វិទ្យាល័យព្រែកឯង ប្រារព្ធពិធី អបអរសង្រ្កានលើកដំបូងនៅថ្ងៃទី៤ មេសា

813
ចែករម្លែក
  • 31
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
វិទ្យាល័យព្រែកឯង និងរៀបចំសង្រ្កាន្តលើកដំបូង ក្រោមវត្តមានតារាសម្តែង តារាចម្រៀង ជាច្រើនដួងនិងចូលរួមអង្រួនកម្មវិធី អោយកាន់តែមានភាព សប្បាយ រីករាយ បន្ថែមទៀត នេះបើយោងតាមការអោយដឹងពីថ្នាក់ដឹកនាំវិទ្យាល័យព្រែកឯង រួមជាមួយលោកគ្រូអ្នកគ្រូ។ ព្រឹត្តិការណ៍នេះនិងរៀបចំឡើងនៅក្នុងបរិវេណវិទ្យាល័យ ព្រែកឯង ថ្ងៃព្រហស្បតិ៍ ទី៤ មេសា ២០១៩ ។

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ គណៈគ្រប់គ្រងនៃវិទ្យាល័យព្រែកឯង ព្រមទាំង អតីត សិស្សវិទ្យាល័យនិងសិស្ស បាននិងកំពុងសិក្សារួមគ្នារៀបចំប្លង់ នៃទីតាំងកម្មវិធី ក្នុងបរិវេនវិទ្យាល័យ អោយមានសោភ័ណភាព។ នេះជាលើកទី១ ដែលវិទ្យា ល័យព្រែកឯង បានប្រារព្ធធ្វើឡើងក្នុងន័យចូលរួមថែរក្សាប្រពៃណីជាតិខ្មែរ ពិសេសបុណ្យ ជាតិធំៗនៃព្រះរាជាណាចក្រកម្ពុជា។

តាមគម្រោងការរៀបចំនោះ ឃើញមានយកមកនូវទម្រង់ល្បែង របាំកេរ្តី៍ពីដូនតា មកសម្តែងព្រមទាំងមានវត្តមានតារាប្រុសស្រី ល្បីឈ្មោះទាំងចម្រៀងសម្តែង កំប្លែង ផ្តុំគ្នាឡើងឆាកសម្តែង ចែករំលែកភាពសប្បាយរីករាយទទួលអំណរ ឆ្នាំថ្មីដែលខិត ចូលមកដល់ឆាប់ៗខាងមុខ។ អ្នកសិល្បៈចម្រុះ និងចូលរួមដោយ តារាចម្រៀង ឆ័យលី ដាឡែន, អ្នកនាង នី ម៉ាលីណា, តារាកំប្លែង ម៉ាដូណា, កញ្ញា ស៊ូ ដាណេ, កញ្ញា បេប៊ី, លោក អ៊ឹម ជីវ៉ា, កញ្ញាហេង ស្រីពេជ្រ, លោកយូឌីស្កូ, លោកយន សុភ័ក្រ, លោក គន់ រៀមរតនៈ , លោកជ័យ សុវ៉ាត តារាចម្រៀងសាន់ដេរ, កញ្ញាចែម ស្រីលក្ខណ៍ រួមនិងតារាសម្តែង តារាកំប្លែង ជាច្រើនដួងទៀត៕