វិទ្យាសាស្ត្រ​បញ្ជាក់ថា មនុស្ស ៥ ក្រុម​នេះ​កម្រ​កើត​មហារីក​

305
ចែករម្លែក
  • 32
    Shares

​មនុស្ស​មួយចំនួន​មាន​លក្ខណៈពិសេស​ជាប់​ខ្លួន ដែល​ប្រៀបដូចជា «​អាវ​ក្រោះ​» ដែល​អាច​ទប់ស្កាត់​ការវាយលុក​ពី​ជំងឺមហារីក​, ហើយ​វិទ្យាសាស្ត្រ​ក៏បាន​បញ្ជាក់​ក្រុមមនុស្ស​ខាងក្រោម​នេះ​កម្រ​មាន​ហានិភ័យ​កើត​ជំងឺ​តម្កាត់​ណាស់ , ដោយឡែក​អត្រា​កើត​មហារីក​ក៏​ទាប​បំផុត ។​

អ្នកមាន​ដប​ទឹក​ក្បែរ​ខ្លួន​ជានិច្ច​
​ទទួលទាន​ទឹក​គ្រប់​ពុំ​ត្រឹមតែ​ជួយ​រាល់​សកម្មភាព​របស់​ស​រី​រា​ង្គ​បាន​ប្រព្រឹត្តទៅ​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​វា​នៅមាន​ប្រសិទ្ធភាព​ជាច្រើន​សម្រាប់​សុខភាព ។ អាស្រ័យ​ហេតុ​នោះ អ្នកចេះ​ថែទាំ​ង​រាងកាយ តែងមាន​ដប​ទឹក​ក្បែរ​ខ្លួន​ជានិច្ច និង​មិន​រង់ចាំ​ទាល់តែ​ស្រេក​ទើប​ផឹក ។​

អ្នក​គ្មាន​ប្រវត្តិ​តំណពូជ​ជំងឺមហារីក​​
ជំងឺមហារីក​ត្រូវបាន​បញ្ជាក់ថា មាន​លក្ខណៈ​តំណពូជ​ពី​ជំនាន់​នេះ​ទៅ​ជំនាន់​ផ្សេងៗ ក្នុងចំណោម​សមាជិកគ្រួសារ ។ ឧទាហរណ៍​មហារីក​សុដន់​, មហារីក​ពោះវៀនធំ សុទ្ធតែ​អាច​ចម្លង​បន្ត ។​

​អ្នកមាន​ចរិត​សុទិដ្ឋិនិយម​​
តាម​ការស្រាវជ្រាវ ពេល​អ្នក​ត្រូវ​តានតឹង ឬ មួម៉ៅ ក្នុង​រយៈពេល​វែង​, ដោយ​ឯកឯង អ្នកនឹង​ជួប​បញ្ហា​មួយចំនួន អំពី​ភាពមិនប្រក្រតី ឬ មាន​ជំងឺ​អ័រម៉ូន ។ ពេល​មាន​បញ្ហា​ចំពោះ​អ័រម៉ូន វា​នឹង​ឥទ្ធិពល​ដោយផ្ទាល់​ទៅដល់​សមត្ថភាព​អង្គ​បដិបក្ខ​របស់​សរីរាង្គ ។ ប្រាកដ​ណាស់ រឿងនេះ​មាន​ពាក់ព័ន្ធ​ដល់​យន្តការ​កកើត​មហា​រីក​ក្នុង​រាងកាយ ។​

​ផ្ទុយ​មកវិញ ពេល​អ្នក​សប្បាយ និង​សុទិដ្ឋិនិយម នឹង​ជួយ​សរីរាង្គ​បង្កើន​សមត្ថភាព​អង្គ​បដិបក្ខ ហើយ​អ្នក​ក៏​នឹង​ប្រែជា​ខ្លាំងក្លា​ជាង ។​

អ្នករក្សា​អនាម័យ​ស្អាតបាត​ជាប្រចាំ​
សើម​ដុះ​ផ្សិត​, បរិភោគ​ត្រឹមត្រូវ​, រក្សា​អនាម័យ​ល្អ និង​ចៀស​ឆ្ងាយ​ពី​ពពួក​អាហារ​ដុះ​ផ្សិត ជា​កត្តា​សំខាន់បំផុត ដើម្បី​បង្ការ​បញ្ចៀស​មហារីក ។ តាម​របាយការណ៍​ជាច្រើន ឲ្យ​ដឹងថា ជាតិពុល aflaloxin ត្រូវបាន​រកឃើញ​អាហារ​ដុះ​ផ្សិត​ជា​សារជាតិ​បង្ក​មហារីក​ដ៏​ខ្លាំង​មួយ ។​

អ្នក​ហាត់ប្រាណ​ជាប្រចាំ​
ការស្រាវជ្រាវ​បង្ហាញថា ប្រសិន​អ្នក​មិន​ហាត់ប្រាណ​ក្នុង​រយៈពេល​វែង​មួយ វា​នឹង​រុញ​សរីរាង្គ​ធ្លាក់​ទ្រុឌទ្រោម​, ផ្តើម​ពី​នោះ ក៏​ជះឥទ្ធិពល​ដល់​ដំណើរការ​បំប្លែង​សារជាតិ និង​ល្បឿន​ចរាចរ​ឈាម​, លទ្ធភាព​ទប់ទល់​ជំងឺ​នឹង​ថយចុះ​យ៉ាងច្រើន ។ ពេល​វីរុស​វាយលុក វា​នឹង​ឆាប់​ទន្ទ្រាន​ចូល​ផ្នែក​រំញោច​បំផុត ផ្តើម​ពី​នោះ​បង្ក​ជំងឺ​តម្កាត់ និង​ថែមទាំង​នាំ​ដល់​មហារីក ៕ ប្រែ​សម្រួលៈ រតនៈ​