វត្ថុ​សិប្បកម្ម​ស្ពាន់​និង​ប្រាក់​កាន់​តែមាន​កម្លាំង​ទាក់ទាញ​

151
ចែករម្លែក

​វត្ថុ​សិប្បកម្ម​ស្ពាន់​និង​ប្រាក់​ជាវ​ត្ថុ​សិប្បកម្ម​ស្ពាន់​ប្រពៃណី​ចិន ដែលមាន​លក្ខណៈ ពិសេស​ខេត្ត​យូ​ន​ណាន ។ វត្ថុ​សិប្ប​កម្មនេះ​ធ្វើ​ពី​ស្ពាន់ ហើយ​មាន​រូបចម្លាក់​នៅលើ និង​ចាក់​លោក​ហៈ​ប្រាក់​ដែល​បាន​ត្រូវ​រំលាយ ។ ចាំ​វា​ត្រជាក់ សំលៀង​ឱ្យ​រលោង យូរៗ​ទៅ​វា​មាន​ពណ៌​ខ្មៅ ហើយ​មាន​រូប​ពណ៌​ស និង​ពណ៌​លឿង​នៅលើ​ផ្ទៃ​វា ពិតជា​ស្អាត​ណាស់​មើលទៅ ។​

​វត្ថុ​សិប្បកម្ម​ប្រភេទ​នេះ​មាន​ប្រវត្តិសាស្ត្រ​ជាង ៣០០ ឆ្នាំ​ហើយ ។ កាល​មុន គេ​យក​វត្ថុ​សិប្ប​កម្មនេះ​ធ្វើជា​ប្រដាប់​ប្រើប្រាស់​ក្នុង​បន្ទប់​សិក្សា ។ សព្វថ្ងៃ គេ​ចូលចិត្ត​ប្រើ​សិប្ប​កម្មនេះ​មក​ធ្វើ​ប្រដាប់​លេង វត្ថុ​តុបតែង​ផ្ទះ វត្ថុ​តុបតែង​ខ្លួន និង​ប្រដាប់​ប្រើប្រាស់​ជាដើម ហើយ​បាននិងកំពុង​ទទួល​ការពេញនិយម​កាន់តែច្រើន​ឡើងៗ ។ នៅ​ឆ្នាំ ២០១១ វត្ថុ​សិប្បកម្ម​ស្ពាន់​និង​ប្រាក់​ខេត្ត​យូ​ន​ណាន​បាន​ត្រូវដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់ជាតិ​ក្រុមទី ៣ របស់​ប្រទេស​ចិន ៕ (​កាសែត​យូ​ន​ណាន ដេលី​)

ជាង​សប្ប​កម្ម​កំពុង​បង្ហាញ​ពី​វិធី​ធ្វើ​វត្ថុ​សិប្បកម្ម​ស្ពាន់​និង​ប្រាក់​ខេត្ត​យូ​ន​ណាន ។​