វាសនា វាស-ស្នា សំ. បា. ( ន. ) ចរិយា ឬ ចរិតដែលអប់រំសន្សំទុកឬកប់ទុកក្នុងចិត្ត, ចរិយាដែលថ្នឹកស៊ប់ស៊ាំជាប់ជាទម្លាប់កែប្រែឬកម្ចាត់ចោលពុំបាន, បុព្វចរិយានៃកាយ ប្រយោគនិងវចីប្រយោគ : មនុស្សមានវាសនាខុសគ្នា ។ ពាក្យនេះខ្មែរច្រើនប្រើ សំដៅសេចក្ដីថា “សំណាង, ព្រេងសំណាង, ភ័ព្វព្រេង; បុណ្យភ័ព្យ” : មានវាសនាល្អ, វាសនាអាក្រក់ (សរសេរក្លាយជា វាស្នា តាមសូរសំនៀងនិយាយក៏មាន សម្រាប់ប្រើក្នុងកាព្យក៏មាន) ។
វ៉ាលិស បារ. ( ន. ) (Valise; អ៊ីតាលី Valigia) ហិបតូចស្រាល ធ្វើដោយស្បែកសម្លាប់ ឬធ្វើដោយសំពត់សាច់ក្រាស់ជាដើម មានដៃយួរបាន សម្រាប់ដាក់អីវ៉ាន់ស្រាលៗ មានសម្លៀកបំពាក់ជាដើម : វ៉ាលិសស្បែក ។
វាស់ ( កិ. ) ស្ទង់ប្រមាណ, ស្ទង់ខ្នាត ដោយរង្វាស់ : វាស់ដី, វាស់ទទឹងបណ្ដោយ, វាស់កម្ពស់ ។ វាស់ព្រឹក ទាល់ព្រឹក, វាល់ព្រឹក ។ វាស់វែង វាស់ឲ្យដឹងប្រវែង; វាស់ឲ្យដឹង សព្វគ្រប់ ។ វាស់ល្ងាច ទាល់ល្ងាច, វាស់ល្ងាច ។
វាគ្មិន សំ. ( គុ. ) ដែលប៉ិននិយាយ, ដែលចេះនិយាយពីរោះ ។ ន. អ្នកឈ្លាសសម្តី; អ្នកមានសម្តីថ្វីមាត់, អ្នកពូកែសម្តី : សូមលោកថ្លែងការណ៍ចុះ ព្រោះលោកជាវាគ្មិន មានល្បីណាស់ ។
វគ្គ វ័ក បា.; សំ. ( ន. ) (វគ៌) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា : វគ្គអក្សរ, សេចក្ដី ច្រើនវគ្គ ។ វគ្គក្ខរៈ (វ័ក-គ័ក-ខៈរ៉ៈ; បា. វគ្គក្ខរ < វគ្គ + អក្ខរ) អក្សរក្នុងវគ្គ គឺព្យញ្ជនៈ ២៥ តួ តាំងពី ក ដល់ ម ចែកជាវគ្គមាន ៥ គឺ វគ្គក, វគ្គច, វគ្គដ, វគ្គត, វគ្គប, តាំងពី រៀងទៅ ហៅថា អក្សរសេសវគ្គ ឬ អក្សរអវគ្គ (ព. វ.) ។ វគ្គព័ន្ធ (វ័ក-គៈព័ន; បា. –ពន្ធ) ការចងបាច់គ្នាឬរួមគ្នាជាពួក : ធ្វើវគ្គព័ន្ធ ។
វស្សា វ័ស-សា បា.; សំ. ( ន. ) (វស្ស; វឞ៌, វរ្សា) ឆ្នាំ; ភ្លៀង; រដូវភ្លៀង ។ កាន់វស្សា ឬ ចាំវស្សា នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់បព្វជិតពុទ្ធសាសនិក ។ ខែវស្សា ខែមានភ្លៀង (ព. ផ្ទ. ខែប្រាំង) ។ ចូលវស្សាប្តេជ្ញាថា នៅក្នុងរដូវភ្លៀងក្នុង ទីមានកំណត់របស់ភិក្ខុសាមណេរ ។ ចេញវស្សា នៅចាំវស្សាគ្រប់គ្រាន់តាមកាល កំណត់ហើយ ។
