វិទ្យាល័យ​១០​មករា​១៩៧៩ ក្រុង​សៀមរាប បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩

983
ចែករម្លែក
  • 4
    Shares

​ដោយ:​បាយ័ន​/​សៀមរាប ៖ នៅ​វិទ្យាល័យ​១០​មករា​១៩៧៩ ក្រុង​សៀមរាប ខេត្តសៀមរាប បានរៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩ ដែល​ស​បញ្ជាក់ថា ថ្ងៃទី​១ ខែវិច្ឆិកា ជា​ថ្ងៃ​ចូលរៀន​របស់​សិក្សា​នុ​សិស្ស​ទូទាំងប្រទេស ចាប់ពី​ថ្នាក់​ម​តេ្ត​យ្យ​រហូតដល់​មធ្យមសិក្សា​។​

បើតាម​របាយការណរ​ប​ស់លោក គឹម ឡេង នាយក​វិទ្យាល័យ​១០​មករា​១៩៧៩ បាន​បញ្ជាក់ថា វិទ្យាល័យ​១០​មករា​១៩៧៩ ដែល​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នាពេលនេះ គឺមាន​សិស្សានុសិស្ស​សរុប​ចំនួន​៤៧៤៤​នាក់ ក្នុងនោះ​សិស្សស្រី​ចំនួន​២៣៩០​នាក់ ។​

របាយ​ការ​របស់​សាលា​បាន​និយាយថា ក្នុងចំណោម​នោះ​មាន​ថ្នាក់​ចំនួន​៨០​ថ្នាក់ ដោយ​ចែកចេញជា ថ្នាក់​ទី​៧ មាន​ចំនួន​១២​ថ្នាក់ , ថ្នាក់​ទី​៨ មាន​ចំនួន​១០​ថ្នាក់ ,​ថ្នាក់​ទី​៩ មាន​ចំនួន​១០​ថ្នាក់ ,​ថ្នាក់​ទី​១០ មាន​ចំនួន​១៤​ថ្នាក់ ,​ថ្នាក់​ទី​១១ មាន​ចំនួន​១៦​ថ្នាក់ ,​និង​ថ្នាក់​ទី​១២ មាន​ចំនួន​១៨​ថ្នាក់ ។​

លោកនាយក​បានលើកឡើង​ដែរ​ថា ឆ្នាំ​សិក្សា​ចាស់​មាន​សិស្ស​បោះបង់ចោល​ការសិក្សា​ចំនួន​៨០​នាក់​ក្នុងនោះ​សិស្សស្រី​ចំនួន​៣៤​នាក់ សិស្ស​ត្រួតថ្នាក់​ចំនួន​៦៣​នាក់​ក្នុងនោះ​សិស្សស្រី​ចំនួន​២២​នាក់ និង​សិស្ស​ត្រូវ​ប្រលង​ឡើង​ថ្នាក់​ចំនួន​១៦៣​នាក់ ក្នុងនោះ​សិស្សស្រី​៥៣​នាក់​។​

នាយក​សាលា​ក៏បាន​បញ្ជាក់ដែរថា សម័យ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ មាន​សិស្ស​ចំនួន​៩៥៥​នាក់ ក្នុងនោះ​លទ្ធផល​ដែល​សិស្ស​ប្រលង​ជាប់​មាន​ចំនួន​៤៥៧​នាក់ ក្នុងនោះ​សិស្សស្រី​ចំនួន​២៥៧​នាក់ ស្មើនឹង​៤៧,៨៥​ភារ​យ​។​ក្នុងចំណោម​នោះ​សិស្ស​ជាប់​និទ្ទេស​អា​ចំនួន​១២​នាក់ ក្នុងនោះ​សិស្សស្រី​ចំនួន​៦​នាក់ ដែល​ធ្វើអោយ​វិទ្យាល័យ​១០​មករា​១៩៧៩​ជាប់​ចំណាត់ថ្នាក់​លេខ​២​ទូទាំងប្រទេស ។​

លោកនាយក​បាន​បន្តថា ឆ្នាំ​សិក្សា​ថ្មី​នេះ​នាយ​ឧ​ត្ត​ម​សេនីយ ខេង សុមេធ និង​លោកស្រី កុយ សាលី​ណា បាន​ចំណាយ​ថវិកា​ជិត​៥​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​កែលំអរ លាបថ្នាំ អាគារ​សិក្សា​ចំនួន​៤​របស់​វិទ្យាល័យ​។​នេះ​ជា​ចំនួន​ទឹកប្រាក់​ថ្មី​ដែល​នាយ​ឧ​ត្ត​ម​សេនីយ​បាន​ជួយ ដែល​មិន​គិតពី​បណ្តា​ឆ្នាំមុនៗ​ទេ​។​
លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប ក្នុង​ឪ​កាស​នោះ​ក៏បាន​ឡើង​អាន​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឪ​កាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩ និង​បាន​កោតសរសើរ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​បង្រៀន​សិស្ស​អោយ​ទទួលបាន​លទ្ធផល​ល្អ​៕​B/