វាយប្រហារ​ដោយ​កាំបិត​នៅក្នុង​រថភ្លើង​ជប៉ុន​សម្លាប់​មនុស្ស​ម្នាក់​និង​របួស​២​នាក់​

809
ចែករម្លែក

យោងតាម ទូរទស្សន៍ NHK ប៉ូលិស បាន ឆ្លើយតប និង ចាប់ ឃាត់ខ្លួន បុរស វ័យ ២២ ឆ្នាំ ម្នាក់ ។ ឧបទ្ទវ ហេតុនេះ ត្រូវបាន គេ រាយការណ៍ ថា បាន កើតឡើង នៅលើ រថភ្លើង ល្បឿន លឿន Shinkansen មួយ ដែល រត់ ជិត ទីក្រុង តូ ក្យូ ។

បុរស ប្រដាប់ ដោយ កាំបិត បាន ចាក់ អ្នកដំណើរ ៣ នាក់ ហើយ បុរស ដែល រងរបួស ធ្ងន់ ត្រង់ ក ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យ តែ ត្រូវបាន រាយការណ៍ ថា ស្លាប់ ។ ក្នុងពេល ជា មួយ គ្នា ស្ត្រី រងរបួស ២ នាក់ ត្រូវបាន រាយការណ៍ ថា មិន គំរាម ដល់ ជីវិត ទេ ។

ការវាយប្រហារ នេះ បាន កើតឡើង កាលពី យប់ ថ្ងៃ សៅរ៍ នៅពេល រថភ្លើង បាន កំពុងធ្វើដំណើរ ជាមួយនឹង អ្នកដំណើរ ជិត ៩០០ នាក់ នៅ ខាងត្បូង ក្រុង តូ ក្យូ ។ រថភ្លើង បាន ឈប់ នៅ ស្ថានីយ មួយ ដើម្បីអោយ ប៉ូលិស និង មន្ត្រី ផ្នែក សេវា គ្រាអាសន្ន ចូលចាប់ ជនល្មើស ៕ ដោយ : វាសនា