វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ខេត្តស្ទឹងត្រែង​នឹង​បង្ហូរទឹក​ចេញពី​ទំនប់​យប់​នេះ​

414
ចែករម្លែក
វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ខេត្តស្ទឹងត្រែង​នឹង​បង្ហូរទឹក​ចេញពី​ទំនប់​យប់​នេះ​(រូបថតមន្ទីរព័ត៌មាន)

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​នៅឯ​ខេត្តស្ទឹងត្រែង​វិញ​នៅ​រសៀល​ថ្ងៃទី​៩​ខែសីហា​នេះ​ក្រុមហ៊ុន​បានបញ្ជាក់​ពី​ផែនការ​ក្នុងការ​ប្រតិបត្តិ​ការបើក​ច្រកទ្វារ​ទំនប់​បង្ហៀរ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​ដោយសារ​ខ្សែទឹក​ខាងលើ​នៃ​ទន្លេ​ស្រែ ពក មាន​ភ្លៀង​ធ្លាក់​ខ្លាំង​គ្រប់​តំបន់​បាន​បន្ត​កើនឡើង​នៃ​លំហូរ​ទឹក​ឥតឈប់ឈរ​មកដល់​ផ្នែក​ខាងក្រោម ។​


​ប្រភព​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​៩ ខែ សីហា​នេះ​វេលា​ម៉ោង​៨​យប់ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នឹង​បើកទ្វារ​ទំនប់​បង្ហៀរ​បង្ហូរទឹក​១.៨០០ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី បូក​រួមទាំង​ច្រកទ្វារ​តួប៊ីន​២.០០០ ម៉ែត្រ គូប ក្នុង​មួយ​វិនាទី ។ តាម​ការរំពឹងទុក​លំ​ហូរ​ទឹក​អាច​កើនឡើង​ជាង​៤.០០០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ។ ក្រុមហ៊ុន​បាន​ផ្ញើ​របាយការណ៍​ជូនដំណឹង​តាមរយៈ​សារ អ៊ី​ម៉ែ​ល ជូន​អគ្គិសនី​ជាតិ​កម្ពុជា ក្រសួង​រ៉ែ​និង​ថា​ម ពល និង​មន្ទីរ​ធនធាន ទឹក និង​ឧតុនិយម​ខេត្ត​រួចហើយ ៕​សរន