សង្គម សង់-គំ ឬ–គៈមៈ សំ. បា. ( ន. ) ការជួបជុំគ្នា, ការប្រជុំគ្នា ; ការរាប់រកគ្នា, ការប្រមូលរួបរួមផ្តុំមនុស្សឬសត្វ : សង្គមមនុស្ស, សង្គមសត្វ ។ វេវ. សង្គតិ ។ សង្គមកិច្ច (សង់គៈមៈកិច ឬ សង់គំ-ម៉–) កិច្ចការក្នុងសង្គមឬរបស់សង្គម; កិច្ចការដែលធ្វើឡើង ដើម្បីជួយយឹតយោងសង្គមមនុស្សឲ្យបានសុខចម្រើន ។ ឈ្មោះក្រសួងរដ្ឋមន្ត្រីមួយ កាន់កាប់មុខការដូចពោលខាងលើនេះ : ក្រសួងសង្គមកិច្ច ។
សង្គ្រាម សង់គ្រាម សំ.; បា. ( ន. ) (សង្គាម) ចម្បាំង, ទ័ព, សឹក : ស្រុកកើតសង្គ្រាម ។ សង្គ្រាមជ័យ ជ័យរបស់សង្គ្រាម, ការឈ្នះចម្បាំង (ការច្បាំងឈ្នះ) ។ សង្គ្រាម យោធា (សង់គ្រាមៈ–) ពួកទាហានដែលចូលកាន់សង្គ្រាម, ពួកទាហានដែលកំពុង តយុទ្ធ ។ សង្គ្រាមសីរ្ស (សង់គ្រាមៈ-សេ; សំ. សង្គ្រាម + ឝីឞ៌) ក្បាលទ័ព, ទ័ពស្រួច; ទីជាប្រធាននៃទ័ព, សមរភូមិសំខាន់ ។ល។
សិរី –រ៉ី បា.; សំ. ( ន. ) (ឝ្រី) លម្អដែលគួរឲ្យស្រឡាញ់; សួស្ដី, ស្រីសួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, បុណភ័ព្យ, ភ័ព្យព្រេង, សំណាងល្អ; ព្រេងសំណាងល្អ; ទ្រព្យ; ការមានបាន, លាភ; ឥស្សរភាព, តេជះ , អំណាច; រាជស័ក្ដិ; ទិព្យស័ក្ដិ; ភគវតី; លក្ស្មី ។ល។ : មានសិរី, ឡើងសិរី; សិរីជាលំនៅនៃភោគៈ ។
សង្វាស សង់ ឬ ស័ង-វ៉ាស សំ. បា. ( ន. ) (សំវាស) ការនៅរួមគ្នា, ការនៅជា មួយគ្នា; ការរួមបវេណី : មានសង្វាសស្មើគ្នា; រួមសង្វាស ។ បើដាក់រួមភ្ជាប់ជាមួយនឹង សព្ទដទៃ ច្រើនប្រើ សំវាស ជាង សំវាសត្ថេនកៈ (ស័ងវ៉ាស័ត-ថេន៉ៈកៈ) ការលួច សង្វាស គឺសាមណេរដែលបួសត្រឹមត្រូវតាមច្បាប់ ហើយក្លែងខ្លួនជាភិក្ខុចូលធ្វើ កិច្ចផ្សេងៗ ស្មើគ្នានឹងពួកភិក្ខុ (ម. ព. ថេយ្យសំវាសកៈ, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង) ។
