វាក្យ​ស័ព្ទ​មហា​បាតុកម្ម​!

417

​គោរព​ជម្រាបជូន​បណ្តាញ សារព័ត៌មាន និង​ប្រិយមិត្ត​ហ្វេ​ស​ប៊ុ​ក (FBFs) ជាទី​មេត្រី ខ្ញុំ​បានផ្តល់​បទសម្ភាសន៍ ជូន​សារព័ត៌មាន​មួយចំនួន ស្តីពី​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា បច្ចុប្បន្ន ដែល​កើតមានឡើង​នៅក្នុង ប្រទេស និង​ក្រៅប្រទេស​ចំពោះ​អ្វីដែល​គេ​ប្រើ​វាក្យ​ស័ព្ទ​មហា​បាតុកម្ម​ដែលមាន​អ្នកចូលរួម​មាន​ចំនួន​តិច​ពី​សំណាក់ ក្រុម​ដើមកំណើត​ខ្មែរ ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​ដោះលែង​ជនជាប់សង្ស័យ កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ​។
​ ​
​យើង​ដឹង​ហើយ ក្រុម​ដើម កំណើត​ខ្មែរ​នៅ​បរទេស​ដែល​បានធ្វើ បាតុកម្ម ហើយ​ប្រើ​វាក្យ​ស័ព្ទ​បំភ្លៃ​និង ចិត្តសាស្ត្រ​នោះ គឺជា​ការ​បញ្ចោ​ញ​មតិ នៃ​ក្រុម​ដែលជា​ផលិតផល​អតីតកាល នៃ​សង្គ្រាមត្រជាក់​តែប៉ុណ្ណោះ ។ គេ​ទាំង អស់​នោះបាន​ចិញ្ចឹម​ប្រវត្តិ​ឈឺចាប់ និង​បរាជ័យ​របស់គេ​ជាហេតុ​ផល​នៃ សង្គ្រាមត្រជាក់​ដែល​បាន កើតឡើង នៅ​កម្ពុ​ជានា​ទសវត្សរ៍​ឆ្នាំ​៧០​កន្លងមក ហើយក៏​ជា​អតីតកាល​របស់​កម្ពុជា​ដែល​ខុសគ្នា​ដាច់ស្រឡះ ជាមួយនឹង​កម្ពុជា បច្ចុប្បន្ន​ផងដែរ ។ គ្រប់​ពាក្យ​នៃ​ការ លើកឡើង​របស់​ក្រុម​នោះ គឺជា​ពាក្យស្លោក​នៃ​សង្គ្រាម ចិត្តសាស្ត្រ​តែប៉ុណ្ណោះ ដូចជា “ ផ្តាច់ការ ឬ​កុម្មុយនីស្ត “ … ជាដើម ដែល​សង្គម​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​លើ​លោក​នេះ​បាន​បោះបង់ ចោល ហើយ​ពុំដែល​លើក​យកមក​ចោទប្រកាន់​ដល់​រដ្ឋាភិបាល ស្របច្បាប់​ណា មួយ​នោះទេ ។ ទោះ​ជាការ​ប្រឈម​នៅ ក្នុង​យុទ្ធនា​ការបោះឆ្នោត ឬ​ក្រោយ បោះឆ្នោត ខ្ញុំ​ពុំដែល​ឮ​គណបក្ស​ប្រជាធិបតេយ្យ ឬ​សាធារណ​រដ្ឋនិយម​រប​ស់ សហរដ្ឋអាមេរិក​ប្រើប្រាស់​ពាក្យ​ទាំង អស់នោះ​ឡើយ ដោយ​គេ​មាន​សេចក្តី ថ្លៃថ្នូរ ជឿជាក់​លើ​សង្គម​ប្រជាធិបតេយ្យ គោរព​គ្នា​ទៅវិញទៅមក ហើយ​គេ​ក៏ ពុំដែល​ចោទ​គណបក្ស​ណាមួយ​ថា​ជា អាយ៉ង​របស់​ចិន យួន ដែរ ទោះបី​រដ្ឋាភិបាល​របស់​គណបក្ស ប្រជាធិបតេយ្យ ឬ​សាធារណ​រដ្ឋនិយម​ធ្វើ នយោបាយ​សេដ្ឋកិច្ច​ប្រើប្រាស់​ខ្ចីលុយ​ចិន ឬ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល វៀតណាម ក្នុង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​យ៉ាង ណាក៏ដោយ ។​

