វាយប្រហារ​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​

2986
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា អ្នក​វាយប្រហារ​ប្រដាប់ដោយដាវ​សាំ​ម៉ូ​រ៉ៃ​ម្នាក់ ដែល​កាន់​ទង់ជាតិ​ចិន បាន​កាប់​ប៉ូលិស​សន្តិសុខ​ម្នាក់​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ នៅ​ថ្ងៃ​សុក្រ​ទី​១៨​ខែសីហា​។​

​ប៉ូលិស​បាន​និយាយប្រាប់​ទី​ភ្នា​ក់​សារព័ត៌​មានបារាំង​ថា បុរស​តៃវ៉ាន់​នេះ ដែល​ត្រូវបាន​ចាប់​ខ្លួន​នៅ​កន្លែងកើតហេតុ បាន​និយាយថា គាត់​បានបង្ហាញ​ទស្សនៈ​នយោបាយ​របស់គាត់ ហើយ​បាន​លួច​ដាវ​នេះ ពី​សារមន្ទីរ​មួយ​នៅ​ជិត​ទីនោះ ។​

​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​នេះ នៅ​កណ្តាល​ទីក្រុង​តៃប៉ិ គឺជា​ការិយាល័យ​ធំ​របស់​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សៃ អ៊ីង​វេន ដែល​មិន​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ទំនាក់ទំនង​រវាង​ក្រុម​អាជ្ញាធរ​ចិន មាន​ភាពអាក្រក់​ខ្លាំង ចាប់តាំងពី​លោកស្រី​បាន​ឡើងកាន់​អំណាច​កាលពី​ឆ្នាំមុន ដោយសារ លោកស្រី បាន​បដិសេធ​មិន​សម្រប​តាម​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែលថា កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ “​ប្រទេស​ចិន​តែមួយ​” នោះ ។​

​ប៉ូលិស​បាន​និយាយប្រាប់​ទី​ភ្នា​ក់​សារព័ត៌​មានបារាំង​ថា “​ទង់ជាតិ​ចិន​មួយ ត្រូវបាន​រកឃើញ​នៅក្នុង​ថង់​ដាក់​អីវ៉ាន់​របស់​អ្នក​វាយប្រហារ​នេះ ។ អ្នក​វាយប្រហារ​នេះ បាន​និយាយថា គាត់​ចង់​សម្តែង​ជំហរ​នយោបាយ​របស់គាត់ តាមរយៈ​ការ​ទៅកាន់​ការិយាល័យ​ប្រធានាធិបតី​”​។​

​លោក អា​ឡិច ហ័ង អ្នកនាំពាក្យ​ប្រ​ធានា​ធីប​តី​តៃវ៉ាន់ បាន​និយាយថា បុរស​ដែលមាន​ឈ្មោះ​លូ​អាយុ​៥១​ឆ្នាំនេះ បាន​វាយប្រហារ​ការិយាល័យ​នេះ នៅពេលដែល លោក​បាន​ព្យាយាម​ឃាត់​គាត់​មិន​ឱ្យចូល​បរិវេណ​ការិយាល័យ​នេះ ពី​មាត់ទ្វារ​ចូល​ម្ខាង​។

​នៅពេលនេះ បុរស​នេះ កំពុង​ត្រូវបាន​សួរនាំ​ដោយ​ប៉ូលិស​។​

​សេចក្តីរាយការណ៍​ព័ត៌មាន​បាន​រាយការណ៍​ថា នៅ​មុនពេល​ការវាយប្រហារ​នេះ បុរស​នេះ បាន​បង្ហោះ​សារ​គាំទ្រ​ចិន​ជាច្រើន​នៅ​ប្រព័ន្ធ​អន​ឡាញ ដែល​រួមទាំង​សារ​សរសើរ​នាវា​ផ្ទុះ​យន្តហោះ Liaoning របស់​ចិន​៕ ដោយ៖ សុខា

បុរស​ឈ្មោះ លូ អាយុ​៥១​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​កាប់​ដោយ​ដាវ​ទៅលើ​ប៉ូលិស​សន្តិសុខ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ នៅ​ថ្ងៃ​សុក្រ​ទី​១៨​ខែសីហា