វត្ត​អង្គ​សិរី​រៀបចំ​ពិធី​ដាល់អំបុក​និង​ទទួលទាន​អំបុក​សន្តិភាព​“​អំបុក​ខ្មែរ​ថែ​ជាតិ​សាសនា​ព្រះមហាក្សត្រ​”

86
ចែករម្លែក

ដោយ​បូ​រិ​ន​/​កណ្តាលៈ​ព្រះគ្រូ​សិរី​ពោធិញាណ​នឿន​កុសល​ប្រធាន​មូលនិធិ​មនុស្ស​ធ៌​ម​វត្ត​អង្គ​សិរី​និង​ជា​ព្រះចៅអធិការ​វត្ត​អង្គ​សិរី រួមជាមួយ​ពុទ្ធបរិស័ទ រស់នៅ​ឃុំ​អន្លង់​រមៀត​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​បានរៀបចំ​ពិធី​ដាល់អំបុក​និង​ទទួលទាន​អំបុក​សន្តិភាព “​អំបុក​ខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ​”​។​

​ព្រឹត្តិការណ៍​នៃ​ទិវា​ហូប​អំបុក​នា​ព្រឹក​នេះ​ក៏មាន​ការចូលរួម​ពី​លោកស្រី​អោម​រចនី​គណៈ​ពង្រឹង​ស្រុក​កណ្តាលស្ទឹង​លោក​អភិបាលរង​ស្រុក​កណ្តាលស្ទឹង​។​ក្នុងនោះ​ក៏មាន​ក្រុមប្រឹក្សាឃុំ​-​ស្រុក​សមាគមន៍​នារី​ស្រុក​ដោយ​មានការ​ឧបត្ថម​ទាំងស្រុង​ពី​លោក​វីរៈ​វ៉​ធើរ​មាន​នំ​បញ្ចុក​១​តោន​ទឹក​សុទ្ធ​៥០០​យួរ​ត្រី​សាច់មាន់​សាច់ជ្រូក បន្លែ និង​អក​កា​ដង់​ផងដែរ​។​

​ព្រះគ្រូ​សិរី​ពោធិញាណ​នឿន​កុសល​ប្រធាន​មូលនិធិ​មនុស្ស​ធ៌​ម​វត្ត​អង្គ​សិរី​និង​ជា​ព្រះចៅអធិការ​វត្ត​អង្គ​សិរី មាន​សង្ឃដីកា​ថា អំបុក​ជា​ឈ្មោះ ចំណី ធ្វើ ដោយ យក គ្រាប់ ស្រូវ ទុំ នៅ ស្រស់ មក លីង ឲ្យ ល្មម ដល់ ការ ហើយ ដាក់ ក្នុង ត្បាល់ ធំ បុក ផង ឆ្កៀស​ឆ្កៀល ផង (​ហៅ ថា ដាល់ អំបុក​) ឲ្យ ត្រាតែ ពៀច សំប៉ែត ខ្ចាត់ សំបក ស្រូវ ចេញ : អំបុក ដំណើប​, អំបុក ខ្សាយ (​តាម ធម្មតា ប្រើ តែ ស្រូវ ដំណើប ជាង ស្រូវ ខ្សាយ​)​។​

​ព្រះគ្រូ​សិរី​ពោធិញាណ នឿន កុសល​មាន​សង្ឃដីកា​ប​ន្ថា​កាលពីដើម​ខ្មែរ​យើង​ធ្វើ​អំបុក​ដោយ​ប្រើ​ត្បាល់ និង​អង្រែ​បុក​ដោយ​ដៃ​ផ្ទាល់​ទម្រាំ​តែ​បាន​អំបុក​មួយ​កំប៉ុងៗ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​និង​ត្រូវការ​កម្លាំង​ពលកម្ម​មនុស្ស​ជាច្រើន​នាក់​។ ប៉ុន្តែ​តម​ក​សម័យ​ក្រោយៗ យើង​ក៏​បែកគំនិត​ច្នៃ​ធ្វើជា​ត្បាល់ជាន់​វិញ ដោយមាន​ប្រដាប់​ទៅដោយ​ឧបករណ៍​ធ្វើ​ពី​ឈើខ្លឹមៗ​តំឡើង​ប្រើការ​បាន​យ៉ាង​ល្អ​តាម​តម្រូវការ ដើម្បី​ជួយ​សម្រាល​ការងារ​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង​៕S/​