វត្ត​មួយ​ប្រមូល​ដប​ប្លា​ស្ទិ​ក​ធ្វើ​ស្ពាន​ឆ្លងស្ទឹង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​

1138
ចែករម្លែក

វត្ត​មួយ​នៅ​ខេត្ត​ដាច់ស្រយាល ផេ​ត​ឆា​ប៊ូ​រី (Phetchaburi) ប្រទេស​ថៃ​បាន​នឹកឃើញ​វិធី​គួរ ឱ្យ​សរសើរ​ក្នុងការ ទប់ស្កាត់​កុំឱ្យ​ដប​ប្លា​ស្ទិ​ក​ត្រូវគេ​បោះ ចោល​រាយប៉ាយ​ក្នុង​ទឹកសមុទ្រ​នោះ​គឺ ប្រមូលយក​ដប​ប្លា​ស្ទិ​ក​ទាំង​នោះមក​សាងសង់​ជា​ស្ពាន​ដើរ​ឆ្លង​ទឹកស្ទឹង​នឹកស្មាន​មិន​ដល់ ។
​ ​
​ស្ពាន​ដែលមាន​ប្រវែង​៤២ ម៉ែត្រ​នេះ​ត្រូវបាន​សាងសង់​នៅ​ខាង មុខ​វត្ត​ដែលជា​ចំណុច​ផ្សារ​មាត់ទឹក ទើប​បង្កើត​ថ្មី ហើយ​វាទ​ទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ។​

​វត្ត ថង ណុប​ប៉ា​គុន (Wat Thong Noppakun) បានប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ”​ដោយ​សាងសង់ សម្រេចបាន ៩២​ភាគរយ​” ផ្សារ​មាត់ទឹក របស់​វត្ត​នេះ​គ្រោង​បើកសម្ពោធ​នៅ ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ។
​ ​
​ព្រះគ្រូ​កូ​សន វ៉ាត​ឆា​រ៉ា​ថា​ម (Phra Kru Kosorn Watcharatham) ដែលជា​ព្រះចៅអធិការ វត្ត​ខាងលើ មាន​សង្ឃដីកា​ថា ដប​ប្លា​ស្ទិ​ក​ប្រមាណ ២៥.០០០ ដែល​អ្នកស្រុក​យកមក​ប្រគេន ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សាង សង់ស្ពាន​នេះ ។ ស្ពាន​ដែល​ប្រើ​ឫស្សី​ចង​គ្រីប​នេះ​អាច​ទ្រ​ទម្ងន់ មនុស្ស​ពេញ វ័យ​បាន​ដល់​ទៅ ៨០ នាក់ ៕ ប្រែ​សម្រួល​: ខុម​