វាយប្រហារ​អត្តឃាត​ទៅលើ​រថយន្តក្រុង​ដឹក​កងទ័ព​អ៊ីរ៉ង់ សម្លាប់​២៧​នាក់​

577
ចែករម្លែក
  • 42
    Shares

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​បាន​និយាយថា ការវាយប្រហារ​អត្តឃាត​មួយ​នៅ​ប្រទេស​អ៊ីរ៉ង់ ភាគ​អាគ្នេយ៍​បានសម្លាប់​សមាជិក​កង​ទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ យ៉ាងតិចណាស់​ចំនួន​២៧​នាក់​​និង​២០​នាក់​រងរបួស កាលពី​ថ្ងៃ​ពុធ​ទី​១៣​កុម្ភៈ​។​

​អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​តម្រង់​គោលដៅ​វាយប្រហារ​ទៅលើ​រថយន្តក្រុង​ដឹក​ទាហាន​អ៊ីរ៉ង់​មួយគ្រឿង​នៅ​ខេត្ត Sistan-Baluchestan ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និកាយ​ស៊ុន​នី Jaish al-Adl បាន​និយាយថា ខ្លួន​បាន​ស្ថិត​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយថា ទាហាន​មួយ​អង្គភាព​របស់​ខ្លួន បាន​កំពុង​វិលត្រឡប់​មក​វិញ​ពី​តំបន់​ព្រំដែន​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​នៅពេល​ដែល​រថយន្ត​បង្កប់​គ្រាប់បែក​​មួយ​បាន​ផ្ទុះ​នៅ​ជិត​រថយន្ត​ក្រុង​របស់​ពួកគេ​៕​ដោយ​៖​សុខា​/sn

រថយន្តក្រុង​ដឹក​កងទ័ព​អ៊ីរ៉ង​នេះ បាន​ខូចខាត​ទាំងស្រុង នៅ​កន្លែង​វាយប្រហារ នៅ​ខេត្ត Sistan-Baluchestan ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​