វត្ត​ដែល​អ្នកស្រុក​ឈឺ ថា​មាន​បារមី​ស្តេច​នាគ​ត្រូវបាន​រៀបចំ​យ៉ាង​អធិកអធម​

446

(​ស្ទឹងត្រែង)៖ ថ្ងៃ​១៥​កើត ពេញបូណ៌មី​ខែអស្សុជ គឺជា​ថ្ងៃ​ពិធី បុណ្យ​ចេញ​ព្រះវស្សា​ទេសនា​គាថាពាន់ ទៅតាម ទំនៀមទម្លាប់​ប្រព្រៃ​ណី​ព្រះពុទ្ធ សាសនា​។ ហើយ​ការរៀបចំ​នោះ ត្រូវបាន​ធ្វើឡើង​ទូទាំង​ខេត្ត​ក្រុង​ក្នុង ប្រទេស​កម្ពុជា និង​ប្រទេស​ដែល​កាន់ សាសនាព្រះពុទ្ធ​។​
​ ​
​ដោយឡែក​ខេត្តស្ទឹងត្រែង ភាគ​ឦសាន​ប្រទេស​កម្ពុជា ដែល​សម្បូរ ទៅដោយ​វប្បធម៌​ទំនៀមទម្លាប់ ប្រពៃណី និង​ប្រាសាទបុរាណ​ច្រើន សម័យកាល​ក៏ត្រូវ​បានរៀបចំ​ពិធី​ចេញ ព្រះវស្សា​ដូច​ខេត្ត​ក្រុង​ដទៃទៀត​ដែរ​។ តែ​នៅក្នុង​ខេត្តស្ទឹងត្រែង​មាន​វត្ត​មួយ ជាប់ទាក់ទង​ទៅនឹង​ប្រវត្តិ​បារមី​ស្តេច នាគ​យូរលង់​ណាស់​មកហើយ​នោះ ត្រូវបាន​រៀបចំឡើង​ដ៏​អធិកអធម ទាក់ទាញ​ការចាប់អារម្មណ៍​ជាង​វត្ត ដទៃទៀត​នៅក្នុង​ខេត្ត​មួយ​នេះ​។​
​ ​
​អ្នក​ខេត្តស្ទឹងត្រែង​បាន​ហៅ វត្ត​នោះ ដោយ​ដាក់ឈ្មោះថា វត្ត​ធ​មរ​ង្សី ហៅ​វត្ត​បា​ចុង ស្ថិតនៅ​ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។ វត្ត នេះ​គឺជា​វត្ត​ដែលមាន​ប្រាសាទ​មួយ ឈ្មោះ​ប្រាសាទ​ប្រុស​។ ប្រាសាទ​ប្រុស ដែល​សព្វថ្ងៃ ស្ថិតនៅ​ភូមិ​បា​ចុង សង្កាត់ ព្រះបាទ​ក្រុង​ស្ទឹងត្រែង​ភាគ​ខាងលិច ក្រុង​ជាប់​នឹង​កន្លែង​ប្រសព្វ​គ្នា រវាង ដង​ទន្លេមេគង្គ​និង​សេកុង ខណ្ឌ​ចែកជា ទឹកដី​ក្រុង​ស្ទឹងត្រែង​ជាមួយ​ស្រុក ថា​ឡា​បរិ​វ៉ា​ត់​។​
​ ​
​សព្វថ្ងៃ​ប្រាសាទ​ប្រុស​ដែល សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី​៧​ដើម្បី ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្ម​ស​ញ្ញ​សនា​ក្នុង រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី​១ ត្រូវបាន ធម្មជាត​ទឹកទន្លេ​ហូរ​បាក់​ទាំង​ផ្ទាំងៗ​និង កប់​ដី​បាត់​រូបរាង​អស់​ទៅហើយ​។ តែ​អ្នក ស្រុក​នៅ​ទីនោះ បាន​ប្រមូលយក​ផ្ទាំង សិលា​ខ្លះៗ​នៅ​សេសសល់​ទៅ​រក្សា ទុក​ក្នុង​ទីធ្លា​វត្ត​ធ​មរ​ង្សី ហៅ​វត្ត​បា​ចុង​។​
​ ​
