរ៉េខាងជើង​ប្រធានាធិបតី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​នឹង​បន្ត​សម្របសម្រួល​កិច្ចខិតខំ ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​នៅលើ​ឧបទ្វីប​កូរ៉េ ។​

​លោកពូ​ទីន និង​ស៊ី ក៏បាន​យល់ព្រម​សម្របសម្រួល​កិច្ចខិតខំ និង​វិធានការ​មាំទាំ​របស់​ប្រទេស​ក្នុង តំបន់​ម​ជ្ឈឹ​ម​បូព៌ា ។ មេដឹកនាំ​ទាំងពីរ​ក៏បាន​ប្រកាស​ចេតនា​ចង់​បង្កើត​សន្តិភាព និង​ស្ថិរភាព​នៅ​អា​ហ្វ ហ្គា​នី​ស្ថាន ផងដែរ ។​

​សេចក្ដីថ្លែងការណ៍​ក៏បាន​សម្ដែង​ការគាំទ្រ​របស់​រុស្ស៊ី និង​ចិន​ចំពោះ​ការរក្សា​បូរណភាព​ទឹកដី​ស៊ី​រី និង​វិធានការ​ជាក់លាក់​ក្នុង​បំណង​ស្តារ​ប្រទេស​អារ៉ាប់​មួយ​នេះ​ឡើងវិញ ។​

​ទាក់ទង​នឹង​សភាពការណ៍​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោកពូ​ទីន និង​លោក​ស៊ី ក៏បាន​សន្យា ខិតខំ​ជា​អតិបរមា ដើម្បី​រក្សា​កិច្ចព្រមព្រៀង​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បានបញ្ជាក់​អំពី​សារ សំខាន់​នៃ​ការការពារ​កិច្ចសហការ​ពា​ណិ​ជ្ជា​កម្ម​ជាមួយ​អ៊ីរ៉ង់​ពី​ការដាក់ទណ្ឌកម្ម​ឯ​តោ​ភាគី ។​

​លោក​ស៊ី និង​លោកពូ​ទីន ក៏បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​នៅក្នុង ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី​ប៉ាស៊ីហ្វិក ខ្លះ​ក្រោមលេស​ការ​គំរាម​ពី​កាំជ្រួច​មី​ស៊ី​ល​នោះ ៕ ប្រែ​សម្រួល​: វាសនា​

លោកស៊ី និងលោកពូទីន ក្នុងកិច្ចពីភាក្សានៅក្រុងប៉េកាំង កាលពីថ្ងៃសុក្រទី០៨ខែមិថុនា