វត្ថុ​អនុស្សាវរីយ៍​នៃ​ជំនួប​កំពូល ត្រាំ​-​គីម កំពុង​ត្រូវប៉ាន់​នៅ​វៀតណាម​

449
ចែករម្លែក

តំណាង​ក្រុមហ៊ុននាំចេញ នាំចូល 68 Import and Export Company បាន​ប្រាប់​គេហទំព័រ ព័ត៌មាន Vn Express ថា ខ្លួន​ទទួល​បានការ​កុម្មង់ ដប​ទឹក​កែវ​ដែលមាន​បោះពុម្ព​រូប លោក​ដូ​ណា​ល់ ត្រាំ និង​លោក​គីម ជុង​អ៊ុន​ក្នុង​ចំនួន​រាប់ម៉ឺន គួរឱ្យ ត្រេកអរ ។​
​ ​
​តំណាង​ដដែល​បាន​គូស បញ្ជាក់ថា “​យើង​បានគិត​ឃើញ​គំនិត ដ៏​ល្អ​នេះ​បន្ទាប់ពី​គម្រោង​ជំនួប កំពូល ត្រូវបាន​ប្រកាស ។ យើង​លក់បាន មួយតង់​ហើយ ហើយ​យើង​កំពុង នាំចូល​តង់​ទី​២”​។
​ ​
​ដប​ទឹក​ដែលមាន​រូបលោក ដូ​ណា​ល់ ត្រាំ ឬ​លោក គីម ជុង​អ៊ុន តែ​ម្នាក់ៗ​ឯង មួយ​លក់​តម្លៃ ២,៤១ ដុល្លារ ហើយ​ដប​ដែលមាន​រូប​មេ ដឹកនាំ​ទាំងពីរ​លក់​ក្នុងតម្លៃ ២,៨៤ ដុល្លារ ។
​ ​
លោក ង្វៀន ទ្រុង ហាយ (Nguyen Trung Hai) នាយក ប្រតិបត្តិ ក្រុមហ៊ុន​ផលិត​វត្ថុ អនុស្សាវរីយ៍​3A Gift Company និយាយថា កាក់ ពែង បន្តោង​សោ និង​ដែក​ឆក់​ដែលមាន រូប​មុខ​មេដឹកនាំ​ទាំងពីរ​ក៏​លក់ដាច់ ខ្លាំង​ណាស់ដែរ​។
​ ​
លោក​និយាយទៀតថា ផលិតផល​ទាំងនេះ​ត្រូវបាន​ផលិត ឡើង ដើម្បី​បង្ហាញ​ពី​មោទនភាព ដែល​ប្រទេស​វៀតណាម ធ្វើជា​ម្ចាស់ ផ្ទះ​រៀបចំ​ជំនួប​កំពូល​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ជា​លើក​ទី​២​នេះ ៕ ប្រែ​សម្រួល​: ខុម​