វិជ្ជមាន​, វិជ្ជា​, វីរ​, វង្វេង​, វិទ្ធង្សនា​, វិវាទ​, ថ្វីមាត់​, ថ្វីបើ​, ថ្វីគំនិត​, សំណព្វ​, សំណង់​, សំណៅ​, សំណួរ​, សំណាញ់​, សំណាង

2143
ចែករម្លែក

​វិជ្ជមាន វិច​-​ជៈ​មាន​បា​. ( គុ​.) ដែល​កំពុងមាន​នៅឡើយ​, ធរមាន​៖ ច្បាប់​វិជ្ជមាន ឬ​វិជ្ជមានប្បញ្ញត្តិ (–​ន័​ប​-​ប័​ញ​-​ញ៉ា​ត់​) បញ្ញត្តិ​ដែល​មិនទាន់​លើក លែង​។ ព​. កា​. ថា​៖ វា​ហ៊ាន​បំពាន​លើ ច្បាប់​វិជ្ជមាន​ឥត​ខ្លា​ចឥត​ក្រែង​ធ្វើតាម ទំនើង​ទើងមើង​ជាក់ស្តែង​បងប្អូន វា​ឯង​ក៏​ខឹង​ក្តៅ​ដែរ​។ ព​. ផ្ទ​. អវិជ្ជមាន​, អធរមាន​។​
​ ​
​វិជ្ជា វិច​-​ជា​បា​. ឬ​សំ​. ( ន​. ) សេចក្តី​ដឹង​ច្បាស់​, ការចេះដឹង​, ចំណេះ​, វេទមន្ត​, មន្តអាគម​៖ វិជ្ជាលេខ​, វិជ្ជា ពេទ្យ​។ (​ព​. កា​.)៖ អ្នករៀន​ទាំងឡាយ ប្រយ័ត្ន​រាយមាយ ព្រោះ​ក្តី​សល់វ៉ល់​ត្រូវ ខាំមាត់​រៀនចំណេះ​សាកល​ឱ្យ​ត្រាតែ ដល់ត្រើយ​ត្រាណ​វិទ្យា​។ វិទ្យា​ជា​ទ្រព្យ​ប្រើ​បាន​គ្រប់សព្វ លើស​ទ្រព្យ​នានា​អ្នក មានទ្រព្យ​ស្រាប់​អាប់​ឥត​វិជ្ជា​មិត្តភក្តិ​ផង គ្នា​គេ​ច្រើន​មើលងាយ​៘​
​ ​
​វីរ –​រ​សំ​. បា​. ( គុ​. ) ដែល ខ្ជាប់ខ្ជួន​, មួន​មាំ​, រ៉ឹង​ប៉ឹង​, អង់អាច​, ក្លាហាន​, ក្លៀវក្លា​, មោះមុត​, ខ្លាំងពូកែ់ ដែលមាន​ព្យាយាម​ខ្ជាប់ខ្ជួន​។ ន​. អ្នក អង់អាច​, ក្លៀវក្លា​,​អ្នក​ចម្បាំង អ្នកប្រាជ្ញ​។ វីរជន​ជន​អង់អាច​,…​។ វីរបុរស​បុរស អង់អាច​,….​។ វីរភ័ដ​អមាត្យ​អង់អាច​,​មេទ័ព​។ វីរភាព​ភាព​ដែល​អង់អាច​, ដំណើរ​អង់អាច​។ វីរសេនា​សេនា មោះមុត​, សេនា​ខ្លាំងពូកែ​៘​
​ ​
​វង្វេង ( កិ​. ) ភ្លេច​ឬ​ភ័ន្ត​ស្មារតី​, ភ័ន្ត​ផ្លូវ​, ភ័ន្ត​ដំណើរ​គ្នា​, ច្រឡំ​ចាំ​ពុំបាន​, ស្រវឹងចិត្ត​ជ្រប់​៖ វង្វេង កាម​ស្រវឹង កាមគុណ​។ វង្វេងគ្នា​បែក​មិន​ចួប​គ្នា ក្នុង​វេលា​ដើរ​ដំណើរ ព្រោះ​ភ័ន្តច្រឡំ ផ្លូវ​។ វង្វេងចិត្ត​ភ័ន្ត​ចិត្ត​។ វង្វេងជាតិ ភ័ន្ត​កំណើត​ទៅ​កើត​តាម​យថាកម្ម​ខុស បំណង​។ វង្វេងទិស​ភ័ន្ត ច្រឡំ​ទិស​។ វង្វេងផ្លូវ​ភ័ន្តច្រឡំ​ផ្លូវខុស​បំណង ដែល ត្រូវ​ទៅ​។ វង្វេងស្មារតី​ភ័ន្ត​ស្មារតី​ចាំៗ ភ្លេចៗ ឬ​បាត់ៗ​ឃើញៗ​៘​
