វិទ្យាល័យ​ភ្នំពេញ​ថ្មី​ឥឡូវ​ខុសពី​មុន​!

3614
ចែករម្លែក

​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី​ពីមុន​ក៏​ធ្លាប់មាន​ច្រើនណាស់​ដែរ រហូតដល់​ទៅ​ដូរ នាយក​ពីរ​បី​ដង រួចមកហើយ ។ តែ​ក្រោយពី​មន្ទីរ​បាន ឱ្យ លោក​ណៅ រិទ្ធី មក​ធ្វើជា​នាយក ឃើញថា មាន​ភាពស្ងប់ស្ងាត់​មាន វិន័យ សណ្តាប់ធ្នាប់​មាន​សាមគ្គី ព្រោះ​លោក ណៅ រិទ្ធី ជា​គ្រូ​ជើងចាស់ មានបទពិសោធន៍ និង​ជាទីគោរពរ បស់​បុគ្គលិក​ទាំងអស់ ។ តែ​ដោយ សារ​ជំងឺ​ភ្នែក​លោក​ក៏​សុំ​ឈប់​ពី​ការងារ​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ ។

​នៅក្នុង​លិខិត​របស់​គ្រូបង្រៀន នៅ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ ថ្មី ដែល​សុំឱ្យ​នាយ​ខ្ញុំ ខ្សឹប​ដាក់​មេក្រូ បាន​រៀបរាប់​ឱ្យដឹងថា ក្រោយមក​លោក ឆាយ សុង​លី​ឡើងជា​នាយក វិទ្យាល័យ សម្តេច​ហ៊ុន សែន ភ្នំពេញ​ថ្មី ជំនួស​លោក ណៅ រិទ្ធី បានធ្វើឱ្យ​អ្វីៗ​ប្រែ​ប្រួស​ខុសពី មុន​ទាំងអស់ ។ លោកនាយក​ថ្មី​បាន យក​ក្មេងៗ​ដាក់​ជុំវិញខ្លួន​សុទ្ធតែ​ខ្វះ​បទ ពិសោធន៍ ដែល​ក្រុម​នោះ​ត្រូវបាន លោកគ្រូ អ្នកគ្រូ ហៅថា ក្រុម ឌ្ញ ដែល មាន​លោក​អ៊ុក វណ្ណៈ ជា​មេ ។ លោក​អ៊ុក វណ្ណៈ ជា​គ្រូ​កីឡា​បាន​ថ្នាក់​រហូតដល់​១២ ថ្នាក់​ឯណោះ ។ ឯ​គ្រូ​កីឡា​ដទៃ​បានតែ​២ ថ្នាក់​ប៉ុណ្ណោះ​។ លុយ​បានមកពី​កីឡា​បាល់ ទះ​ពានរង្វាន់​វេស​ស្ទឺ​ន​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​ត្រូវបាន លោក​អ៊ុក វណ្ណៈ ស៊ីដាច់ ។ ចំណែក​លោក ឆាយ សុង​លី ឥឡូវ​ក្តាប់ ការងារ​តែឯង មិន​ចែក​ការងារ​ដល់ នាយករង​ទេ គាត់​សុខចិត្ត​ប្រើ​ក្រុម ឌ្ញ ។

លោក​លី គាត់​ទៅណា​បាត់​៣ ទៅ​៤​ថ្ងៃ គាត់​មិនបាន​ប្រាប់​ទីចាត់ការ​ឱ្យបាន​ដឹង​ទេ ពេល​អ្នក​ក្រៅ​មកជួប អត់​ដឹង​ទាំងអស់ គ្នា​។ ធ្វើ​របៀបនេះ អត់​ត្រូវ​រដ្ឋបាល​ទេ​។ គាត់​បក្ខពួកនិយម ខុស​បច្ចេកទេស និង ខុស​រដ្ឋបាល​។ ដាក់​គ្រូបង្រៀន​បក្ខពួក គាត់​គឺ​គ្រូ​សីលធម៌ ពលរដ្ឋ​បឋមភូមិ សោះ​ឱ្យ​បង្រៀន​សីលធម៌ ថ្នាក់​ទី​១១ និង​បង្រៀន​ភាសា​ខ្មែរ​ថ្នាក់​ទី​១១ ទៀត​។ ចំណែក​គ្រូខ្មែរ​គេ​ជំនាញ​ពិតប្រាកដ​នៅ គរគោក រក​ថ្នាក់​បង្រៀន​មិនបាន​ផង តើ​ទង្វើ​ហ្នឹង​វា​ជា​អ្វី​ទៅ​?​។​
​ ​
​ពី​មុនពេល​ប្រជុំ​ម្តងៗ បាន ប្រកាស​ពី​ការ​ចំណូល​ចំណាយ​របស់ សាលា បុណ្យផ្កា លុយ​ផ្សារ លុយ​ផ្ញើ​កង់ ម៉ូតូ ….​ឥឡូវ​ស្ងាត់ឈឹង ។​
​ ​
​ការដូរ​ប្រធាន​បច្ចេកទេស​តាម មុខវិជ្ជា​នីមួយៗ គួរតែ​ជូនដំណឹង ឬ​ប្រាប់ ប្រធាន​មុន​បាន​ដឹងផង ព្រោះ​គាត់​ជា មនុស្ស​ដែរ​តើ គាត់​ជា​គ្រូបង្រៀន​ត្រឹម ត្រូវ ហេតុអ្វី​ធ្វើ​ស្ងាត់ៗ​អ៊ីចឹង ។​
​ ​
​នៅក្នុង​លិខិត​បាន​បន្តថា នៅមាន​រឿង​ច្រើន​រាប់មិនអស់​ទៀត ដែល​ក្រុម​យើងខ្ញុំ​មិនទាន់​និយាយ ទុក ពេលវេលា​ឱ្យ​លោក​ឆាយ សុង​លី ភ្ញាក់ ខ្លួន​ខ្លះ ។ តែ​លោ​កលី និង​ក្រុម​របស់ខ្លួន រឹតតែ​ផ្គើន​ថែមទៀត ដោយបាន​ដើរ វាយប្រហារ​ពាក្យសម្តី​អសុរោះ​ច្រើនណាស់​ដល់​បុគ្គលិក ទូទៅ ។ សូម​លោក លី គិតគូរ​ឡើងវិញ​ពី​តម្លាភាព​ពី​ឋា​នា​នុ ក្រម​របស់​គ្រូៗ​ទាំងអស់​ផង ។ លោក​លី គួរតែមាន​ចរិត​ពីរ គឺ​ចរិត​ជា​មូលដ្ឋាន និង​ចរិត​មហាជន និង​មានធម៌​៤ គឺ​មេត្តា ករុណា ឧបេក្ខា និង​មុទិតា​ជាប់​នៅ​ខ្លួន ទើប​ក្លាយជា​មេដឹកនាំ​ល្អ ៕ ដោយ​៖ នាយ​ឫទ្ធី​ស័ក្តិ​
​ ​