សង្ឃឹម ( កិ. ) នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដី កក់ក្ដៅក្នុងចិត្តទុកជាមុន : សង្ឃឹមថាមុខជានឹងបាន; ម្តាយសង្ឃឹមកូន ។ ព. កា. ថា : ម្តាយសង្ឃឹមកូន បងនិងប្អូនទាំងពីរប្រាណ ថាមុខជានឹងបាន ថែរក្សាមាតាចាស់ ។ ឥឡូវខុសបំណង បែរជារងឯកម្មក្រាស់ លំបាកពន់ពេកណាស់ ព្រោះកម្មចាស់ របស់ខ្លួន ។ ប្រើជា ន. ផងក៏បាន : មានសង្ឃឹម, អស់សង្ឃឹម ។
ហិង្សា ហិង-សា សំ. បា. ( ន. ) (ហឹសា) ការបៀតបៀន, ការពាធា, ការធ្វើអាក្រក់ រកគ្នា, ការធ្វើទុក្ខគ្នា : មនុស្សត្រូវកុំឲ្យមានហិង្សារកគ្នា ។
ហោះ ( កិ. ) ទៅឯអាកាស, អណ្តែតទៅឯអាកាស: ទេវតាហោះ, យក្សហោះ ។ ព. ប្រ. ទៅមកភ្លែតចុះភ្លែតឡើងឬប៉ើចចុះប៉ើចឡើង : ក្នុងមួយថ្ងៃៗគ្មាននៅផ្ទះទេចេះ តែហោះចុះហោះឡើងពីនេះទៅនុះពីនុ៎ះទៅឯណោះ ! ។ ហោះធ្យាន ទៅតាមផ្លូវ អាកាសដោយអំណាចធ្យានឬដោយឫទ្ធិនៃធ្យាន (ម. ព. ធ្យាន ផង) ។ ហោះហើរ ហោះលឿនភ្លែតដូចបក្សីហើរ ។ គោមហោះ គោមធ្វើដោយក្រដាសស្តើងរាងធំ ច្រឡោបាតជិត មាត់ច្រហ, លឿនទៅឯអាកាសដោយកម្លាំងផ្សែងបំប៉ោងឡើងច្រាន ឲ្យអណ្តែតទៅ ។ យន្តហោះ យន្តមានមនុស្សជិះអណ្តែតលឿនទៅតាមអាកាស (អាកាសយាន) ។ល។
ហាប់ ( គុ. ) ណែន, ណែនរឹងច្រឹះ; ណែនក្តន់មិនជ្រោកមិនជ្រាយ : ដីហាប់; សាច់ហាប់ ។ ឈឺហាប់ថ្ងាស ឈឺធ្ងន់ខ្លាំងឡើងសាច់ថ្ងាសហាប់រលោង ។
ហុង ( កិ. ) មូររុំព័ទ្ធជាសំណុំ, ជាដុំមូល : ហុងអំបោះ ។ ខ្ចប់ដោយក្រដាសឲ្យជា កញ្ជប់រាងមូលឈរឬចងក្របួចសំពត់ឲ្យជាថង់រាងមូលឈរច្រកគ្រាប់អ្វីៗ : ហុងស្ករ-ស, ហុងអង្ករ ។ ចម្អិនសាច់ជ្រូកដោយគ្រឿងផ្សំស្រដៀងនឹងខ : ហុងសាច់ ជ្រូក ។ គុ. សាច់ជ្រូកហុង ។ ( ន. ) សាច់ជ្រូកដែលចម្អិនដោយផ្សំគ្រឿងស្រដៀងនឹងខ : ហុងជ្រូក ។ រមូរសរសៃអំបោះឬខ្សែឆ្មារដែលមូររុំព័ទ្ធជាដុំមូល : អំបោះមួយហុង ។ គុ. ដែលហុងហើយ : អំបោះហុង; ជ្រូកហុង ៕ ដកស្រង់ពីវចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត