វាយប្រហារ​ភេរវកម្ម​នៅ​កណ្តាល​ក្រុង​គ្រីសឈឺ​ចរបស់​នូវែ​លសេ​ឡង់​សម្លាប់ម​នុស្ស​៤០​នាក់​

398
ចែករម្លែក
  • 57
    Shares

​ប៉ូលិស​នូវែ​លសេ​ឡង់​បាន​អះអាងថា មនុស្ស​៤០​ស្លាប់​និង​ជាង​២០​របួស​ពី​ការបាញ់ប្រហារ​នៅ​ព្រះវិហារ​ចំនួន​២​នៅក្នុង​ទីក្រុង​គ្រីសឈឺ​ច ក្នុងអំឡុងពេល​សូត្រធម៌​ពេល​រសៀល​ថ្ងៃ​សុក្រ​ទី​១៥​មីនា​។​

​ប៉ូលិស​នូវែ​លសេ​ឡង់ក៏​បាន​និយាយថា មនុស្ស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នេះ និង​គ្រឿងផ្ទុះ​មួយចំនួន​ត្រូវបាន​រកឃើញ​និង​ដោះចេញ​។​

​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ម្នាក់​ជា ពលរដ្ឋ​អូស្ត្រាលី ដែល​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ពណ៌នា​ខ្មាន់កាំភ្លើង​ម្នាក់​នេះ​ថា​ជា​«​ភេរ​វករ​ក្រុម​ស្តាំ​ហិង្សា​បំផុត​»​។​

​ស្នងការ​ប៉ូលិស​ក្រុង​លោក​ម៉ៃ ប៊ូ​ស បាន​និយាយថា​«៤​នាក់​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន​របស់​ប៉ូលិស និង​ម្នាក់​ជា​ស្ត្រី​។​មាន​ការស្លាប់​និង​របួស​ជាច្រើន​»​។​

​នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ដឺ​ន បាន​និយាយថា ហេតុការណ៍​នៅ​គ្រីសឈឺ​ចនេះ តំណាងអោយ​«​អំពើហិង្សា​មិនធម្មតា​និង​មិន​ដែល​ធ្លាប់់មាន​។​វា​ច្បាស់​ណាស់​ថា នេះ​អាច​ពណ៌នា​​ថា​ជា​ការវាយប្រហារ​ភេរវកម្ម​»​។​

​ការវាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ស្ថិតនៅ​ព្រះវិហារ Masjid Al Noor ក្នុង​កណ្តាល​ក្រុង​គ្រីសឈឺ​ច នៅ​ម៉ោង​១​និង​៤៥​នាទី​រសៀល ដែល​នៅ​ទី​នោះ​លោកស្រី​នាយករដ្ឋមន្ត្រី​​ថា​មនុស្ស​៣០​នាក់​ត្រូវបាន​សម្លាប់​។​

​ការបាញ់ប្រហារ​ទី​២​កើត​ឡើង​នៅ​ព្រះវិហារ Linwood Masjid ដែល​បាន​សម្លាប់​មនុស្ស​១០​នាក់​។​

​ក្រុមកីឡា​គ្រិត​ឃី​ត បង់​ក្លា​ដែស បាន​នៅ​ជិត​កន្លែង​បាញ់ប្រហារ តែ​សមាជិក​ក្រុម​នេះ​មាន​សុវត្ថិភាព​។​ក្រុម​នេះ​ត្រូវ​លេង​ជាមួយ​នូវែល​សេឡ​ង់​នៅ​ថ្ងៃ​សៅរ៍ តែ​ការប្រកួត​ត្រូវ​បាន​លុបចោល​ក្រោយ​ការវាយប្រហារ​នេះ​៕​ដោយ​៖​វាសនា​