វាយ​កូន​បាល់​លើកទ័ព​ទៅ​ស៊ី​ហ្គេម​ទាំង​មានសង្ឃឹម​

959
ចែករម្លែក
​ប៊ុន កេ​ន្នី ពេល​ហ្វឹកហាត់ (​រូប​៖ រ៉ូ​ហ្សា​)​

(​ភ្នំពេញ)​: ក្រោម​កំដៅថ្ងៃ​ជិត​ត្រង់​កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់ (Tennis) កម្ពុជា​ហ្វឹកហាត់​ក្រោម​ក្ដី​សង្ឃឹមថា នឹង​រកបាន​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នេះ​ទៀត​។​

​ប៊ុន កេ​ន្នី ឡុង សំនៀង ម៉ម ផល្គុណ កីឡាការិនី កា​អង់​ដ្រេ​អា​ដា​រ៉ាវី ដែលជា​អ្នក​ធ្លាប់​ចេញទៅ​ស៊ី​ហ្គេម និង Davis Cup នោះ បាន​ដឹកនាំ​កីឡាករ​-​កីឡាការិនី​ក្មេងៗ ហ្វឹកហាត់​ក្រោម​ការណែនាំ​ពី​លោក ជា ពៅ ដែលជា​គ្រូ​ជំនួយ​ដោយ​មិន​ត្អូញត្អែរ​ឡើយ​។​

​កេ​ន្នី ដែលជា​កីឡាករ​ឆ្នើម​តែងតែ​ដណ្ដើមបាន​មេដាយ​ពី​ស៊ី​ហ្គេម​នោះ បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា គេ​នឹង​រកបាន​មេដាយ​ក្នុង​ការប្រកួត​លើក​នេះ​ទៀត​មិន​ខាន​។ កីឡាការិនី​វ័យក្មេង ហូ ស្រី​ពៅ ហួ ស្រី​ណុ​ច និង ស៊ុម ចិន្ដា ដែល​ទើបតែ​បាន​ចេញទៅ​ស៊ី​ហ្គេម​ជា​លើកដំបូង ក៏មាន​ជំនឿ​ចិត្ត​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​លើក​នេះដែរ​។ ឯ​កីឡាករ ឱ សារិទ្ធ ដែល​ធ្លាប់​ចេញទៅ​លេង​នៅ​ព្រឹត្តិការណ៍ Davis Cup នោះ​ក៏មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ខ្លាំង​ដែរ​។​

​លោក ទេព រិ​ទ្ធិ​វិ​ទ្ធ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ បាន​និយាយ​ឲ្យ​ដឹងថា កីឡាការិនី​របស់លោក​ក្មេងៗ ដែល​ទើបតែ​ចេញទៅ​ស៊ី​ហ្គេម​លើក​នេះ គេ​ក៏​ធ្លាប់​ចេញ​តៅ​ប្រកួត​នៅក្រៅ​ប្រទេស ក្នុង​ព្រឹត្តិការណ៍​សម្រាប់​អ្នក​វាយ​កូន​បាល់​វ័យក្មេង​ជា​ញឹកញាប់​ណាស់ ហើយ​បានទទួល​លទ្ធផល​ល្អ​ទៀតផង​។​

​លោក​បន្តថា ចំពោះ​កីឡាការិនី ហួ ស្រី​ពៅ និង ហូ ស្រី​ណុ​ច គឺជា​ក្មេង​កំព្រា​ដែល​លោក​ជ្រើសរើស​មកពី​មណ្ឌលកុមារ​កំព្រា​មក​ទេ​។ ពួកគេ​មាន​ទេពកោសល្យ​ជាមួយ​កីឡា​វាយ​កូន​បាល់​លោក ក៏​យក​គេ​មក​បណ្ដុះ ពេលនេះ​គេ​បាន​ក្លាយជា​អ្នក​វាយ​កូន​បាល់​វ័យក្មេង​ដ៏​ឆ្នើម​មួយរូប​។ លោក​បន្តថា ទោះបី​កីឡាការិនី​វ័យក្មេង​ទាំង ២​រូបនេះ រក​មេដាយ​មិនបាន​ក៏​លោក​សប្បាយចិត្ត​ដែរ ព្រោះនេះ​ជាការ​បើកផ្លូវ​មួយ​សម្រាប់​ឲ្យ​រូបគេ​បាន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​មនុស្ស​ធំ​។​

​លោក​អគ្គលេខាធិការ​បញ្ជា​ក់ថា ពួកគេ​ល្អ​ទាំង​បច្ចេក​តេស្ត ទាំង​អំណត់ ទាំង​កម្លាំង​។ ពេលនេះ ប៊ុន កេ​ន្នី ដែលជា​កីឡាករ​ឆ្នើម​នោះ ក៏​មិនមាន​បញ្ហា​ដៃ​ដែរ លោក​ជឿថា គេ​នឹងធ្វើ​បានល្អ​ទៀត​ជាមិនខាន​៕L ដោយ​៖ រ៉ូ​ហ្សា​