វត្ថុ​បុរាណ​៨៥​មុខ​ត្រូវបាន​សប្បុរសជន​ជប៉ុន​ប្រគល់ជូន​ដល់​សារមន្ទីរ​ជាតិ​

850
ចែករម្លែក
ពិធី​ចុះហត្ថលេខា​ប្រគល់​និង​ទទួល​វត្ថុ​បុរាណ​៨៥​មុខ​ពី​សប្បុរស​ជប៉ុន​នៅ​សារមន្ទីរ​ជាតិ​(​រូបថត​មូល​សម្បត្តិ​)​

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​សារមន្ទីរ​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​បាន​ចុះហត្ថលេខា​ទទួលយក​វត្ថុ​បុរាណ​តូចៗ​ចំនួន​៨៥​មុខ​ដែលជា​សប្បុរសជន​ជនជាតិ​ជប៉ុន​បានប្រគល់​ជូន​។​ពិធី​ចុះហត្ថលេខា​បានធ្វើ​ឡើង​រវាង​លោក​គង់​វរ​:​ប្រធាន​សារមន្ទីរ​ជាតិ​និង​លោកស្រី​ហ្វូ​មី​កូតា​កូ​វ៉ា​(FoumikoTakowa)​សប្បុរសជន​ជប៉ុន​បាន​ស្ម​គ្រ័​ចិត្ត​យក​វត្ថុ​បុរាណ​ដែល​ក្រុមគ្រួសារ​គាត់​ខិតខំ​ប្រមូល​ទិញ​បានជា​ច្រើន​ឆ្នាំ​មកហើយ​។​


​ក្នុង​ពិធី​នេះ​លោកស្រី​ហ្វូ​មី​កូតា​កូ​វ៉ា​បានបង្ហាញ​អារម្មណ៍​ត្រេកអរ​ដែល​បានឃើញ​វត្ថុ​បុរាណ​របស់គាត់​វិល​មកកាន់​កម្ពុជា​វិញ​តាម​ក្តី​បំណង​របស់គាត់​។​គាត់​សង្ឃឹមថា​នេះ​ជា​កាយវិការ​ផ្សព្វផ្សាយ​មួយ​ទៅដល់​ប្រជាជន​កម្ពុជា​បានដឹង​និង​រួមគ្នា​ប្រមូល​និង​ការពារ​វត្ថុ​បុរាណ​កុំ​ឲ្យ​បាត់បង់​។​


លោក​ប្រាក់ សុវណ្ណ​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្ប​:​និង​លោក​គង់ វរ​:​ប្រធាន​សារមន្ទីរ​ជាតិ​បាន​មានប្រសាសន៍​ដូចគ្នា​នាឱកាស​នោះ​ថា​ការទទួលយក​អំណោយ​ជា​វត្ថុ​បុរាណ​ពី​សប្បុរសជន​ពី​ជនជាតិ​ជប៉ុន​នេះ​ក្នុង​គោលបំណង​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​កម្ពុជា​យើង​ទាំងអស់​ថា​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាត់បង់​បាន​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយ​។​វត្ថុ​បុរាណ​ទាំង​៨៥​មុខ​នេះ​មាន​ព្រះ​ពុទ្ធរូប ព្រហ្មញ្ញ កាលា​ភាជន៍​នា​សម័យអង្គរ​មុន​អង្គរ​និង​ក្រោយ​អង្គរ​។​ក្នុងនាម​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​មាន​ក្តី​រីករាយ​ណាស់​ដែលមាន​សប្បុរសជន​បានផ្តល់​វត្ថុ​បុរាណ​មក​ឲ្យ​សារមន្ទីរ​ជាតិ​វិញ​។​នេះ​បង្ហាញ​ពី​ក្រមសីលធម៌​មួយ​ល្អ​ប្រពៃ​របស់​ជា​ជនជាតិ​ជប៉ុន​។​យើង​ចង់​ឲ្យ​យុវជន​ខ្មែរ​យល់​ពី​តម្លៃ​វត្ថុ​បុរាណ រួមគ្នា​ជួយ​ការពារ​កុំ​ឲ្យ​បាត់បង់​តទៅទៀត​៕សរន

វត្ថុ​បុរាណ​តូចៗ​ចំនួន​៨៥​មុខ​ដែលជា​សប្បុរសជន​ជនជាតិ​ជប៉ុន​បានប្រគល់​ជូន​
វត្ថុ​បុរាណ​តូចៗ​ចំនួន​៨៥​មុខ​ដែលជា​សប្បុរសជន​ជនជាតិ​ជប៉ុន​បានប្រគល់​ជូន​
វត្ថុ​បុរាណ​តូចៗ​ចំនួន​៨៥​មុខ​ដែលជា​សប្បុរសជន​ជនជាតិ​ជប៉ុន​បានប្រគល់​ជូន​
វត្ថុ​បុរាណ​តូចៗ​ចំនួន​៨៥​មុខ​ដែលជា​សប្បុរសជន​ជនជាតិ​ជប៉ុន​បានប្រគល់​ជូន​