​ ​
​វិទ្ធង្សនា វិត​-​ធង់​-​សៈ​ន៉ា​បា​. ( ន​. ) (​វិ​ទ្ធំ​សន​, វិទ្ធំសនា​) ការ​កម្ចាត់​, ការ​កម្ចាត់​បង់​, ការ​កំចោករោក​, ការ រម្លំ​រម្លាយ​, ការបំផ្លិចបំផ្លាញ​, អំពើ បំបះបំបោរ ដើម្បី​រំលំ​រំលើង​របប គ្រប់គ្រង​រដ្ឋ​៖ ធ្វើ​វិទ្ធង្សនា​, ប្រើ កលឧបាយ​ដោយ​វិទ្ធំសនា​។ វិទ្ធំសនា​
​ ​
​វិវាទ សំ​. បា​. ( ន​. ) ដំណើរ ទាស់ទែង​គ្នា​, ដំណើរ​ឈ្លោះប្រកែក​គ្នាៈ មាន​វិវាទ​, កើត​វិវាទ​នឹង​គ្នា​។ វិវាទកម្ម អំពើ​វិវាទ​។ វិវាទការណ៍ ឬ​វិវាទមូល (–​ទៈ –) ហេតុដែល​នាំឱ្យ​កើត​វិវាទ​, ដំណើរ​វិវាទ​។ វិវាទការី (–​កា​រ៉ី​) អ្នក ហៃ​ឈ្លោះ (​បើ​ស្ត្រី​ជា​វិវាទការិនី​) ។ វិវាទបក្ខ ឬ​–​បក្ស (–​ទៈ​ប៉័ក​) ពួក​អ្នក វិវាទ​, គូវិវាទ​។​វិវាទព័ស្តុ ឬ –​វត្ថុ (–​ទៈ​ព័ស​ឬ –​ទៈ​វ័ត​-​ថុ​) រឿង​ឬ​ដំណើរ វិវាទ​។ វិវាទាធិករណ៍ (​សំ​. បា​. វ្ពិ​វាទ + អធិករណ​) អធិករណ៍​ដែល​កើត ព្រោះ​ដំណើរ​ទាស់ មាត់ពាក្យ​គ្នា​, ការ កើតក្តី​ព្រោះតែ​សម្តី​។​
​ ​
​ថ្វីមាត់ ( ន​. ) សម្តី​ពុះពារ​, ទម្លុះទម្លាយ​ត្រាតែ​កើតការ​, ត្រាតែ សម្រេចប្រយោជន៍​ ៖ ការ​នេះ​កើត ដោយសារ​ថ្វីមាត់​នៃ​លោក​អ្នកធំៗ​។ សម្តី​ថ្វីមាត់​សម្តី​ដ៏​ជំនាញ​អាចឱ្យ​សម្រេច ការ​បាន​។ រ​. ស​. ថា​ថ្វី​ព្រះ​ឱស្ឋ​។​
​ ​
​ថ្វីបើ ( និ​. ) ទោះបីបើ​, បើទុកជា​… ក៏ដោយ​ ៖ ថ្វីបើ​ខ្ញុំ​ឈឺ​ប៉ុណ្ណឹង​ខ្ញុំ​គង់​ខំប្រឹង​ធ្វើការ​ខាងមុខ ខ្ញុំ​ឱ្យបាន ហើយ​ស្រេច​ដូចជា​អ្នក​រាល់គ្នា​ដែរ​។​
​ ​
​ថ្វីគំនិត ( ន​. ) ផ្លូវ​គំនិត​ដ៏ មោះមុត​, ដ៏​ប៉ិនប្រសប់​, ដ៏​ជំនាញ​៖ ការ​រាវរក​ផ្លូវ​រក​ឧបាយ​ឱ្យ​សាធារណ ជន​បាន​សុខ​ចម្រើន​ជា​ថ្វីគំនិត​នៃ​អ្នក ប្រាជ្ញ​។​
​ ​
សំណព្វ –​ណ​ប់ ( គុ​. ) ដែល ពេញ​សព្វគ្រប់​ក្នុង​ចិត្ត​, ដែល​គាប់ចិត្ត​, ដែល​គាប់គួរ​,​ដែល​ឥត មាន​ទាស់ អធ្យាស្រ័យ​៖ ព្រះ​មហេសី​សំណព្វ​, សិស្ស​សំណព្វ​, កូន​សំណព្វ (​ធ្លាប់ប្រើ មក​ថា​សំណ​ប់​, ប៉ុន្តែ​កែ​ជា​សំណព្វ​វិញ ដើម្បី​ឱ្យស្រប​នឹង​ពាក្យ​ដើម​ដែលជា កិរិយាសព្ទ​ថាស​ព្វ​, ម​. ព​. សព្វ​កិ​.​ផង​)​។​
​ ​
