វិជ្ជមាន​វីរុស​ខូ​វីដ​១៩រកឃើញ​បួន​នាក់ថ្មី​បន្ថែមទៀត​

177
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រសួងសុខាភិបាល​បាន​ជូន​ព័ត៌មាន​នៅ​រាត្រី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​នេះ នូវ​ការរកឃើញ​មនុស្ស​បួន​នាក់​ទៀត​ដែលមាន​វិជ្ជមាន​វីរុស​ខូ​វីដ​១៩​។​គឺ​បុរស​ពីរ​នាក់​ជា​ខ្មែរ​មកពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​បុរស​ពីរ​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី​។​ចំនួន​ថ្មី​នេះ​បានធ្វើ​ការរកឃើញ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៨​ខែមីនា​នេះ​មាន​ចំនួន​៣៧​នាក់​។​


​ករណី​ថ្មី​នេះ​មាន​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់ អាយុ​៦០ និង​៦៤​ឆ្នាំ នៅ​ខេត្តកំពត និង​ជនជាតិខ្មែរ​ពីរ​នាក់ អាយុ​៧១ និង​៥២​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ​។​
​សូម​រំលឹកថា​មនុស្ស​បួន​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​យប់​ថ្ងៃនេះ​គឺ ពីរ​នាក់​ដែលជា​ជនជាតិ​ម៉ាឡេស៊ី ត្រូវបាន​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ប្រកាស​នៅក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ព្រឹក​មិញ​ម្តង​រួចមកហើយ​។​
​សូម​អាន​សេចក្តី​ជូន​ព័ត៌មាន​៖​