វាគ្មិន​ជំនាញ​មកពី​ថៃ​ចែករម្លែក​បទពិសោធន៍ ចំណេះដឹង អំពី​ដំណោះស្រាយ​បច្ចេក​ក្នុង​ការធ្វើ​អាជីវកម្ម

814

ដោយៈ សុផល / ភ្នំពេញៈ សិក្ខាសាលា​បច្ចេកវិទ្យា​អេឡិចត្រូនិក​មួយ​បាន​ត្រូវធ្វើឡើង​ក្នុង​គោលបំណង​ចែករម្លែក​បទពិសោធន៍ ចំណេះដឹង ពត៌មាន​និង​ដើម្បី​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មីៗ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា និង​ដំណោះស្រាយ​អាជីវកម្ម​។​

​សិក្ខាសាលា​ស្តីអំពី​ដំណោះស្រាយ​ប៉ូ​លី​ខម ( Polycom Solution Seminar 2018) នេះ បាន​ត្រូវ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ Polycom Asia Pacific Pte Ltd និង​ក្រុមហ៊ុន​ខ្មែរ Campura Triangulum Corporation កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ មីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ​។ អ្នកជំនាញ មកពី វិស័យ​ធនាគារ មីក្រូហិរញ្ញវត្ថុ អ៊ី​ន​ធើ​ណិ​ត ក្រុមហ៊ុនទូរស័ព្ទ និង​ស្ថាប័ន​មួយចំនួនទៀត​បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​។

​លោកស្រី ឆាំ​វ៉ាង ក​ញ្ច​នា​ហា​តា​យ (Chaikwang Kanjanahatai) នាយក​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម នៃ​ក្រុមហ៊ុន Polycom Asia Pacific Pte Ltd បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ​មាន គោលបំណង​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មីៗ​របស់​ផលិតផល Polycom ដែល​មានការ​ជឿនលឿន សម្របសម្រួល​ទៅតាម​ការវិវត្តន៍ នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​។​

​លោកស្រី​ក៏បាន​ថ្លែងអំណរគុណ អតិថិជន​ដែល​តែងតែ​គាំទ្រ​ក្នុងការ​ប្រើប្រាស់​ផលិតផល Polycom ដែលមាន​ក្រុមហ៊ុន Campura ជា​ដៃគូ​ក្នុងការ​ផ្គត់ផ្គង់ និង​ផ្តល់​សេវាកម្ម ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​

​លោក​កាន​ជី​ត កុក​ស៊ុន​ទី​យ៉ា (Kanit Koksuntia) វិស្វករ​ផ្នែក​លក់​ជាន់ខ្ពស់ របស់​ក្រុមហ៊ុន Polycom បានធ្វើ​បទ​បង្ហាញ​ទៅដល់​អតិថិជន​គ្រប់​វិស័យ​ឱ្យបាន​ស្គាល់ Polycom ដែលជា​ផលិតផល មានការ​ពេញនិយម និង​ឈានមុខ​គេ ព្រមទាំង​បានផ្ដល់​នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន ហើយ Polycom ត្រូវបានគេទទួលស្គាល់​ថា ជា​ផលិតផល​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ដូចជា Polycom Video Solutions, Polycom Voice Solutions, Polycom Collaboration Infrastructure Solutions, Polycom Content Solutions, Polycom Product for Microsoft ហើយ​និង Polycom Professional Services៕L