​គេ​ទាំងនោះ (​បាតុករ​) គួរ បែងចែក​នយោបាយ សេដ្ឋកិច្ច​ដាច់ ដោយឡែក​ពី​នយោបាយ​គ្រប់គ្រង​រដ្ឋ​ឱ្យបាន ដាច់ពីគ្នា ។ រាជរដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​និង​ម៉ឺងម៉ាត់​ក្នុង​រយៈពេល​កន្លងមក​ជាង​២០​ឆ្នាំ ហើយ ទាំង​ការគ្រប់គ្រង​សន្តិភាព សណ្តាប់ធ្នាប់ និង​កំណើនសេដ្ឋកិច្ច រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ភាពក្រីក្រ ការពារ​ទឹកដី និង​សន្តិសុខ​សង្គម ដែលមាន​ភស្តុតាង​គ្រប់គ្រាន់​ស្រាប់ ។ ជម្រើស របស់​កម្ពុជា គឺ​ផលប្រយោជន៍ របស់​កម្ពុជា​ជាធំ គឺ​មិនមែន​សម្រាប់​បណ្តា ប្រទេស​លោកខាងលិច ឬ​ខាងកើត ដែល​អ្នក​ទាំងអស់នោះរ​ស់ នៅ​នោះឡើយ​។ ផលប្រយោជន៍​កម្ពុជា គឺជា​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​នៅលើ​ទឹកដី កម្ពុជា​ជា​អាទិភាព ដែល​យើង​ទាំងអស់ គ្នា​រួមរស់​រួម​ជ្រើសរើស​ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង គឺ​មិនមែន​បំពេញចិត្ត​អ្នក ណា​ម្នា​ក់នៅ​ខាងក្រៅ ទោះបីជា​បុគ្គល ឬ​អង្គការ​ណាមួយ​នោះឡើយ ។​

