វរសេនីយ៍ទោ​ម្នាក់​បាន​ស្លាប់​ដោយ​​សារ​ម៉ូតូ​បុក​ ខណៈ​ដើរ​ឆ្លងផ្លូវ​នៅ​ខណ្ឌដូនពេញ​

321
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ជា​កងទ័ពជើងទឹក​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​
បន្ទាប់ពី​បញ្ជូនទៅ​មន្ទី​រពេទ្យ ដោយសារ​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវបាន​ម៉ូតូ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១២​:១០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់ចំណុច​ជាប់​របង​កំពង់ផែ​ភ្នំពេញ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​​ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហែម នៅ ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ មុខរបរ​ជា​កងទ័ព​ជើង​ទឹក អគ្គ​បញ្ជា​ដ្ឋា​ន ឋានន្តរសក្តិវរសេនីយ៍ទោ សព្វថ្ងៃ​រស់នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ដំបូង​ឡើយ​គេ​ឃើញ​បុរស​ជា​ជនរងគ្រោះ​ខាងលើ​បាន​ដើរ​ឆ្លងផ្លូវ​តាម​បណ្តោយ​ផ្លូវ​លេខ​៨៤ (​វិថីនារីក្លាហាន​) ទិ​សដៅ​ពី​លិចទៅ​កើត ខ​ណៈកំពុងតែ​ដើរ​ឆ្លងផ្លូវ​ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ភូរ ស្រា ពណ៌​ខ្មៅលា​យស ពាក់​ផ្លាក​លេខ​​ភ្នំពេញ​1CT.9933​បើក​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុី​សុវត្ថិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកដើរ​និង​អ្នក​បុក​រងរបួស​ធ្ងន់​ទាំងសងខាង។​​ភ្លាមៗ​ក៏មាន​រថយន្ត​សង្គ្រោះ​មក​ដឹក​យកទៅ​មន្ទី​រពេទ្យ​ តែ​អកុសល​បាន​ពាក់​កណ្តាលផ្លូវ​បាន​ស្លាប់​អ្នកដើរ​ឆ្លងផ្លូវ​ជា​កងទ័ពជើងទឹក និង​រងរបួស​ធ្ងន់​អ្នក​ជិះម៉ូតូ​។​

​ក្រោយមក ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​ក៏​ទាក់ទង​ជំនាញ​ចរាចរ​ណ៍​ក្រុង​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ចំណែក​សព​ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B/Ha