វិទ្យាសាស្ត្រ​បញ្ជាក់ ការ​«​ហិត​» ជា​វិធី​ហូប​តម​យ៉ាង​មាន​ប្រសិទ្ធភាព​

776
ចែករម្លែក
  • 1
    Share

​សឹងតែ​ទាំង​អស់នៃ​អាហារ «​សំណព្វ​» របស់​មនុស្ស​សុទ្ធតែ​ត្រូវបាន​វាយតម្លៃថា​មិនល្អ ។ ឧទាហរណ៍​ងាយ​ឃើញ​បំផុត គឺ​អាហារ​លឿន (fast food) និង​អាហារ​កែច្នៃ​ស្រាប់ វា​ឆ្ងាញ់​បំផុត​, តែមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ ងាយ​បង្ក​ផលវិបាក​ឲ្យ​សុខភាព​ពេល​បរិភោគ​ច្រើន ។​

​តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ ពី​សកល​វិទ្យាល័យ​កាលីហ្វ័រ​ញ៉ា មាន​វិធី​ដោះស្រាយ​ដ៏​ងាយស្រួល​មួយ​សម្រាប់​អ្នក​ចង់​តម​អាហារ ។​

ពេល​ចង់​ហូប​តម​, ចូរ​ព្យាយាម «​ហិត​» អាហារ​ឆ្ងាញ់​

​ស្តាប់ទៅ​ហាក់ដូច​គ្មាន​ហេតុផល តែ​នោះ​ជាការ​សន្និដ្ឋាន​របស់​ពួក​អ្នកវិទ្យាសាស្ត្រ ។​

​ពេល​ហូប​តម​, ការ​ត្រូវ​ហិតក្លិន​អាហារ​នឹងធ្វើ​ឲ្យ​អ្នក​ឃ្លាន​ជាង ប៉ុន្តែ តាម​ពួក​អ្នកជំនាញការ​, ប្រសិន​អ្នក​ហិត​អាហារ​មាន​បរិមាណ​កាឡូរី​ខ្ពស់ (​ឧទាហរណ៍​ដូចជា​ដំបូង​បារាំង​ចៀន​) ពី ២ នាទី ឡើងទៅ​, នោះ​ភាព​ឃ្លាន​នឹង​ថយចុះ​យ៉ាងច្រើន ។​

​ក្លិន​ត្រូវបាន​ចាត់ទុកជា​វិធី​ព្យាបាល​មួយ ដើម្បី​ទប់​ភាព​ឃ្លាន ។​

​ជាក់ស្តែង ក្រុម​ស្រាវជ្រាវ​បានធ្វើ​ពិសោធន៍​មួយចំនួន ដើម្បី​ប្រៀបធៀប​រវាង​ក្រុម​អាហារ​មិនល្អ (​ដូចជា​ភី​ហ្សា​) និង​ក្រុម​អាហារ​ល្អ (​ដូចជា​ផ្លែ​ប៉ោម​, ស្ត្រ​បឺ​រី​…) ។ ពួកគេ​ឲ្យ​ពួក​អ្នកស្ម័គ្រចិត្ត​ហិត​សាក​អាហារ​មួយចំនួន ក្នុងអំឡុងពេល​កំណត់​មួយ ដើម្បី​ពិនិត្យមើល​តើ​ពួកគេ​ជ្រើសរើស​អាហារ​ណា ។​

​លទ្ធផល​បង្ហាញថា ពេល​ហិតក្លិន​ក្រអូប​របស់​ធំ​ប៊ី​ស​គ្វី​ត (​ឬ​ភី​ហ្សា​) ក្នុង​រង្វង់ ៣០ វិនាទី ពួកគេ​នឹង​ជ្រើសរើស​ភ្លាម​អាហារ​ទាក់ចិត្ត​នេះ ជំនួស​ឲ្យ​អាហារ​ត្រឹមត្រូវ ។ ប៉ុន្តែ ពេល​អូស​បន្លាយពេល​ហិត​វាពី ២ នាទី ឡើងទៅ ពួកគេ​បែរជា​ប្តូរ​គំនិត និង​ជ្រើសរើស​អាហារ​ល្អ​សម្រាប់​សុខភាព​ជាង ដូចជា​ផ្លែ​ប៉ោម ឬ ស្ត្រ​ប៊ឺ​រី ៕ ប្រែ​សម្រួលៈ រតនៈ​