​ទោះបីជា​វត្ត​មួយ​នេះ​មាន ប្រវត្តិ​រាប់រយឆ្នាំ​ក៏ដោយ គឺ​មានតែ​អ្នក ស្រុក​នៅ​ទី​នោះទេ​ដែល​ដឹង​អំពី​ប្រវត្តិ ខ្លះៗ​រហូត​អ្នកស្រុក​ឈឺ​ថា មាន​បារមី សត្វ​នាគ​កាន់​ដ៏​ខ្លាំងពូកែ​ចូល​រូប​មក លើ​មនុស្ស​។ ពីព្រោះ​កាលពីមុន​មាន ដំណាល​ថា នៅ​ជ្រោយ​បា​ចុង​នោះ មាន​រូប​នាគ​។ ហើយ​ចាស់ៗ​ពី​បុរាណ គាត់​មាន​ជំនឿ​ខ្លាំងណាស់​។​
​ ​
​ហេតុដូច្នេះ​ហើយ​បានជា​អ្នក ស្រុក​ប្រកាន់​ជំនឿ និង​ធ្វើបុណ្យ​ដូច វត្ត​ដទៃទៀត​ក្នុង​ក្រុង​ស្ទឹងត្រែង​ដោយ ខានមិនបាន​។ ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ការ រៀបចំ​ពិធីបុណ្យ​មាន​ត​រហូតមក​។ ឆ្នាំនេះ​ប្លែក​ខុសពី​ឆ្នាំមុន​។ ជាក់ស្តែង នៅ​យប់​ថ្ងៃ​១៥​កើត ត្រូវ​នឹង​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ វត្ត​ធ​ម​រង្សី​ហៅ​វត្ត បា​ចុង​បានរៀបចំ​ប្រទីប​នៅលើ​មាត់ ច្រាំង និង​មាន​រូប​ស្តេច​នាគ​ដ៏​ធំ​ក្បាល ប្រាំបួន ដែលមាន​ប្រវែង​៥០​ម៉ែត្រ​និង កម្ពស់​៩​ម៉ែត្រ ធ្វើ​ពី​ដើម​ប្ញ​ស្សី​។​
​ ​
​ការរៀបចំ​នោះ គឺជា​គំនិត ផ្តួចផ្តើម​ពី​អាចារ្យវត្ត និង​ព្រះ​ចៅ អធិការ​វត្ត ទើប​មក​គង់​ថ្មី រួមទាំង​យុវជន​ក្នុងភូមិ​មួយ ក្រុង​ផង​។ យុវជន ម្នាក់​ឈ្មោះ​នឿ​ង វិជ្ជា រស់នៅ​ភូមិ​បា​ចុង បាន​រៀបរាប់ថា ការរៀបចំ​ប្រទីប​ដាក់​ជា​រូប​នាគ ដ៏​ធំ​នេះ មានការ​តុបតែង​លម្អ ដោយ​អំពូល​ភ្លើង​គឺ​ដើម្បី​ទាក់ទាញ​ការ ចាប់អារម្មណ៍​ពី​មហាជន​ក្នុងឱកាស យប់​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​។​
​ ​
​នៅក្នុង​យប់នោះ​មាន​មនុស្ស ជាច្រើន​កុះករ​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ ដែលមាន​ការរៀបចំ​ដ៏​ប្លែក​ពីមុន​ពុំ ធ្លាប់មាន​។ ក្រុមយុវជន​ចង់បាន​ការ រៀបចំ​ពិធីបុណ្យ​នេះ​ឱ្យ​កាន់តែ​ធំ​ជាង នេះ​នៅ​លើក​ក្រោយៗ​ទៀត ដើម្បី ពញ្ញាក់​ស្មារតី​ដល់​ក្មេងជំនាន់ក្រោយ បានដឹង​ពី​ពិធីបុណ្យ​និង​ទំនៀមទម្លាប់ ក្នុង​ខេត្តស្ទឹងត្រែង ៕ ដោយៈ​សុខុម​

​រូប​នាគ​ធ្វើ​ពី​ប្ញ​ស្សី​ក្នុង​ថ្ងៃបុណ្យ​ចេញ ព្រះវស្សា​នៅ​វត្ត​ធ​ម​រង្សី​ភូមិ​បា​ចុង (​រូបភាពៈ​សុខុម​)​
​រូប​នាគ​ធ្វើ​ពី​ប្ញ​ស្សី​ក្នុង​ថ្ងៃបុណ្យ​ចេញ ព្រះវស្សា​នៅ​វត្ត​ធ​ម​រង្សី​ភូមិ​បា​ចុង (​រូបភាពៈ​សុខុម​)​