វត្ត​ដែល​អ្នកស្រុក​ជឿ​ថា ​មាន​បារមី​ស្តេច​នាគ​ត្រូវ​បានរៀបចំ​យ៉ាង​អធិកអធម​

6629

​រូប​នាគ​ធ្វើ​ពី​ឫស្សី​ក្នុង​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​នៅ​វត្ត​ធ​ម​រង្សី​ភូមិ​បា​ចុង​។​(​រូបភាពៈ​សុខុម​)

(​ស្ទឹងត្រែង​)៖ ថ្ងៃ​១៥​កើត​ពេញ​បូរ​ណ៍​មី​ខែអស្សុជ​គឺជា​ថ្ងៃ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​ទេសនា​គាថា ពាន់​ទៅតាម​ទំនៀមទម្លាប់​ប្រព្រៃ​ណី​ព្រះពុទ្ធសាសនា​។ ហើយ​ការរៀបចំ​នោះ ត្រូវបាន​ធ្វើឡើង​ទូទាំង​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​និង​ប្រទេស​ដែល​កាន់សាសនា​ព្រះពុទ្ធ​។​

​ដោយឡែក​ខេត្តស្ទឹងត្រែង ភាគ​ឦសាន​ប្រទេស​កម្ពុជា ដែល​សំបូរ​ទៅដោយ​វប្បធម៌​ទ​នៀម​ទម្លាប់​ប្រពៃណី​និង​ប្រាសាទបុរាណ ច្រើន​សម័យកាល ក៏ត្រូវ​បានរៀបចំ​ពិធី​ចេញ​ព្រះវស្សា​ដូច​ខេត្ត​ក្រុង​ដទៃទៀត​ដែរ​។ តែ​នៅក្នុង​ខេត្តស្ទឹងត្រែង មាន​វត្ត​មួយ​ជាប់ទាក់ទង​ទៅនឹង​ប្រវត្តិ​បារមី​ស្តេច​នាគ យូរលង់​ណាស់​មកហើយ​នោះ ត្រូវបាន​រៀបចំឡើង​ដ៏​អធិកអធម​ទាក់ទាញ​ការចាប់​អារ​ម្ម​ណ៌​ជាង​វត្ត​ដទៃទៀត​នៅក្នុង​ខេត្ត​មួយ​នេះ​។​

​អ្នក​ខេត្តស្ទឹងត្រែង​បាន​ហៅ​វត្ត​នោះ​ដោយ​ដាក់ឈ្មោះថា​វត្ត​ធ​មរ​ង្សី​ហៅ​វត្ត​បា​ចុង​ស្ថិតនៅ​ក្នុងភូមិ​បា​ចុង​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។​វត្ត​នេះ​គឺជា​វត្ត​ដែលមាន​ប្រាសាទ មួយ​ឈ្មោះ​ប្រាសាទ​ប្រុស​។​ប្រាសាទ​ប្រុស​ដែល​សព្វថ្ងៃ​ស្ថិតនៅ​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​ភាគ​ខាងលិច​ក្រុង​ជាប់​នឹង​កន្លែង​ប្រសព្វ​គ្នា​រវាង​ដង​ទន្លេមេគង្គ​និង​សេកុង ខណ្ឌ​ចែកជា​ទឹកដី​ក្រុង​ស្ទឹងត្រែង​ជាមួយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

​សព្វថ្ងៃ​ប្រាសាទ​ប្រុស ដែល​សាងសង់ឡើង​ក្នុង​សតវត្ស​ទី​៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញសាសនា​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​១ ត្រូវបាន​ធម្មជាត​ទឹកទន្លេ ហូរ​បាក់​ទាំង​ផ្ទាំងៗ​និង​កប់​ដី​បាត់​រូបរាង​អស់​ទៅហើយ​។​តែ​អ្នកស្រុក​នៅ​ទី​នោះបាន​ប្រមូលយក​ផ្ទាំងសិលា​ខ្លះៗ​នៅ​សែ​ស​សល់​ទៅ​រក្សាទុក​ក្នុង​ទីធ្លា​វត្ត​ធ​ម​រង្សី​ហៅ​វត្ត​បា​ចុង​។​

