វត្ត​ចំនួន​៧​ទទួលបាន​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង​ប​ច្ច​យ័​ពី​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សង្គម​ថ្មី​

1181
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ ៖ លោក​សំ លាង​ទ្រី​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ព្រមទាំង​លោក​អនុប្រធាន​មន្ទីរ មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ បាន​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ ប​ច្ច​យ័​មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៧​វត្ត​នៅតាម​ភូមិ​ឃុំ​នានា​ទូទាំង​ស្រុក ហើយ​ជាមួយ​នោះ​ក៏មាន​ការប្រកាស​តែ​តាំង​ព្រះ​អនុគណ​ស្រុក​ស្ដីទី​ផងដែរ​។​
​ក្នុង​ពិធី​នោះ​លោក សំ លាង​ទ្រី នៅក្នុង​ឱកាស​នោះ បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​អ៊ុន ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ជូន​ចំពោះ​ព្រះសង្ឃ​លោកយាយ​លោកតា​និង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស​ង្គ​ម​ថ្មី​នេះ​។​លោក​ប្រធាន​បាន​បន្តថា​៖ វិ​ស​យ័​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ត្រូវបាន​លើក​តម្លើង​ដែល​ខុសពី​សម​យ័​ប៉ុលពត​វិ​ស​យ័​ព្រះពុទ្ធសាសនា​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្នុង​របប​នោះ​ធ្វើការ​លប់បំបាត់ចោល​ដោយ​វត្ត​អា​រ៉ា​ម​នានា​ត្រូវបាន​គេ​យក​ធ្វើជា​ឃ្លាំង​ដាក់​សម្ភា​រះ ដោយ​មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​ទាន​ឡើយ​។​
​លោក​ប្រធាន​ក្រុមការងារ​បន្តទៀតថា​៖​តាំងពី ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​វិ​ស​យ័​ព្រះពុទ្ធសាសនា​ក៍​ដូចជា​វិ​ស​យ័​ផ្សេងៗ​ទៀត ត្រូវបាន​កកើតឡើង​វិញ ដើម្បី​រួមចំណែក​ការស្តារ​និង​អភិវឌ្ឍ​ប្រទេសជាតិ​អោយ​រីកចំរើន​ជឿនលឿន​រហូតមកដល់​សព្វថ្ងៃនេះ ដែល​នេះ​គឺ​ផ្តើមចេញពី​ការលះបង់​របស់​ថ្នាក់ដឹកនាំ​គ្រប់រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យើង​។​
​លោក​សំ លាង​ទ្រី ក៏បាន​សុំឱ្យ​លោកតា លោកយាយ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវធ្វើ​ការគាំទ្រ​រាជរដ្ឋាភិបាល គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បីឱ្យ​ប្រទេសជាតិ​យើង​កាន់តែ​មានការ​អភិវឌ្ឍ​តទៅទៀត ហើយ​លោក​ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​យើង​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​បោះឆ្នោត​ជូន​គណបក្សនយោបាយ​ណា​ដែល​បាន​បំរើ​បងប្អូន​ពិតប្រាកដ​។​គួរបញ្ជាក់​ដែ​ឬថា​៖ វត្ត​ទាំង​៧​ដែល​បាន​ទទួលទៀន​ព្រះវស្សា​ក្នុងពេលនោះ​រួមមាន​វត្ត​តេជះ​រង្សី វត្ត​ព្រះ​ពោធិ​ស្វាយ​ធំ វត្ត​រអាង​ថ្ម​បី​ដុំ វត្ត​ឧ​ត្ត​ម​គី​រី វត្ត​សិរី​មង្គល វត្ត​ប្រាសាទ​ឥសី​តាបស​និង​វត្ត​ប្រាសាទ​ព្រះ​ខ​ន័​ស្ថិតនៅ​ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​
​ ​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ រួមជាមួយ លោក ធួន សេង​កេង ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្តព្រះវិហារ និង​មន្ត្រី លោក រស់ ហេង អភិបាលស្រុក​សង្គម​ថ្មី និង​មន្ត្រី លោក ម៉ប ធិ​រិ​ទ្ធិ អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​។​
​ពាក់ព័ន្ធ​នឹង​ការប្រកាស​តែងតាំង​វិញ សំ លាង​ទ្រី បាន​មានប្រសាសន៍​លើកឡើងថា ថ្ងៃនេះ​ជា​ថ្ងៃ​ល្អប្រសើរ​ថ្លៃថ្លា​បំផុត ដែល​បាន ព្រះ​មេគណ​ខេត្តព្រះវិហារ ឡុង សុ​មនី បាន​និមន្ត​មក​ប្រកាស​តែ​តាំង​ព្រះ​អនុគណ​ស្ដីទី​ស្រុក​សង្គម​ថ្មី ភិក្ខុ ឡុង ធឿន អតីត​ព្រះចៅអធិការ​វត្ត​ទ្រី​សទ្ធា​រាម ហៅ​វត្ត​សង្កែ​ពីរ ដើម្បី​ដឹកនាំ​បន្ត​ពី​អនុគណ​ស្រុក​ចាស់​បាន​លាចាក​សិក្ខាបទ​ទៅ និង​ជា​អ្នក​រម្ងាប់​អធិករណ៍ និង​សហការ​គ្រប់គ្រង​គរុភណ្ឌ​សង្ឃ មាន​ដីធ្លី​វត្ត​អារាម និង​អប់រំ​ពុទ្ធសាសនិកជន រៀនសូត្រ​បដិបត្តិ​ធម៌ វិន័យ​មាន​បិដក​ជា​គោល អោយ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