​សំណង់ ( ន​. ) ការសង់​, ការកសាង​, ការប្រជុំ​ផ្តុំ​គ្រឿង​ស​ម្កា​រៈ ធ្វើឱ្យ​កើត​បានជា​លំនៅ​ជាដើមៈ សំណង់ ផ្ទះ​, ពិនិត្យមើល​សំណង់​ព្រះវិហារ​, គ្រឹះស្ថាន​, ប្រាសាទ​ឬ​ស្ពាន​ជាដើម ដែល​គេ​បាន សង់​រួចហើយៈ គួរ​កោត​-​សរសើរ​ប្រាសាទ​ថ្ម​នគរវត្ត​ដែលជា សំណង់​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​។​
​ ​
​សំណៅ ( ន​. ) ការដែល ចម្លង​ពី​សេចក្តី​ដើម​, ពី​សំបុត្រ​ដើម​, ពី​ច្បាប់ដើម​ទុកជា​សម្គាល់​៖ បាន​ចុះ សំណៅ​ទុក​ត្រឹមត្រូវ​ហើយ​។ ប្រើ​ក្លាយ ជា​កិ​. ក៏មាន “​ចម្លង​ពី​សេចក្តី​ដើម​ទុក ជា​សម្គាល់​”៖ ស្មៀន​បាន​សំណៅ​សំបុត្រ នេះហើយ​ឬ​នៅ ? (​និយាយថា​សំញៅ ក៏មាន​ប៉ុន្តែ​មិនសូវ​ប្រើ​) ។​
​ ​
​សំណួរ ( ន​. ) ពាក្យសួរ , សេចក្តី​សួរសុខទុក្ខ​ដោយ​សរសេរ សំបុត្រ ឬ​ផ្តាំ​នឹង​អ្នកដទៃ (​ច្រើន​សរសេរ សំនួរ​ជាង​)៖ កូន​ខ្ញុំ​តែងមាន​សំណួរ មក​រឿយៗ​ប្រាប់ថា​សុខ​សប្បាយ​ទេ​។ ប្រើ ដូចជា​គុ​. ក៏បាន​៖ សំបុត្រ​សំណួរ​។ ធ្លាប់​សរសេរ​ជា​សំនួរ​ខ្លះ​មកហើយ ប៉ុន្តែ​ត្រូវ​សរសេរ​ជា សំណួរ​វិញ​ឱ្យ ដូច​ពាក្យ​ឯទៀត​។​
​ ​
សំណាញ់ ( ន​. ) នេ​សា​ទុប​-​ករ​ណ៍​មួយ​ប្រភេទ​ត្បាញ​ដោយ​ខ្សែ អំបោះ​ប្រទាក់​ជា​ក្រឡា​តូចៗ​, ប៉ែក​ខាង ក្រោម​រីក​ញែក​ធំ​មាន​ដុំ​សំណ​តូចៗ ដោត​ភ្ជាប់​ត្រង់​ទីបំផុត​ជុំវិញ​ហៅថា​ជើង , ប៉ែក​ខាងលើ​ហៅថា​ត្បូង​រួម​ក្របួច ចូល​ជាប់​ជាមួយគ្នា​, ត​ពី​ត្បូង​នោះ​មាន ខ្សែ​ធំ​មួយ​វែង​, សម្រាប់​ចាប់​ឆ្មូល​គ្រវែង ទៅក្នុង​ទឹក (​ហៅថា​បង់​) គ្រប​ក្រសោប យក​មច្ឆជាតិ​ ៖ បង់សំណាញ់​, ត្រី សំណាញ់​។ ឆ្មា​បង់សំណាញ់ (​ព​. ប្រ​.) ឆ្មា​លោត​គ្រវែង​ខ្លួន (​ដូច​គេ​បង់ សំណាញ់​) ។ ព​. ទ​. បុ​. សំណាញ់​ចុះ​ទឹក (​គង់​បាន​ត្រី​ខ្លះ​ពុំខាន​) ធម្មតា​កិច្ចការ តែ​ចាប់ធ្វើ​គង់​បាន​ប្រយោជន៍​ខ្លះ​ពុំខាន​។​
​ ​
​សំណាង ( ន​. ) អំពើ​ដែល កសាង​, ភ័ព្វព្រេង​, ព្រេង​ពី​នាយ​៖ សំណាងល្អ​, សំណាងអាក្រក់​, សំណាង តិច​។ មានសំណាង​មានភ័ព្វ​ព្រេង​ល្អ​, មានបុណ្យ​ភ័ព្វ​ពី​ព្រេងនាយ​មក ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​