​ទោះបីជា​វត្ត​មួយ​នេះ មាន​ប្រវត្តិ​រាប់រយឆ្នាំ​ក៏ដោយ គឺ​មានតែ​អ្នកស្រុក​នៅ​ទីនោះ​ទេ​ដែល​ដឹង​អំពី​ប្រវត្តិ​ខ្លះៗ រហូត​អ្នកស្រុក​ឈឺ​ថា មាន​បារមី​សត្វ​នាគ​កាន់​ដ៏​ខ្លាំងពូកែ​ចូល​រូប​មកលើ​មនុស្ស​។ ពីព្រោះ​កាលពីមុន​មាន​តំណាល​ថា នៅ​ជ្រោយ​បា​ចុង​នោះ​មាន​រូប​នាគ​។ ហើយ​ចាស់ៗ​ពី​បុរាណ​គាប់​មាន​ជំនឿ​ខ្លាំងណាស់​។​

​ហេតុដូច្នេះ ហើយ​បានជា អ្នកស្រុក ប្រកាន់​ជំនឿ​និង​ធ្វើបុណ្យ​ដូច​វត្ត​ដទៃទៀត​ក្នុង​ក្រុង​ស្ទឹងត្រែង​ដោយ​ខានមិនបាន​។​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការរៀបចំ​ពិធីបុណ្យ មាន​ត​រហូតមក​។​ឆ្នាំនេះ​ប្លែក​ខុសពី​ឆ្នាំមុន​។ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​១៥​កើត​ត្រូវ​នឹង​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧​វត្ត​ធ​ម​រង្សី​ហៅ​វត្ត​បា​ចុង​បានរៀបចំ​ប្រទីប នៅលើ​មាត់ច្រាំង​និង​មាន​រូប​ស្តេច​នាគ​ដ៏​ធំ​ក្បាល​ប្រាំបួន ដែលមាន​ប្រវែង​៥០​ម៉ែត្រ​និង​កម្ពស់​៩​ម៉ែត្រ​ធ្វើ​ពី​ដើម​ឫស្សី​។​
​ ​ការរៀបចំ​នោះ​គំនិត​ផ្តូ​ច​ផ្តើម​ពី​អាចា​រ្យា​វត្ត​និង​ព្រះចៅអធិការ​វត្ត​ទើប​មក​គង់​ថ្មី​រួមទាំង​យុវជន​ក្នុងភូមិ​មួយ​ក្រុង​ផង​។​យុវជន​ម្នាក់​ឈ្មោះ​នឿ​ង​វិជ្ជា​រស់នៅ​ភូមិ​បា​ចុង​បាន​រៀបរាប់ថា​ការរៀបចំ​ប្រទីប​ដាក់​ជា​រូប​នាគ​ដ៏​ធំ​នេះ​មានការ​តុបតែង​លម្អ​ដោយ​អំពូល​ភ្លើង​គឺ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មហាជន​ក្នុងឱកាស​យប់​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​។​

​នៅក្នុង​យប់នោះ​មាន​ជាច្រើន​កុះករ​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ដែលមាន​ការរៀបចំ​ដ៏​ប្លែក​ពីមុន​ពុំ​ធ្លាប់មាន​។ ក្រុមយុវជន ចង់បាន​ការរៀបចំ​ពិធីបុណ្យ​នេះ ឱ្យ​កាន់តែ​ធំ​ជាង​នេះ នៅ​លើក​ក្រោយៗ​ទៀត ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​ក្មេងជំនាន់ក្រោយ បានដឹង​ពី​ពិធីបុណ្យ និង​ទំនៀមទម្លាប់​ក្នុង​ខេត្តស្ទឹងត្រែង​៕L ដោយៈ​សុខុម​