វត្ថុ​តាំងពិព័រណ៍​ក្រុមទី​១ នៃ​ពិ​ព័រ​ណ៌​ចិន​-​អាស៊ី​ខាងត្បូង​ត្រូវ​ដឹកជញ្ជូន​មកដល់​ក្រុង​គុន​មីង​

1095
ចែករម្លែក

​នៅ​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៨ វត្ថុ​តាំង​ពិ​ព័រ​ណ៌​ក្រុមទី​១ នៃ​ពិ​ព័រ​ណ៌​ចិន​-​អាស៊ី​ខាងត្បូង​ឆ្នាំនេះ បាន​ត្រូវ​ដឹកជញ្ជូន​មកដល់​មជ្ឈមណ្ឌល​សន្និសីទ និង​ពិ​ព័រ​ណ៌​អន្តរជាតិ​បឹង​ទាន​ឈី​ក្រុង​គុន​មីង ។ វត្ថុ តាំង​ពិ​ព័រ​ណ៌​ទាំងនេះ មកពី​ប្រទេស​ប៉ា​គី​ស្ថាន និង​ឥណ្ឌា រួមមាន​វត្ថុ​សិប្បកម្ម​ឈើ គ្រឿងសង្ហារិម​ធ្វើ អំពី​ឈើ វត្ថុ​សិប្បកម្ម​ស្ពាន់ និង​វត្ថុ​សិប្បកម្ម​ថ្ម​ជាដើម ។​

​គួរ​បញ្ជាក់ថា វត្ថុ​តាំង​ពិ​ព័រ​ណ៌​ទាំងនេះ ត្រូវ​នាំចូល​ពី​កំពង់ផែ​ហួង​ភូ​ថ្មី​នៅ​ក្រុង​ក្វាង​ចូ​វ ដោយបាន​ឆ្លង ដែន​តាម​រូបមន្ត ”​ច្រក​តែមួយ​” ពោលគឺ បំពេញបែបបទ​ឆ្លងដែន​នៅ​ច្រក​អន្តរជាតិ​នាំចូល​រួចហើយ បាន​ត្រូវ​ដឹកជញ្ជូន​ទៅដល់​ក្រុង​គុន​មីង​ដោយផ្ទាល់ ។ តាម​ការណែនាំ​ពី​អ្នកទទួលខុសត្រូវ​នៃ​ផ្នែក ពិនិត្យ​ស្ថានីយ​នៃ​ការិយាល័យ​កិច្ចការ​នៅ​ច្រក​ឆ្លងដែន​ស្ថាប័នគយ គុន​មីង​បាន​ឲ្យ​ដឹងថា កាលពីមុន ការ​នាំចូល​វត្ថុ​តាំង​ពិ​ព័រ​ណ៌​នៃ​ពិ​ព័រ​ណ៌​ចិន​-​អាស៊ី​ខាងត្បូង ត្រូវបាន​អនុវត្តន៍​តាមរបៀប​ផ្លាស់​ច្រក​ឆ្លង ដែន ពោល គឺ​ក្រោយពេល​វត្ថុ​តាំង​ពិ​ព័រ​ណ៌​ត្រូវ​ដឹកជញ្ជូន​មកដល់​ប្រទេស​ចិន​ត្រូវដាក់​លើ​រថយន្ត របស់​ស្ថាប័នគយ ដើម្បី​ដឹក​មកដល់​ក្រុង​គុន​មីង ។ ចំណែក​ការដឹកជញ្ជូន​វត្ថុ​តាំង​ពិ​ព័រ​ណ៌​ឆ្នាំនេះ បាន​អនុវត្តន៍​តាម ”​រូបមន្ត​ឆ្លង​គយ​តាម​ច្រក​តែមួយ​” ។ អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន អន្តរជាតិ​យី​ធុង ខេត្ត​យូ​ន​ណាន បាន​បញ្ជាក់ថា រូបមន្ត​ថ្មី​នេះ​នឹង​អាច​សំចៃ​ពេលវេលា​នៃ​ការឆ្លង​គយ ប្រហែល ១​ភាគ ៣ ដែល​អាច​កាត់បន្ថយ​នូវ​ដើមទុន ៥០០-១.000 យាន់​សម្រាប់​រថយន្ត​ដឹកទំនិញ មួយគ្រឿង ៕ ដោយ​លីវ ជឺ​យូ

​កាលពី​ថ្ងៃទី​២៩ ខែឧសភា សមាជិក​អ្នករៀបចំ​ពិ​ព័រ​ណ៌​បាន​មកដល់ ទីក្រុង​គុន​មីង ដើម្បី​ព្រឹត្តិការណ៍ នៃ​ការរៀបចំ​ពិ​ព័រ​ណ៌​ចិន​-​អាស៊ី​ខាងត្បូង លើក​ទី​៥ ដែល​ត្រូវ​រៀបចំ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី ២០ ខែមិថុនា (​រូបថត ដោយ Huang Zhechun)​