វាយ​នឹង​រំពាត់​ដោយសារ​រួមភេទ​ជាមួយ​ក្មេងស្រី​អនីតិជន​

646
ចែករម្លែក
  • 347
    Shares

បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់នៅប្រទេសឥណ្ឌូនេស៊ីបានអង្វរសុំការអាណិតអាសូរបន្ទាប់ពីទើបតែបានទទួលការវាយនឹងរំពាត់ចំនួន៥ដងប៉ុណ្ណោះ នៃចំនួនដែលត្រូវវាយនឹងរំពាត់បន្ថែមទៀតចំនួន៩៥ដង ។

គាត់និងបុរសម្នាក់ទៀតដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសដូចគ្នានេះ ត្រូវបានដាក់ទោសដោយវាយនឹងរំពាត់ចំនួន១០០ដង និងដាក់គុក៥ឆ្នាំនៅខេត្ត អាស(Aceh)ដែលអនុវត្តច្បាប់សាសនាអ៊ីស្លាមដ៏តឹងរឹង កាលពីថ្ងៃពុធទី១២ធ្នូ។

ខណៈដែលបុរសម្នាក់បានយំស្រែកដោយការឈឺចាប់នោះ ម្នាក់ផ្សេងទៀតបានស៊ូទ្រាំនឹងការវាយដោយនៅស្ងៀម នៅពេលដែលឈាមហូរចេញខ្លួនពីប្រាណរបស់គាត់។

បុរសម្នាក់បានរួមភេទជាមួយកូនស្រីមិនទាន់គ្រប់អាយុ ដែលជាកូនស្រីរបស់ប្រពន្ធក្រោយរបស់គាត់ខណៈពេលដែលបុរសម្នាក់ទៀតបានរួមភេទជាមួយក្មេងស្រីអ្នកជិតខាងដែលមិនទាន់គ្រប់អាយុ។

ការដាក់ទោសតាមច្បាប់អ៊ីស្លាមគឺជាធម្មតាសម្រាប់បទល្មើសជាច្រើននៅតំបន់នៅកោះស៊ូម៉ាត្រាដែលរួមមាន ការលេងល្បែងស៊ីសង ការផឹកស្រា និង​ស្រលាញ់ភេទដូចគ្នា ឬទំនាក់ទំនងក្រៅពីអាពាហ៍ពិពាហ៍។ វាជាខេត្តតែមួយគត់ នៅប្រទេសឥណ្ឌូនេស៊ីដែលដាក់អនុវត្តច្បាប់អ៊ីស្លាមនេះ ។

មនុស្សអាយុ១៨ឆ្នាំ គឺ ចាត់ទុកជាវ័យគ្រប់គ្រាន់ក្នុងផ្លូវច្បាប់ នៅឥណ្ឌូនេស៊ី ទោះយ៉ាងនេះក្តីមនុស្សអាយុ១៦ឆ្នាំ ក៏អាចរៀបការបានជានឹងការអនុញ្ញាតពីឪពុកម្តាយ។

ការដាក់ទោសដោយវាយ១០០ដងនេះ ត្រូវបានអនុវត្តចំពោះបទល្មើសធ្ងន់ធ្ងរបំផុតហើយ អ្នកទាំង២នាក់នេះ ត្រូវបានកាត់ទោសឱ្យជាប់គុក៥ឆ្នាំ៕ដោយ៖សុខា/sn

បុរសម្នាក់ក្នុងចំណោមបុរសទាំងនេះ បានសែ្រយំសុំមេត្តា ខណៈដែលម្នាក់ទៀតទទួលយកការវាយនឹងរំពាត់ ដោយគ្មានតវ៉ា ខណៈដែលឈាមហូរចេញពីខ្លួន