​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជាមាន​បំណង និង​ទិសដៅ​ដូចគ្នា ជាមួយនឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​មហា អំណាច​ពិភពលោក​ផងដែរ គឺ “​ផលប្រយោជន៍​របស់ខ្លួន​ជាធំ ដែលជា​អធិបតេយ្យភាព​កម្ពុជា​”​។​
​ ​
​អរគុណ​ចំពោះ​ប្រទេស​ធំៗ​ជា ច្រើន​ដែល​ឱ្យ​តម្លៃ និង​គាំទ្រ​នៃ​ការ ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​កិច្ច​ថែទាំ សន្តិភាព ស្ថិរភាព ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ជាក់ស្តែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ ​
​ប្រជាពលរដ្ឋ​ខ្មែរ​ស្ថិតនៅ​ជិត រួម​ជាមួយនឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដែលជា​និច្ចកាល​លោក​បាន លះបង់​ក្នុង​កិច្ច​បំពេញបេសកកម្ម​ដ៏ ឧ​ត្តុ​ង​ឧ​ត្ត​ម​ដែល​ពុំមាន​នៅក្នុង​អតីតកាល​។ បេសកកម្ម​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ គឺជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​បច្ចុប្បន្ន នេះ​ក្នុង​កិច្ច​ថែទាំ​សន្តិភាព ដើម្បី​ការ អភិវឌ្ឍ​ដែលជា​ភាព​សុខក្សេមក្សាន្ត និង​វិបុលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ស្រុក​នោះ​រាប់ទាំង​ផល ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​គ្រប់ ពណ៌​សម្បុរ​នយោបាយ​ទាំងអស់​ផងដែរ ។​
​ ​
​ការធ្វើ​បាតុកម្ម​ទាំងឡាយ​នៅ ក្រៅ​កម្ពុជា ពុំមាន​អ្វី​ជះឥទ្ធិពល​ធ្វើឱ្យ ការសម្រេចចិត្ត​របស់​កម្ពុជា​ងាករេ​ពី កិច្ចការ​អនុវត្ត​ច្បាប់​បានឡើយ ដ្បិត អី​ជីវភាព​សេដ្ឋកិច្ច និង​ជីវភាព​នយោបាយ​របស់​គេ​ទាំងអស់នោះ គឺ​ស្ថិត នៅក្នុង​បរិបទ​នៃ​ទីកន្លែង និង​ផលប្រយោជន៍​របស់​បរ​ទេស ដែលជា កន្លែង​គេ​រស់នៅ​ខុសៗ​គ្នា គឺ​មិនមែន តំណាងឱ្យ​ផលប្រយោជន៍ និង​អធិបតេយ្យភាព​កម្ពុជា ដែលជា​រដ្ឋ​ឯករាជ្យ មួយ​នោះ​បានឡើយ​។ រីឯ​ការប្រឆាំង នឹង​វត្តមាន​របស់លោក ហ៊ុន ម៉ា​ណែ​ត គឺជា​ចលនា​ប្រតិកម្ម​ជាមួយនឹង​ភាព ភិតភ័យ​ដែលជា​ការ​ផ្តាច់ខ្លួន របស់​ជន ទាំងអស់នោះ ។ លោក ហ៊ុន ម៉ា​ណែ​ត ជា​បេសកជន​ពិសេស​នៃ​បេសកកម្ម សន្តិភាព និង​ការផ្សះផ្សា ជាតិ​តែ ប៉ុណ្ណោះ​ដែល​កើតចេញពី​យុវជន មិន ពាក់ព័ន្ធ​នឹង​អតីតកាល ហើយ​គេ​ទាំងអស់នោះ​ពុំគួរ​ខ្លាច សោះឡើយ ។ អតីតកាល​របស់​កម្ពុ​ជា​ក៏​គ្មានអ្វី​ពាក់ព័ន្ធ​នឹង លោក ហ៊ុន ម៉ា​ណែ​ត នេះដែរ ។ បំណង​របស់លោក ហ៊ុន ម៉ា​ណែ​ត គឺជា ឧ​ត្ត​ម​ផលប្រយោជន៍​ជន​រួម​ឈាម​ខ្មែរ ទាំងអស់ ដែល​យើង​ចាត់ទុកថា មាន​ឈាមជ័រ នៃ​ជាតិខ្មែរ​តែមួយ ។ ការ បង្អាក់ ឬ​ប្រឆាំងនឹង​ឧ​ត្ត​ម​បេសកកម្ម​នេះ គឺជា​សកម្មភាព​ព្រៃផ្សៃ ហើយ​មិន ស៊ី​វិ​ល័យ ដែល​គេ​ទាំងអស់​នោះបាន រស់នៅក្នុង​សង្គម​សេរី​ប្រជាធិបតេយ្យ ។ បាតុកម្ម​នោះ គឺជា​ជម្រើស​នៃ​មាគ៌ា “​ពហិកា​” ផ្តាច់ខ្លួន​ពី​និន្នាការ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ។​

​សូម​រំលឹក​ផងដែរ​ថា ទោះបីជា គណបក្ស​ប្រជាជន​កម្ពុជា (CPP) ជា គណបក្ស​ឈានមុខ​ទាំង​អតីតកាល បច្ចុប្បន្នកាល ក៏ដូចជា​អនាគតកាល ក្នុងការ​គ្រប់គ្រង​អំណាច​រដ្ឋ​យ៉ាង ណាក៏ដោយ ក៏​យើង​នៅតែ​រក្សា​នូវ​ភាព អំណត់ ស្វាគមន៍ បងប្អូន​ទាំងអស់​មក រួមរស់​ជាមួយគ្នា ក្នុង​កិច្ច​ថែរក្សា សន្តិភាព និង​វិបុលភាព​របស់ ប្រជាពលរដ្ឋ​ជានិច្ចកាល ។ យើង​មិនដែល មានបំណង​ប្រឆាំងនឹង​វត្តមាន​របស់ អស់លោក និង​លោកស្រី ទាំងអស់​មក កាន់​កម្ពុជា​នោះឡើយ ។ នេះ​ជា​សីលធម៌ នៃ​វប្បធម៌​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស របស់​គណបក្ស​ប្រជាជន​កម្ពុជា​គួរតែ​រៀន​ធ្វើតាម ៕ ដោយៈ​ផៃ ស៊ី​ផាន រដ្ឋ លេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​